សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 28, 2013

ព្រះសង្ឃ​កម្ពុជា​ក្រោម​ពិភាក្សាកំណត់​ថ្ងៃ​​​ធ្វើ​បាតុកម្ម​​ប្រឆាំង​​ការ​​រិត​​បន្តឹង​​សេរីភាព​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​​

ព្រះសង្ឃ​កម្ពុជាក្រោម ដាក់ញត្តិទៅស្ថានទូត​វៀតណាម​ប្រចាំ​នៅ
កម្ពុជា​នៅថ្ងៃ​២៧​កញ្ញា

ព្រះសង្ឃ​និង​សមាគម​​​ខ្មែរ​កម្ពុជា​​ក្រោម​នៅ​​កម្ពុជា នឹង​​ជួប​​ប្រជុំ​​គ្នា នៅរ​សៀល​ថ្ងៃ​សៅរ៍នេះ ដើម្បី​កំណត់​​ថ្ងៃ​ធ្វើ​​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​​វៀត​ណាម ដែល​រង​​ការ​​ចោទ​ថា កំពុង​​រឹត​បន្តឹង​សេរីភាព​ពលរដ្ឋ​នៅ​ទៅនោះ ។​
ប្រធាន​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម លោក ស៊ឺន ជុំ​ជួន ប្រាប់​​VOD​នៅ​ថ្ងៃ​ទី​២៨​​ខែកញ្ញា​នេះ​​ថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ក្នុង​បំណង​ជំរុញ​ឲ្យ​ស្ថានទូ​តរៀ​ត​ណា​ម​ប្រចាំ​​កម្ពុជា ជួយ​​អន្តរាគមន៍ ទៅ​​អាជ្ញាធរ របស់​ខ្លួន ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់ សេរីភាព​ និងជំនឿ​​សាសនា​ដល់​​ព្រះ​សង្ឃ និង​ពលរដ្ឋ​​ខ្មែរ​ក្រោម ជា​ម្ចាស់​​ស្រុក ដែក​​កំពុង​​រស់នៅ​​ក្រោ​ម​​កា​គ្រប់គ្រង​របស់​ប្រទេស​​វៀតណាម​នោះ ។
​គម្រោង​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​នៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​សុក្រ​​ទី​២៧​ខែកញ្ញា​​ ម្សិលមិញ បាន​ផ្តន្ទាទោស​ព្រះ​តេជគុណ នី​វ លី និង​​ព្រះ​តេជ​គុណ ថាច់ ធឿន ឲ្យ​ជាប់​​ពន្ធនាគារ​ចំនួ​ន​៦​ឆ្នាំ និង​មួយ​អង្គ​​ទៀត ៣​ឆ្នាំ រួម​​ទាំង​ប្រពល​រដ្ឋ​ខ្មែរ​កម្ពុជា​​ក្រោម​មួយចំនួន​ទៀត ចោទ​ពី​បទ​ផ្ដល់​​ព័ត៌មាន​ទៅ​សហគមន៍​​ខ្មែរ​ក្រោម​ក្រៅប្រទេស និង​​ផ្ដល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ផ្សេង​។​

កម្ពុជា​ក្រោម​ត្រូវបាន​អាណានិគម​ន៍​​និយម​​បារាំង​ ប្រគល់ឲ្យ​ប្រទេស​វៀតណាម​​គ្រប់​គ្រង​ដោយ​ខុសច្បាប់ ជាង​​៦០​ឆ្នាំ​មក​ហើយ ចាប់ពី​ឆ្នាំ​១៩៤៩ ដែល​មាន​​២១​​ខេត្ត និង​​មាន​​ទំហំ​​ដី​​ជិត​​៧​ម៉ឺនគីឡូម៉ែត្រ​ក្រឡា​(៦៨៩៦៥) ​និង​មាន​ប្រជាពលរដ្ឋ​​ជាង​១២​លាន​​នាក់ (១២៥៤៧២៥០)​។​ ក្រោយមក​មាន​ការ​រើ​បម្រាស់​​ពី​​ខ្មែរ​ក្រោម​​ញឹក​ញាប់ តែ​ត្រូវ​​បាន​បង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម៕

No comments:

Post a Comment

yes