សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

យ៉ោមបុប្ផា​នឹង​បង្កើន​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ​ពេល​ខ្លួន​ចេញពី​ពន្ធនាគារ​​

អ្នកស្រីយ៉ោម បុប្ផា សកម្មជន​ដីធ្លីនៅបឹងកក់ និង​កូន​ប្រុស (រូបថត ញឹម សុខន)

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់  ដែល​កំពុងឃុំខ្លួន​នៅ​ពន្ធនាគារ អះអាងថា ខ្លួន​​នឹង​បន្ត​ធ្វើ​​សកម្មភាព​តស៊ូ​​មតិ ប្រឆាំង​នឹង​ការបណ្តេញចេញ បន្ត​ទៅ​ទៀត ពេល​​បាន​​ចេញ​ពី​ពន្ធនាគារ។​
​តំណាង​អ្នក​ភូមិ​បឹង​កក់ អ្នកស្រី​​ទេព វ​ន្នី ប្រាប់​VOD នៅ​ថ្ងៃ​ពុធ ​ទី​​១៦ ​ខែ​តុលា​​នេះ ក្រោយ​ពី​​ជួប​​សួរសុខទុក្ខ អ្នកស្រី​យ៉ោម បុប្ផា នៅ​ពន្ធនាគារ PJ ស្ថិត​នៅ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​​​ថា សកម្មជន​ដីធ្លី​​រូបនេះ បាន​​ក្រើនរំលឹក​ដល់​ស្ត្រី​ជា​សកម្មជន​ដីធ្លី​ទាំងអស់ ឲ្យ​បង្កើត​ការតស៊ូ​មតិ​បន្ថែមទៀត ដើម្បី​រក​យុត្តិធម៌​ជូ​នអ្នករងគ្រោះ ក្នុង​ជម្លោះ​ដីធ្លី ៖ “​បើ​គាត់​មាន​សេរីភាព​ពេលណា គឺ​គាត់​នៅតែ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​បឹងកក់ និង​ឃុំ​ផ្សេងៗ​ទៀត ទាមទារ​យុត្តិធម៌​ដ៏​ក្តៅកកុកដ​ដែល គាត់​មិន​កាត់បន្ថយ ឬ​មួយ​ក៏ បាក់ស្បាត​ខ្លាច​អី គឺ​អត់​ទេ គាត់​ថា​នៅ​តែ​ទាមទារ​យុត្តិធម៌ ដដែល ហើយ​កាន់តែ​ខ្លាំងក្លា​ជាង​មុខ​ទៀត​”​។​
​អ្នកស្រី​យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​៤ ​ខែ​កញ្ញា​ ឆ្នាំ​២០១២ ពេល​អ្នក​ស្រី​និង​ក្រុមគ្រួសារ​ធ្វើដំណើរ​មក​ពិនិត្យ​ឈ្មោះ​បោះឆ្នោត។​ ក្រោយមក​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​៣​ឆ្នាំ ចោទថា បាន​ជាប់​ពាក់ព័ន្ធ នឹង​ការប្រើ​ហិង្សា​ដោយ​ចេតនា ទៅលើ​បុរស​ជា​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រង​របួស។​

​ប៉ុន្តែ​ការចាប់ខ្លួន​នេះ ធ្វើឡើង បន្ទាប់ពី​អ្នកស្រី​យ៉ោម បុប្ផា ចេញ​ប្រឈមមុខ​ញឹកញាប់​ជាមួយ​កម្លាំង​សមត្ថកិច្ច ​ដែល​រារាំង​សកម្មភាព​តវ៉ា​ប្រឆាំង​ការ​បណ្តេញ​​​ចេញ​​ពី​​លំនៅឋាន។
​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​យ៉ោ​ម បុប្ផា លោក ហម សុន​រិទ្ធ មានប្រសាសន៍ថា លោក បាន​ប្តឹងករណីនេះ ទៅ​តុលាការ​កំពូល​​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​​កំពូល​​មិន​ទាន់​ប្រាប់​​ពី​​ថ្ងៃ​​បើក​សវនាការ លើ​កូនក្តី​លោក​នៅឡើយ​ទេ។​
​ក្រឡាបញ្ជី​នៃ​តុលាការ​កំពូល ​លោក ឈាវ វត្ថា ដែល​កាន់​សំណុំរឿង​នេះ មិនអាច​ទាក់ទង​បាន។​
​អ្នក​​គ្រប់​បច្ចេកទេសផ្នែក​ស៊ើបអង្កេត ឃ្លាំ​មើល​​ការរំលោភ​សិទ្ធិមនុស្ស នៅ​អង្គកា​លីកាដូ លោក អំ សំអាត យល់ថា ការចោទប្រកាន់​លើ​អ្នកស្រី​យ៉ោម បុប្ផា ដោយ​​តុលាការ​ជាន់​​ទាប អត់​​មាន​​ភស្តុតាង​​រឹង​ម៉ាំ ដើម្បី​​ដាក់​បន្ទុក​​ទេ ៖“​ករណី​អ្នកស្រី យ៉ោម បុប្ផា ប្រសិនជា គាត់​មិន​មែន​ជា​សកម្មជន​តវ៉ា​ដីធ្លី ដ៏​សំខាន់​នៅ​តំបន់​បឹងកក​ទេ នោះ​វាសនា​របស់​គាត់​ក៏​មិន​អាច​ជាប់ពន្ធនាគារ​ដូច​បច្ចុប្បន្ន​នេះ​ដែរ​”​។​
​អ្នក​ស្រី យ៉ោម បុប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ពី​បទ​ប្រើ​​​ហិង្សា​​ដោយ​​ចេតនា។​ ក្រោយមក​ត្រូវបាន​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ ទៅ​ជា​ផ្តួចផ្តើម​ឲ្យមាន​ហិង្សាវិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ជន​ជាប់ចោទ ទ​ទួល​ទោស​២​ឆ្នាំ និង​ព្យួរទោស​មួយឆ្នាំ ។ មកដល់​ថ្ងៃ​ពុធ​នេះ សកម្មជន​ដីធ្លី​រូប​នោះ​ជាប់​ពន្ធនាគារ​ចំនួន​៤០៧​ថ្ងៃ​ហើយ៕

No comments:

Post a Comment

yes