សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 6, 2013

សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ធ្វើ​មហាបាតុកម្ម​នៅទូទាំង​ប្រទេស​

លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ​ក្នុង​អង្គ​សមាជ​នៅទីលាន​ប្រជាធិបតេយ្យ​។
លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ 
ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ​ក្នុង​អង្គ​សមាជ​នៅទីលាន​ប្រជាធិបតេយ្យ​

ដូច​ការ គ្រោង​ទុក​សមា​ជ​​មហាជន​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ចាប់ផ្តើម​​នៅ​​រសៀល​​ថ្ងៃ​អាទិត្យ​​នេះ ក្រោម​​ការដឹក​នាំ​​របស់​​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​ និង​​លោក ​កឹម សុខា​អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ។ សមាជ​​មហាជន​​ដែលមាន​​ប្រជាពលរដ្ឋ​​ចូល​រួម​ប្រមាណ​​ជាង១​ម៉ឺន​​នាក់ ដោយ​មាន​ការ​ជួបជុំ​​ថ្លែង​​សារ​នយោបាយ​ និង​​លើក​ឡើង​​ពី​​កង្វល់​​ផ្សេង​​របស់​​តំណាង​​អ្នក​ចូលរួម នៅក្រោម​​តំណក់ភ្លៀង​​បន្តិច​បន្តួច​។ អង្គសមាជ​​បាន​សម្រេច​​ទៅលើ​​ចំណុច​មួយចំនួន​ ក្នុងនោះ ​បានប្រកាស​ថា នឹង​ធ្វើ​មហា​​បាតុកម្ម​​នៅ​​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​២៣ តុលា​ខាង​មុខ​នេះ។

បន្ទាប់ពី​ឡើង​សំដែង​មតិ​របស់​អ្នកចូលរួម​ជា​តំណាង​កម្មករ កសិករ និស្សិត អាជីវករ មន្ត្រីរាជការ និង​ព្រះសង្ឃ ជុំវិញ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិរួចមក។ នៅ​ទីបំផុត​សមាជ​មហាជន​របស់​គ​ណ​បក្សប្រឆាំង​មួយ​នេះ បានសម្រេច​លើ​ចំណុច​មួយចំនួន​ដូចជា មិន​ចូលរួម​បង្កើត​សភា និង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។  សម្រេច​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ សិស្ស​និស្សិត និង​អាជីវករ។ គោលបំណង​សំខាន់​របស់​មហា​តុ​កម្ម​នៅ​ទូទាំងប្រទេស​នៅពេល​ខាងមុខនេះ គឺ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នាពេល​កន្លងទៅ។
 
លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ថ្លែង​ពី​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទៅកាន់​អ្នកគាំទ្រ​ទាំង​ហាលភ្លៀង​ថា នឹងមិន​ចូលរួម​បង្កើត​សភា និង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដរាបណា​មិនមាន​ការស៊ើបអង្កេត​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ឲ្យ​បាន​ជ្រះស្រឡះ​នោះ។
 
លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ទៅកាន់​អ្នកគាំទ្រ ម្តង​ហើយ​ម្តង​ទៀតថា លោក​មិន​ចួ​ល​រួមជា​មួយ​​អ្នក​ដែល​លួច​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះឡើយ។ លោក​ថ្លែង​បញ្ជាក់ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ហើយ​សមាជ​ន​នៅពេលនេះ ជាការ​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងពិត​ប្រាកដ។
 
គួរ​បញ្ជាក់ថា អ្នកចូលរួម​សមាជ​មហាជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក្រៅតែពី​បាន​ឡើង​ថ្លែង​ពី​បំណង​ចង់បាន​របស់ខ្លួន ពួកគេ​បាននាំគ្នា​ប្រមូល​ស្នាម​មេដៃ ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​​ដាក់ជូន​លោក បាន គី​មូ​ន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ ពិសេស​ផ្ញើ​ទៅ​ប្រទេស​​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣ តុលា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។
 
ជាញ្ញ​តិ​ដែល​អំពាវនាវ​អោយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី កម្ពុជា ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ទាក់ទង​នឹង​ការបោះឆ្នោត ការគោរព​សិទ្ធិ​មនុស្ស និង​បូរណភាព​ទឹកដី​ជាដើម របស់​អ្នកដឹកនាំ​នយោបាយ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន៕

No comments:

Post a Comment

yes