សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

កុមារា​អាយុ​១១​ខែមាន​ដុះ​សាច់​ចម្លែកនៅ​ខ្នងហើយ​ការវិវត្តន៍​លើ​ដងខ្លួន​ខុស​ប្រក្រតី​

គ្រួសារ​កសិករ​មួយ ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ​ដែល​ទើប​តែ​ប្រសូត​ បានកូន​មួយ សម្រាប់​ចំណងដៃ បែរជា​មាន​ភាព​ខ្មាស់អៀន​អ្នកផង​ទាំងពួង ក៏​ព្យាយាម​បង្កប់​អាថ៌កំបាំង​ជាមួយនឹង​លក្ខណៈ​មិន​ប្រក្រតី ជុំវិញ​ការវិវត្តន៍​លើ​ដងខ្លួន​ក្មេង​តូច​មួយនោះ​។ កុមារនោះ ​កម្រ​ដោះអាវ​ឱ្យគេ​ឯង​ឃើញ​ប្រាណ​ទទេ​ ​ដែល​ដុះ​រោម​ដូច​សត្វ និង​រីក​រាលដាល ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ 


​ការ​ដុះ​រោម​បែបនេះ ​អាច​ចាត់ទុកថា ​ជា​រឿង​មិនសូវ​ចម្លែក​ប៉ុន្មាន​ទេ​ព្រោះ​ធ្លាប់​កើតមាន​សម្រាប់​ក្មេង និង​មនុស្ស​មួយចំនួនទៀត តែ​អ្វីដែលអ្នកផង​ទាំងឡាយ ពិសេស​គ្រូពេទ្យ​មូលដ្ឋាន ព្រួយបារម្ភ​ នៅត្រង់​ផ្នែក​នៃ​ការ​ដុះ​រោម​នោះ ​មាន​ដុំ​សាច់​រឹង ហើយ​លូតលាស់​តាម​វ័យ​របស់​ក្មេង មិនដឹងជាមាន​ប្រភេទ​ជំងឺ ឬ​ផ្ទុក​នូវ​មេរោគ​អ្វី​ ដោយសារតែឪពុកម្តាយ​មិនបាន​យកទៅឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​តាមដាន​។​


​ស្ត្រី​ឈ្មោះ ប៉ុន សុ​បុ​ន អាយុ ២៧​ឆ្នាំ ដែលមាន​ប្តី​ឈ្មោះ ជួប សុធា អាយុ ៣២​ឆ្នាំ បាន​រៀបរាប់ថា តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មក គាត់​ប្រសូត្រ បានកូន​ប្រុស​មួយ​ដែល​មកដល់ពេលនេះ​វា​មាន​អាយុ​១១​ខែ ហើយដោយ​ដាក់ឈ្មោះ សាយ ពិសិដ្ឋ​។ ក្រោយពេល​ឆ្លងទន្លេ នៅលើ​ដងខ្លួន​ផ្នែក ខាងក្រោយ មាន​ស្នាម ដៅ​ខ្មៅ​មួយកន្លែង​។ ទោះបី​សុខភាព​របស់​វា​មាន​លក្ខណៈ​ធម្មតា តែ​ពេល​អាយុ​១​ខែ​នៅត្រង់​កន្លែង​ដៅ នោះ​ក៏​ចាប់ផ្តើម ដុះ​រោម និង​ហាក់​មាន​ភាព​រមាស់​ព្រោះ​ពេល​ឪពុកម្តាយ​សាក​អេះ វា​នៅ​សម្ងំស្ងៀម​។ មិនយូរប៉ុន្មាន​កន្លែង​ដុះ​រោម​នោះ បានចាប់ផ្តើម មាន​សាច់​ពក ជា​ដុំ និង​រីកលូតលាស់​ធំ​ទៅៗ ដែល​មកដល់​សព្វថ្ងៃ​ការ​រមាស់​លើ​សាច់​នោះ​កាន់តែខ្លាំង​ឡើងៗ​រហូត​គេ​ចេះ​អេះ ដោយ​ខ្លួនឯង ពេល​ឪពុកម្តាយ​មិន​នៅក្បែរ​។ 


