សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 8, 2013

អ្នក​ស្រី​ទេពវន្នីប្រែក្លាយ​​ពី​​សកម្មជន​​​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​ទៅ​ជា​អ្នក​តស៊ូ​មតិ​លំដាប់​ពិភព​លោក​

អ្នក​ស្រី ទេព វន្នី​ សកម្មជន​​ប្រឆាំង​ការ​បណ្តេញ​ចេញ​ និង​ជាអ្នក​ភូមិ​មក​ពី​សហ​គមន៍​បឹង​កកកំពុង​តតាំង​នឹង​​កង​សន្តិ​សុខ​នៅ​ខាង​មុខ​សាលាខណ្ឌដូន​ពេញ កាល​ពី​ថ្ងៃ​ទី ២៣ ខែកញ្ញា​ ខណៈ​អ្នក​តវា៉​ផ្សេង​ទៀត​កំពុង​ទាញ​របាំង​បន្លា​លួស​។ ( Ben Woods)
អ្នក​ស្រី ទេព វន្នី​ សកម្មជន​​ប្រឆាំង​ការ​បណ្តេញ​ចេញ​ និង​ជាអ្នក​ភូមិ​មក​ពី​
សហ​គមន៍​បឹង​កកកំពុង​តតាំង​នឹង​​កង​សន្តិ​សុខ​នៅ​ខាង​មុខ​សាលាខណ្ឌដូន​ពេញ 
កាល​ពី​ថ្ងៃ​ទី ២៣ ខែកញ្ញា​ ខណៈ​អ្នក​តវា៉​ផ្សេង​ទៀត​កំពុង​ទាញ​របាំង​បន្លា​លួស​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា អ្នក​ស្រី​ ទេព វន្នី អ្នក​ទទួល​បាន​ពាន​រង្វាន់​ប្រឆាំង​​ការ​​បណ្ដេញ​ចេញ​ បាន​​តតាំង​​នឹង​​​​កង​​សន្តិ​សុខ​ជា​ច្រើន​នាក់​ ដែល​​កំពុង​​បិទ​​ច្រក​​ចូល​សាលា​ខណ្ឌ​ដូន​ពេញ​ ខណៈ​អ្នក​តវ៉ា​​ផ្សេង​ទៀត​​កំពុង​​ទាញ​​​របាំង​​បន្លា​​លួស​ចេញ​​នៅ​ក្បែរ​​នោះ​​។ ថ្ងៃ​បន្ទាប់​ អ្នកស្រី​​​បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ជួប​ជាមួយ​តំណាង​​​ធនាគារ​​ពិភព​លោក និង​តំណាង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។

សម្រាប់​អ្នក​ស្រី​ ទេព វន្នី​ អាយុ​៣២ឆ្នាំ​ ជា​ប្រពន្ធ​ និង​​ម្ដាយ​ ដែល​មាន​កូន​តូច​ៗ​ចំនួន​ពីរ​នាក់​ ការ​តស៊ូ​សម្រាប់​​យុត្តិធម៌ គឺ​ជា​​ជម្រើស​តែ​មួយ​គត់​របស់​​អ្នក​ស្រី​តាំង​ពី​យូរ​មក​ហើយ​។ អ្នក​ស្រី​​ ទេព​ វន្នី​ បាន​លើក​ឡើង​​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រី​​ ដែល​បាន​​យក​បដា និង​វត្ថុ​នានា​បាន​មក​ពី​​​បាតុកម្ម​​លើក​មុន​​ៗ​​មក​​តុប​តែង​ផ្ទះ​នៅ​តំបន់​បឹង​កក់​​​ក្នុង​​រាជ​ធានី​ភ្នំពេញ​ថា “នៅ​ពេល​ខ្ញុំ​អាយុ​ប្រហែល​៨ ឬ​៩​​ឆ្នាំ​ ខ្ញុំ​បាន​​ចាប់​​ផ្ដើម​​ស្អប់​អំពើ​​អយុត្តិធម៌ ការ​គាប​​សង្កត់​ និង​ការ​រើស​​អើង​។ ខ្ញុំ​មិន​ចូល​ចិត្ត​អំពើ​ទាំង​នេះ​នៅ​​ពេល​គេ​​ព្យាយាម​បំភិត​បំភ័យ​ខ្ញុំ​ ឬ​ក៏​នរណា​ផ្សេង​ទៀត​”។

