សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 6, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​​ម្ចាស់​ឆ្នោត​​ដាក់ជូន​អង្គការសហប្រជាជាតិ​​

ពលរដ្ឋកំពុង​ផ្តិច​មេដៃ​ធ្វើជា​ញតិ្ត​ដាក់ជូន​អង្គការសហ​ប្រជាជាតិ និង​ប្រទេស​
ម្ចាស់ហត្ថលេខី​កិច្ចព្រមពៀង​ទីក្រុង​ប៉ារីស

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​០៦​ខែ​តុលា​នេះ បានចាប់ផ្តើម​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​
តាមរយៈ​សមាជ​​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិប​តេយ្យ ដែល​ចាប់ផ្តើម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​នាំ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម ហើយ​បាន​ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​ដាក់​ជូន​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដោយ​​​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​។​

​នៅក្នុង​ញត្តិ​ដែល​គ្រោង​ដាក់​តាម​រយៈ​តំណាង​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​កិច្ចព្រមព្រៀង​ទីក្រុង ថ្ងៃទី​២៣​ខែតុលា ឆ្នាំ​២០១៣ ខាងមុខនេះ បាន​លើកឡើង​នូវ​បញ្ហា​ចំណុច​ធំៗ​បួន ក្នុងនោះ​រួមមាន ទីមួយ សមាជ​ប្រជុំ​លើកដំបូង​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា មាន​តែ​​បេក្ខ​ជន​​ជាប់ឆ្នោត​មកពី​គណបក្ស​តែមួយ (​គណបក្ស​ប្រជាជន​កម្ពុជា​) បាន​ចូលរួម ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើពហិការ ដោយសារ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣ មាន​ភាពមិនប្រក្រតី​ពុំទាន់​បាន​ដោះស្រាយ​។ ទី​ពីរ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​អនុម័ត​ដោយ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ ពុំ​មាន​លក្ខណៈ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។ ទី​បី រដ្ឋសភា​នីតិ​កាល​​ទី​៥ និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ពុំ​ពេញលក្ខណៈ​ច្បាប់ និង​ទី​បួន ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ឈានទៅរក​របប​ផ្តាច់ការ ដែល​ផ្ទុយ​នឹង​កិច្ច​ព្រម​ព្រាង​​ទីក្រុង​បារី​ស​ថ្ងៃ​២៣​តុលា​១៩៩១​។​
បើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ គណបក្សនេះ​​គ្រោង​នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣​លាន​នាក់ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ និង​​ប្រទេស​​ហត្ថ​លេខី នៃ​​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​បារី​ស នៅ​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៣ ខាងមុខ ដែល​ជា​ថ្ងៃ​គណបក្ស​នេះ​គ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​​ទី​៣ ដើម្បី​​បន្ត​ទាមទារ​ឲ្យមាន​ដំណោះស្រាយ ពី​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​
​សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ថា គម្រោង​ដាក់​ញត្តិ​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​អង្គការ​សហប្រជាជាតិ (UN) ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍ និង​​​ធ្វើ​ជា​អាជ្ញាកណ្តាល ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ អាច​នឹង​មាន​ប្រសិទ្ធិភាព បើ​គណបក្ស​នេះ​មាន​ភស្តុតាង​គ្រប់គ្រាន់​៕

ប្រភពពី VOD

No comments:

Post a Comment

yes