​ស្ត្រី​ដដែល​បញ្ជាក់ថា ចំពោះ​ការ​ដុះ និង​រីកធំឡើងៗ​នៃ​ដុំ​សាច់​រឹង​នោះ គ្រូពេទ្យ​មណ្ឌល​សុខ ភាព​ឃុំ បាន​ណែនាំ​ឱ្យ​យកទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​រកមើល ប្រភេទ​ជំងឺ ឬ មេរោគ​ផ្សេងៗ​ដែរ​តែ​ខ្លួន​មិនមាន​លុយ​សោះ​ទើប​ចេះតែ​នៅ​ស្ងៀម​ទោះបី​ព្រួយបារម្ភ ពី​អនាគត របស់​វា​នឹង​ទៅជា​យ៉ាណា​ក្តី​។ ចំណែក​ស្នាម​ដៅ​តូចៗ ឥឡូវនេះ​បានកើត​មាន​ស្ទើរ​ពេញ​ខ្លួន ហើយ​គ្រប់កន្លែង​ខ្មៅ​នោះ​ពេល​រីក​ធំ​បន្តិច ចាប់ផ្តើម​ដុះ​រោម​ដូច​កន្លែង​ដំបូង​ដែរ​។ ដោយសារ​កូន​ចេះតែ​ដុំ​រោម​បន្ថែម​បែបនេះ ខ្លួន​ខ្មាស់​គេ​ណាស់ ព្រោះ​កើត​បានកូន​មួយ​បែរជា​ខុសគេ មាន​លក្ខណៈ​ដុ​ច​សត្វ​ទៅវិញ​។ ម្ល៉ោះហើយ​ពេល​ព​ចេញពីផ្ទះ​មិន ហ៊ាន​ដោះអាវ​ឱ្យគេ​ឃើញ​ទេ​។​


​លោក មាស អាន នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ថ្មី បាន​បញ្ជាក់ថា កូន​ចម្លែក​នោះ​មាន​អាយុ ១១​ខែ​ទៅហើយ​លោក​ទើប​ប្រទះឃើញ និង​ដឹងថា​គេ​ដុះ​រោម​ដូច​សត្វ​ស្វា​។ ទោះ​មិនអាច​ចាត់ទុកថា​ជា រឿង​ចម្លែក​ប៉ុន្មាន​ក្តី ពីព្រោះ​មាន​ក្មេង​ខ្លះ​ធ្លាប់​ដុះ​រោម​ដែរ តែ​អ្វីដែល​ព្រួយបារម្ភ និង​អាណិតអាសូរ គឺ​នៅ ត្រង់​កន្លែង​ដុះ​រោម​ដ៏​ក្រាសឃ្មឹក​នោះ​មាន​បន្ថែម​នូវ​ការលេចចេញ​ដុំ​ពក​សាច់​រឹង ហើយ​រីកធំឡើងៗ​តាម វ័យ​របស់​ក្មេង​ដែល​មិនដឹងថា​គេ​មាន​ជំងឺ ឬ​មាន​រោគ​អ្វី​។ ដូច្នេះ​គួរតែ​សប្បុរសជន​ទាំងឡាយ​មេ​ត្តាជួយ ក្នុងន័យ​មនុស្សធម៌ ដើម្បី​បាន​នាំយកក្មេង​នេះ ទៅឱ្យ​គ្រូពេទ្យ​ជំនាញ​ ពិសេស​នៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា ​​តាមដាន​ពិនិត្យមើល​ដោយផ្ទាល់ បំណង​បញ្ចៀស​នូវ​សំណាងអាក្រក់ សម្រាប់​អនាគត​របស់​វា ព្រោះ​បើ​មើលលើ​ស្ថានភាព​ក្រខ្សត់​របស់​គ្រួសារ​នោះ ​ពិតជា​មិនមាន​លទ្ធភាព ​ក្នុង​ការនាំ​កូន​ទៅរក​ពេទ្យ​ទេ​៕​ 

No comments:

Post a Comment

yes