អ្នក​ស្រី ទេព​ វន្នី​ បាន​តស៊ូ​​ចាប់​តាំង​ពី​​អ្នក​ស្រី​​បានមក​ដល់​​រាជ​ធានី​​ភ្នំពេញ​​ កាល​ពី​ឆ្នាំ​១៩៩៨​​​ បន្ទាប់​ពី​ចាកចេញ​​ពី​ខេត្ត​កំពត​កន្លែង​​ដែល​អ្នក​ស្រី​​បាន​ធំ​ដឹង​ក្ដី​​នៅ​ក្នុង​​គ្រួសារ​ក្រី​ក្រ​​​មួយ​​។ សព្វ​ថ្ងៃ​​អ្នក​ស្រី​គឺជា​បុគ្គលមាន​ស្មារតី​​មួយ​រូប​​ ដែល​តែង​​តែ​មាន​វត្តមាន​​​នៅ​ក្នុង​​ការ​​តវ៉ា​ប្រឆាំង​​នឹង​​ការ​បណ្ដេញ​ចេញ​ដោយ​​បង្ខំ​ក្នុង​រាជធានីភ្នំពេញ​​ចាប់​តាំង​​ពី​​ឆ្នាំ ២០០៩​មក​ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​​នាំពាក្យ​មិន​ផ្លូវ​ការ​​​សម្រាប់​សហគមន៍​បឹង​កក់​ និង​​សម្រាប់​បុព្វហេតុ​សិទ្ធិ​មនុស្ស​​។
អ្នក​ស្រី​ធ្លាប់​ត្រូវ​បាន​គេ​​អញ្ជើញ​​ឲ្យ​ទៅ​​ធ្វើ​ជា​​វាគ្មិន​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​បី​លើក​​រួច​មក​ហើយ​ ក៏​ដូច​ជា​នៅ​ប្រទេ​ស​បារាំង​ ប្រេស៊ីល​ ហូឡង់​ សិង្ហបុរី និង​ប្រទេស​ថៃ​ផង​ដែរ​។ កាល​ពី​ខែ​មីនា អ្នក​ស្រី​បាន​ទទួល​ពាន​រង្វាន់​  Vital Voices Global Leadership Award នៅ​ក្នុង​ពិធី​មួយ​ក្រោម​​អធិបតីភាព​​របស់​​លោក​ស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) អតីត​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស​​សហរដ្ឋ​អាមេរិក​​។
អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ពេល​ថ្មីៗ​នេះ​​​​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៤ ខែ​តុលា អ្នក​ស្រី​ ទេព​ វន្នី​ បាន​និយាយ​​នៅ​ក្នុង​ព្រឹត្តិការណ៍​​​មួយ​ចំនួន​ ដែល​​​គណៈកម្មការ​​ត្រួត​ពិនិត្យ​របស់​ធនា​គារ​ពិភពលោក​ ក្រសួង​​​ការ​បរទេស​សហ​រដ្ឋ​អា​មេរិក​ វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ​ អង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​អង្គការ​ Freedom House បាន​រៀប​ចំ​។
អ្នក​ស្រី​បាន​លើក​ឡើង​ថា “យើង​​ចង់​ឲ្យ​​ពួក​គេ​​ធ្វើ​​អន្តរាគមន៍​ ដើម្បីស្នើ​ឲ្យ​រដ្ឋាភិបាល​​បញ្ចប់​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​”។ អ្នក​ស្រី​បាន​បន្ថែម​ថា នៅ​ពេល​​តំណាង​​នៃ​​ស្ថា​ប័ន​​ទាំង​នេះ​​មិន​បាន​​ធ្វើ​ការ​សន្យា​នោះ​ សារ​របស់​​អ្នក​ស្រី​​​មាន​គេ​ដឹង​ឮ​យ៉ាង​ច្រើន​។ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០ ធនាគារ​ពិភព​លោក​បាន​​ផ្អាក​​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទៅ​ឲ្យ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​គណៈកម្មការ​​​​ត្រួត​ពិនិត្យ​​បាន​រក​ឃើញ​ថា ការ​ចេញ​​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លីរបស់​រដ្ឋាភិបាល​ ដែល​​ឧបត្ថម្ភ​​ដោយ​​ធនាគារ​​ពិភព​លោក​​​​​ បានធ្វើ​ឲ្យ​អ្នក​​ភូមិ​សហ​គមន៍​បឹង​កក់​​ជា​ច្រើន​គ្រួសារ​គ្មាន​​សិទ្ធិ​​កាន់​កាប់​​​អចលន​ទ្រព្យរបស់​​​ខ្លួន។​​​ កាល​ពី​ឆ្នាំ​២០០៧ ​សាលា​រាជធានីភ្នំពេញ​​បាន​​ផ្ដល់​​សិទ្ធិ​​​ទៅ​ឲ្យ​ក្រុម​​ហ៊ុន​​ស៊ូកាគូអ៊ិន​ ជា​ក្រុម​​ហ៊ុន​​ដែល​គ្រប់​គ្រង​ដោយ​លោក​ ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាន់​កាប់​តំបន់​សហគមន៍​បឹង​កក់​​​ក្នុង​រយៈ​ពេល​​​​៩៩​ឆ្នាំ​។ ចាប់​តាំង​ពី​​ពេល​នោះ​មក​ សាលា​រាជធានីភ្នំពេញ​គឺ​ជា​អ្នក​​មើល​ការ​​ខុស​ត្រូវ​ចំពោះ​​ការ​បណ្ដេញ​​ប្រជាពលរដ្ឋ​​ប្រហែល​៣.០០០​គ្រួសារ​​ចេញ​ពី​ផ្ទះ​សំបែង​​​របស់​ខ្លួន​។
អ្នក​ស្រី​ ទេព​ វន្នី​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា តួនាទី​​ទាំង​ពី​រ​របស់​អ្នក​ស្រី​​​ មួយ​ជា​អ្នក​តវ៉ា​​ថ្នាក់​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ទៀត​​​ជា​និមិត្ត​រូប​​នៃ​​សកម្ម​ជន​​ក្រៅ​ប្រទេស​គឺ​សុទ្ធ​តែ​មាន​​សារៈសំខាន់​ដូច​គ្នា​​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​។ អ្នក​ស្រី​​បាន​​លើក​ឡើងបន្ថែម​​ទៀត​​ថា “នៅ​ក្នុង​ប្រទេស​​កម្ពុជា​​យើង​​គឺ​ជា​​ជន​​រង​គ្រោះ​​​​ យើង​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​បណ្ដេញ​ចេញ​​ដោយ​ខុស​ច្បាប់​​​ ទោះ​បី​ជា​​រដ្ឋាភិបាល​​ព្យាយាម​​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ និង​បំបាក់​​ទឹក​ចិត្ត​របស់​យើង​”។ អ្នក​ស្រី​បន្ថែម​ថា “ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​​​ខ្ញុំ​គឺ​ជា​តំណាង​ពល​រដ្ឋ​​ខ្មែរ​។​ យើង​​ចង់​ឲ្យ​​គេ​​ដឹង​ថា យើង​ជា​នរណា  ចង់​ឲ្យ​គេ​​ផ្ដោត​​អារម្មណ​៍​មក​លើ​យើង​ យក​ចិត្ត​​ទុក​ដាក់​​មក​​លើ​យើង​ និង​មាន​​មោទនភាព​​ចំពោះ​យើ​ង”។
