សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 14, 2013

ខេត្ត​​ចំនួន​​១០ត្រូវ​បាន​​គ.ជ.បពន្យារ​​ពិនិត្យ​បញ្ជី​ឈ្មោះនិង​ចុះ​ឈ្មោះ​​បោះឆ្នោត​រយៈពេល​បី​ថ្ងៃ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា​គ​.​ជ​.​ប​សម្រេច​ថា នឹង​បន្ថែម​រយៈពេល​៣​ថ្ងៃ​ទៀត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​​បោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​មួយចំនួន រងគ្រោះ​ដោយសារ​ទឹកជំនន់​។
​មូលហេតុ​នៃ​ការបន្ថែម​រយៈពេល​នេះ​ដោយសារ​តែ ឃុំ​-​សង្កាត់ ទាំងនោះ​ត្រូវបាន​លិចលង់ ដោយ​ទឹកជំនន់ និង​ទឹកភ្លៀង ដែល​ធ្វើឲ្យ​រាំងស្ទះ ដល់​​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​
នេះ​បើ់​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិ​ការ​​ជាតិ​​រៀបចំ​ការបោះឆ្នោត​។​ 

គួរបញ្ជាក់​ថា ការបន្ថែម​បី​ថ្ងៃ សម្រាប់ឲ្យ ប្រជាពលរដ្ឋ ទៅ ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៣ នឹង​ធ្វើឡើង នៅ​ខេត្ត​ទាំង​១០​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុងនោះ រួមមាន ខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ឧត្តរមានជ័យ​។​
​ដូចនេះ ក្រៅ​ពី​ខេត្ត​ទាំង​១០​នេះ ចំពោះ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត មិន​មាន​ការផ្លាស់ប្តូ​វ​នោះទេ​គឺ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​​២០១៣ ដែល​មាន​មាន​រយៈពេល​២០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ និង​ត្រូវ​បញ្ចប់​ដូច​ការគ្រោងទុក គឺ​នៅ​ថ្ងៃទី​២០ ខែ​តុលា​ខាង​មុខ​នេះ​៕

No comments:

Post a Comment

yes