សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 20, 2013

ព្រះ​អង្គ​ម្ចាស់ធម្មិកោផ្អាក​​គម្រោង​​កូដ​កម្ម​​អត់​​អាហារ​​នៅ​មុខ​​វាំង​​

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្អាក​​គម្រោង​សមាធិ​​បង្អត់​​ព្រះ​ស្ងោ​យ ឬ​​កូដ​កម្ម បង្អត់​អាហារ នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ដោយសារ​អាជ្ញាធរ​​បិទ​ផ្លូវ​​មុខ​ព្រះ​បរម​រាជ​វាំង ជា​​ទីតាំង​​ដែល​​ទ្រង់ គ្រោង​​យក​​ជា​​កន្លែង ធ្វើ​កូដកម្ម​នោះ​។​
អតីត​ជំនួយការ​សម្តេច​ឪ គឺ​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រាប់​VOD ថា មូលហេតុ​ដែល​ទ្រង់​ផ្អាក​គម្រោង​កូដកម្ម​បង្អត់អាហារ​នេះ ដោយ​សារ​​អាជ្ញាធរ​បិទ​ផ្លូវ​​មុខ​​ព្រះ​បរម​រាជ​វាំង និង​ជុំវិញ​ព្រះ​អង្គ​​ដង​​កើ​។ តែ​ទ្រង់​មិនទាន់​បាន​ប្រាប់​ពី​គោលបំណង​នៃ​ការ​បង្អត់អាហារ​នោះឡើយ​ ៖“​ពេល​ព័ត៌មាន​ហ្នឹង​ធ្លាយ​ទៅ ក៏​សមត្ថកិច្ច គេ​​បាន​បិទ​ផ្លូវ​​ចូល​​ទៅ​​ព្រះ​អង្គ​​ដង​​កើ​​អស់​ហើយ​។ ដូច្នេះ គម្រោង​ខ្ញុំ​ដែល​ធ្វើ​កូដកម្ម​អត់​អាហារ​ហ្នឹង នៅ​មុខ​ព្រះអង្គ​ដង​កើ​ហ្នឹង ខ្ញុំ​ប្តូរ ហើយ។ ខ្ញុំ​កំពុង​រក​ទីតាំង​និង​ម៉ោង​ពេល​”​។​
ទោះជា​យ៉ាង​ណា ​គម្រោង​បង្អត់អាហារ​របស់​សមាជិក​​ជាន់ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង ខណៈ​ដែល​ព្រះសង្ឃ​ជាង​១០០​អង្គ និង​ប្រជាជន​​​រាប់​រយ​នាក់ បាន​សុំ​ព្រះរាជ​អន្តរា​គម​ន៏ ពី​​ព្រះមហាក្សត្រ ពន្យា​ពេល​ប្រជុំ​សភា​លើកដំបូង នៅ​សប្តាហ៏​ក្រោយនេះ​។​

សមត្ថកិច្ច​បាន​បិទផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង កាលពី​ល្ងាច​ថ្ងៃទី​​១៩​ខែកញ្ញា​នេះ នៅ​ពេល​ព្រះសង្ឃ​ជាង​១០០​អង្គ​និមន្ត​ទៅ​ធ្វើ​សមាធិ​នៅមុខ​វាំង​។ នៅ​ពេល​​នោះ មាន​ព្រះសង្ឃ​ចំនួន​៤​អង្គ​បាន​​ព្រមាន​ដុត​ព្រះកាយ​។
កាលពី​ថ្ងៃ​​បញ្ចប់ មហា​បាតុកម្ម លើក​​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​​ព្រះសង្ឃ​មួយអង្គ​ប៉ុនប៉ង​ដុត​ព្រះកាយ​នៅ​លើ​ឆាក នៃ​ទីលាន​ប្រជាធិប​តេយ្យ ដោយ​​ព្រះ​អង្គ​​ឈឺ​ចាប់​​នឹង​បញ្ហា​​អយុត្តិធម៌​​ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ហើយ​ដែល​អ្នកដឹកនាំ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ តាម​ការចង់បាន​របស់​ប្រជាជន​៕

No comments:

Post a Comment

yes