សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

យុវតី​ស្លៀក​ខោ​ខូវប៊យ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ទទួល​បាន​មតិ​ផ្សេងៗ​គ្នា

130918_11b
អស់ទាស់ហ្មង«ឈឺអត់ខេមរភូមិន្ទ»
ស្លាក​លេខ​ខេមរភូមិន្ទ​ភ្ជាប់​នឹង​គូទ​ខោ​នារី​ម្នាក់ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់ ហ្វេសប៊ុក ឲ្យ​បញ្ចេញ​ទស្សនៈ​ខុសៗ​គ្នា។
រូបភាព​មួយ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា «អានិត​ខ្មែរ»។ អ្នក​ប្រើ ហ្វេសប៊ុក ម្នាក់​នេះ​ពុំ​បាន​បញ្ជាក់​ទេ​ថា ខ្លួន​បាន​រូបភាព​នេះ​មក​ពី​ណា ហើយ ក៏​ពុំ​បាន​ពន្យល់​ឲ្យ​ជាក់​លាក់​ថា​តើ​រូប​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ឲ្យ​ប្រាកដ​នោះ​ដែរ លោក​គ្រាន់​តែ​សរសេរ​ថា «កំប្លែង តែ​មាន​ន័យ»។
រូប​នេះ​ទទួល​បាន​ការ​ចូល​ចិត្ត​ជាង​មួយ​រយ និង​ការ​ចែក​ចាយ​បន្ត​ទៅ​មិត្តភក្ដិ​ក្នុង ហ្វេសប៊ុក ជាង​ពីរ​រយ​លើក។
លោក Ken Ken Angkor បាន​សរសេរ​ថា៖ «រចនា​បាន​ល្អ»។ ឯ SreyKhouch បញ្ចេញ​មតិ​ទាំង​ភ្ញាក់​ផ្អើល​ថា៖ «OMG ដល់​ថ្នាក់​នឹង ផង»។ មិន​ខុស​ប្លែក​ពី SreyKhouch និង​លោក Samnang Lon ក៏​មាន​ភាព​ភ្ញាក់​ផ្អើល​ស្រដៀង​គ្នា​ដែរ​ដោយ​បាន​សរសេរ​ថា​៖«ឥឡូវ​មនុស្ស មាន​ស្តុប​ទៀត»។

រីឯ​លោក Socheat EM ក៏​បាន​បញ្ចេញ​មតិ​គួរ​ឲ្យ​អស់​សំណើច​មួយ​ថា៖ «ស្លាក​លេខ ខ.ម កុំ​ចង់​តាម​ញ៉ែ​វើយ»។
PheaThuoth សរសេរ​ថា៖ «ធ្លាប់​ឮ​រាជ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ចាប់​គ្រប់​រថយន្ត​ដែល​ពាក់​ស្លាក លេខ​បែប​នេះ​ចាប់ តែ​នារី​ម្នាក់​នេះ​ល្មើស​ច្បាប់​ខ្មែរ (ត្រូវ​តែ​មាន​ទោស)!!»។
លោក Assize G-Apple មាន​ការ​យល់​ឃើញ​ប្លែក​ពី​គេ ដោយ​លោក​បាន​បក​ស្រាយ​ចូល​ក្នុង​ន័យ​ចរាចរណ៍​វិញ​ថា៖ «ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍»។
សរុប​មក​រូបភាព​នេះ ពុំ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់​ថា វា​មាន​ន័យ​បែប​ណា​ឲ្យ​ប្រាកដ​នោះ។ ប៉ុន្តែ​វា​ឲ្យ​អ្នក​ប្រើប្រាស់ ហ្វេសប៊ុក គិត​ពិចារណា ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង។ ជាក់ស្តែង អ្នក​ខ្លះ​លើក​ឡើង​ពី​បញ្ហា​ចរាចរណ៍ ច្បាប់ ហើយ​អ្នក​ខ្លះ​ទៀត​មើល​ឃើញ​ពី​គំនិត​ច្នៃ​ម៉ូដ​វិញ៕

No comments:

Post a Comment

yes