សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 14, 2013

គណបក្ស​​​សង្គ្រោះ​ជាតិ​​ខេត្ត​សៀមរាប​ប្រតិកម្ម​ចំពោះ​ការកាប់​ស្លាក​​​គណបក្ស​ដោយ​អភិបាល​ស្រុក​សូទ្រនិគម​​

ស្លាកគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បានកាត់​ផ្តាច់ (រូបថត បូ សាវី)

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​​ជាតិ​​​ខេត្ដ​​សៀម​រាប នៅ​​​ថ្ងៃ​​ចន្ទ​​​នេះ ប្រតិកម្ម​​ចំពោះ​​អភិបាល​​ស្រុក​សូទ្រ​និគម​ ​ដែល​​បាន​កាត់​ស្លាក​គណបក្ស​មួយ​ផ្ទាំង​ដែល​​​បាន​ដាក់​នៅ​ទី​​សាធារណៈ ស្ថិត​នៅ​ភូមិ​ដំ​ដែក ឃុំ​​ដំ​ដែក ក្បែរ​ការិយាល័យ​សុខាភិបាល​ប្រតិ​ប​ត្ដិ​ស្រុក​សូទ្រនិគម​។​
​ប្រតិកម្ម​នេះ​កើតឡើង បន្ទាប់​ពី​អភិបាលស្រុក​សូទ្រនិគម លោក ឌិ​ត ដន បញ្ជា​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ផ្សារ​ផ្ដាច់​ជើង​ក្រោម ស្លាក​គណបក្ស យក​ទុកចោល​ក្បែរ​​បង្គន់​​អនាម័យ នៅក្នុង​សាលាស្រុក កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ។​
​តំណាងរាស្ដ្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី កែ សុវណ្ណរ​ត​ន៏ ឲ្យដឹងថា ស្លាក​នេះ​មាន​ទំហំ​២​ម៉ែត្រ​x២,៥​ម៉ែត្រ​។ លោកស្រី ចាត់ទុក​ទង្វើ​របស់​​អភិបាល​​ស្រុក​​រូប​​នោះ ជា​ការខុសច្បាប់ និង​មិន​មាន​ភាព​យុត្ដិធម៌ ព្រោះ​​តំបន់​នោះ​ជា​ទីសាធារណៈ​។ លោកស្រី អះអាងថា គណបក្ស​មាន​ច្បាប់​ត្រឹម​ត្រូវ​ដើម្បី​លើក​ស្លាក​គណបក្ស ហើយ​គណបក្ស​ផ្សេង​ទៀត​ក៏​លើក​ស្លាក​នៅក្បែរ​នោះ​ដែរ​ ៖ “​នៅក្នុង​ច្បាប់​បោះឆ្នោត ផ្លូវ​សាធារណៈ​ណាក៏ដោយ គណបក្ស​នយោបាយ​ណា​មាន​សិទ្ធិ​ដាក់ គណបក្ស​នយោបាយ​ផ្សេង​ទៀត ក៏​មាន​សិទ្ធិ​ដាក់ ស្មើភាព​គ្នា ហើយ​ការ​កាត់​នេះ ទីតាំង​ដូច​គ្នា ផ្លាក់​ពីរ​ទល់មុខ​គ្នា ហេតុ​អ្វី​មក​កាត់​តែ​ផ្លាក់​ខ្ញុំ អញ្ជឹង​ជា​ការ​ខុស​ច្បាប់​ទាំងស្រុ​ង​”​។​

