សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 10, 2013

នាយដូងតារាកំប្លែងផ្តល់អំណោយជួយជនរងគ្រោះដោយទឹកជំនន់តាមរយៈគណបក្សសង្គ្រោះជាតិ

នាយ ដូង នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ

នាយ ដូង តារាកំប្លែង ដែលពោរពេញទៅដោយមនសិការជាតិ បើទោះបីជាគ្រួសាររបស់​លោក មានជីវភាពលំបាក លំបិនយ៉ាងណាក៏ដោយ ក៏លោកខិតខំបំវិះពីមាត់ ពង្រាត់ពីករ បានយកអំណោយមានអង្ករ និងទឹកត្រីជាដើម ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ តាមរយៈគណបក្សសង្គ្រោះជាតិ ។

សូមជំរាបថានាយ ដួង សព្វថ្ងៃរស់នៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល អាយុ៥៧ឆ្នាំ មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន៩នាក់ ប្រពន្ធប្រកបមុខរបរជា​អ្នកលក់​ចេក​ចៀន នៅ​និងផ្ទះរបស់គាត់ ។

គ្រួសាររបស់នាយ ដូង សព្វថ្ងៃជួបការលំបាកក៏ខ្លាំងណាស់ផងដែរ រីឯផ្ទះសម្បែងរបស់គាត់ នាពេលបច្ចុប្បន្ន ក៏បាននិងកំពុងតែទឹកជន់លិចដូចជាផ្ទះរបស់អ្នកភូមិឯទៀត ដែលសព្វថ្ងៃ នាយ ដូង និងភរិយា មិនអាចប្រកបកិច្ចការងារអ្វីសម្រាប់ចិញ្ចឹមជីវិតឡើយ ព្រោះតែ​ត្រូវទទួល រងដោយទឹកជំនន់ ។

ជាមួយគ្នានោះ នាយ ដូង បានបង្ហើបឲ្យដឹងថា​ ថ្ងៃខ្លះប្រសិនបើភរិយារបស់លោក បេះបន្លែដូច ជាត្រកួន ព្រលិត កញ្ឆែត​បាន គឺលោកត្រូវជូនភរិយាឡើងទូកដ និងដឹងបន្តមកកាន់ផ្សារចាស់​ដោយកង់កញ្ចាស់របស់លោក នាំភរិយាមកលក់បន្លែ ។


តែទោះជាយ៉ាងណាក្តី យើងសូមកោតសរសើរនូវទឹកចិត្តរបស់នាយ​ ដូង និងក្រុមគ្រូសារ បើ ទោះបីជាជីវភាពជួបការខ្វះខាតក្តី ក៏ខិតខំស្រវេស្រវ៉ាប្រមែប្រមូលបានថវិការខ្លះទិញអង្ករ ទឹក ត្រីជាដើម ជួយដល់ជន់រងគ្រោះដោយទឹកជំនន់ តាមរយៈគណបក្សសង្គ្រោះជាតិ ។

សូមឲ្យស្មារតីនេះ កើតមានចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ៗរូប ហើយបងប្អូនសប្បុ រសជន រស់នៅក្នុងនិងក្រៅប្រទេសទាំងអស់ មានចិត្តអាណិត្តអាសូរនាយ ដូង តារាកំប្លែង​ជើងចាស់ សូមជួយឧបត្ថមជាស្បៀង និងតង់ដល់គ្រួសាររបស់លោកផង ។

ព័ត៌មានបន្ថែមជំវិញជីវភាពរបស់នាយ ដូង លោកអ្នកអាចទាក់ទងយើងខ្ញុំនៅប្រទេសកម្ពុជា តាមយៈទូរស័ព្ទលេខ: ០៩២ ៦៩ ៧៩ ៤១ ឬតាមរយៈអ៊ីម៉ែល: cknkhmer@gmail.com  

No comments:

Post a Comment

yes