លោក​ ស៊ាន​ ម៉ាកគិន​តុស​ (Sean McIntosh) អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​​ កាល​ពី​ម្សិលមិញ​បាន​បដិសេធ​​​មិន​ធ្វើ​​អត្ថាធិប្បាយ​​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់អ្នក​ស្រី​ ទេព​ វន្នី​ ដើម្បី​​ស្នើ​សុំ​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ សម្រាប់​​បុព្វហេតុ​សិទ្ធិ​មនុស្ស​​ឡើយ​ ប៉ុន្តែ​លោក​​​​បាន​លើក​ឡើង​នៅ​ក្នុង​​អ៊ីម៉េល​មួយ​ថា “យើង​​ [ស្ថានទូត​សហរដ្ឋ​អាមេរិក​] ធ្លាប់​បាន​លើក​​ឡើង​រួច​មក​ហើយ​ អំពី​​ក្ដី​ព្រួយ​បារម្ភ​​ពាក់​ព័ន្ធ​​​សិទ្ធិ​មនុស្ស​ ហើយ​​នឹង​នៅ​តែ​លើក​ឡើង​​​បន្ត​​​​ទៀត​​​​នៅ​ថ្នាក់កំពូល​​នៃ​រដ្ឋាភិបាល​​កម្ពុជា​”។
បន្ទាប់​ពី​​​ការ​វាយ​ប្រហារ​​ដ៏​សាហាវ​មួយ​​ពី​សំណាក់​នគរបាល​ និង​បុរស​ពាក់​ម៉ាស់​​​ទៅ​លើ​​អ្នក​​តវ៉ាមក​ពី​សហគមន៍​បឹង​កក់​ ដែល​បាន​ធ្វើ​កូដកម្ម​​​អត់​អាហារ​​ដោយ​សន្ដិវិធី​នៅ​វត្ត​ភ្នំ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា អ្នក​ស្រី​​ ទេព​ វន្នី​ និង​អ្នក​តវ៉ា​​មួយ​ក្រុម​ផ្សេង​ទៀត​នៅ​ក្បែរ​ភូមិ​អ្នក​ស្រី​ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស​​បាន​​សំពះ​បួង​សួង​​សុំ​ឲ្យ​មាន​ការ​​ការពារ​ពី​ការ​​ប្រើ​អំពើ​ហិង្សា​នា​ពេល​អនាគត​នៅ​ចំពោះ​មុខ​ព្រះ​សង្ឃ​ប្រមាណ​​១០០​អង្គ​កាល​ពី​ព្រឹក​ម្សិលមិញ​​​។
តើ​អ្វី​ទៅ​ជា​របៀប​វារៈ​ដ៏​​មមាញឹក​​​សម្រាប់​​​​ពេលលើក​​ក្រោយ​ទៀត​របស់​អ្នក​ស្រី​?។ អ្នក​ស្រី​​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ក្រុង​​ឌុយ​ប្លាំង​​ ជាមួយ​លោក​ ម៉ម​ សូណង់ដូ ដើម្បី​ធ្វើ​ជា​តំណាង​​ប្រទេស​កម្ពុជា​​នៅ​ក្នុង​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកាស្ដី​​ពី​សិទ្ធិ​​​​​​មនុស្ស​ឈ្មោះ​ថា Front Line Defenders នៅ​ប្រទេស​អៀរ​ឡង់កាល​ពី​ថ្ងៃ​ពុធ​។
អ្នកស្រី​បាន​និយាយ​កាល​ពីម្សិលមិញ​ថា “យើង​មិន​ដែល​បោះបង់​ចោល​ក្ដី​សង្ឃឹម​របស់​យើង​ឡើយ​​​ យើង​ដឹង​ថា យើង​នឹង​ទទួល​រង​​ការ​វាយដំ កា​រ​ចាប់​ខ្លួន​ ការ​ចោទ​ប្រកាន់​ ព្រម​​​ទាំង​ការ​សម្លាប់​ផង​ដែរ ប៉ុន្តែ​យើង​នៅ​តែ​ស្វែង​រក​មធ្យោបាយ​សម្រាប់​សិទ្ធ​ិ​របស់​យើង​​ ហើយ​​យើង​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​​​ទទួល​បាន​យុត្តិធម៌​”៕

No comments:

Post a Comment

yes