​លោកស្រី បញ្ជាក់ថា លោក​ស្រី​នឹង​ដាក់​ពាក្យ​ប្ដឹង​​ទៅ​ស្ថាប័ន​​ពាក់​ព័ន្ធ ដើម្បី​​ព្រមាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​​មាន​​និន្នាការ​​ទៅ​រក​គណបក្ស​កាន់​អំណាច​ឲ្យ​​បញ្ចប់​​ការ​គំរាម​កំហែង​​បន្ដទៀត​។ លោកស្រី បន្ដថា លោកស្រី មាន​ភស្ដុតាង​គ្រប់គ្រាន់ ពីព្រោះ​អភិបាលស្រុក​ទទួលស្គាល់​ថា រូបគាត់​ជា​អ្នក​បញ្ជា​ឲ្យ​មន្ត្រី​គាត់​កាត់ចោល​។​
​អភិបាលស្រុក​សូទ្រនិគម លោក ឌិ​ត ដន បដិសេធ​អត្ថាធិប្បាយ​ករណីនេះ ដោយ​លោក​ទុក​ឲ្យ​អភិបាលរង លោក​ស្រី ង៉ិ​ន មុំ ជា​​អ្នកបកស្រាយ​ជំនួស ។ លោក​ស្រី ង៉ិ​ន មុំ អះអាងថា ការលើក​ស្លាក​គណបក្ស​នោះ​មិនមាន​ច្បាប់​ត្រឹមត្រូវ​ទេ​។ លោកស្រី​បន្ដថា លោក ឌិ​ត ដន ជា​អ្នកបញ្ជា​ឲ្យ​ទម្លាក់ស្លាក​នោះ​ចោល តាម​ពាក្យបណ្ដឹង​របស់​ប្រធានការិយាល័យ​សុខាភិបាល​ប្រតិ​ប​ត្ដិ​ស្រុក ដើម្បី​ទុក​កន្លែង​នោះ សម្រាប់​លើក​ស្លាក​អប់រំ សុខភាព​ ៖ “​បានជា​សម្រេចកាត់​ចេញ​ដោយ​ខ្លួនឯង ព្រោះ​ជូនដំណឹង​ទៅ​គាត់ បី​ដង​ហើយ មុន​នឹង​បោះឆ្នោត​យើង​មិន​ឃោសនា​? ការឃោសនា​ចប់ ត្រូវ​គណបក្ស​នោះ គាត់​យក​មក​ដាក់​ថ្ងៃ​ទី​២៧ យប់​”​។​
​ទោះយ៉ាងណា បន្ទាប់ពី​មាន​ការតវ៉ា​នៅ​ខាង​មុខ​សាលាស្រុក​សូទ្រនិគម​រួចមក ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អ្នកគាំទ្រ​លើក​ដាក់​​នៅ​ខាងកើត​ទីតាំង​​ចាស់ ប្រមាណ​១០០​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។​
​អំឡុង​យុទ្ធនាការ​ឃោសនា​​រក​​សំឡេងឆ្នោត​​អាណត្ដិទី​៥ កន្លងមក ស្លាក​គណបក្ស​ប្រឆាំង​មួយ​ផ្ទាំង ដែល​​ដាក់​បញ្ឈរ​នៅក្បែរ​រង្វង់​មូល ផ្លូវ​ទៅ​អាកាស​យាន​ដ្ឋាន​​អន្ដរជាតិ ខេត្ដ​សៀមរាប ត្រូវបាន​អ្នកបើក​រថយន្ដ​​បុក​ដួល​ដល់​ដី ដោយ​ពុំ​មាន​ដោះស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ​។​
​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត លោក សុខ គឹម​សេង ឲ្យដឹងថា ចាប់ពី​អំឡុង​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៣ មក​ដល់​ខែ​តុលា​នេះ ស្លាក​​គណបក្ស​ប្រមាណ​១២ ស្ថិត​នៅ​ស្រុក​ពួក សូទ្រនិគម និង​ជីក្រែង ត្រូវបាន​បំផ្លាញ​។​
​ទាក់ទង​ការបំផ្លាញ​ស្លាក​គណ​សង្គ្រោះ​ជាតិ មុន​យុទ្ធនាការ​រក​សំ​ទ្បេង​​ឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ស៊ើប​អង្កេត ដើម្បី​វែកមុខ​ជនដៃដល់​យក​មក​ផ្តន្ទាទោស ដូចជា​ការបំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​នៅ​ខេត្តព្រៃវែង​ជាដើម​៕


ប្រភពពី VOD

No comments:

Post a Comment

yes