សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 8, 2013

ប្រេះទំនប់អាងកំពីងពួយប្រឈមការបាក់ធ្លាយអាជ្ញាធរជម្លៀសប្រជាពលរដ្ឋទៅរកទួលសុវត្ថិភាព


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ង៉ែ​ន ក្បែរ​អាង​កំពីងពួយ ប្រមាណ​ជិត ៨០០ ខ្នង​ផ្ទះ ត្រូវបាន​អាជ្ញាធរ​ប្រកាសអាសន្ន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ដើម្បី​ទៅរក​ទីទួល​សុវត្ថិភាព កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ បន្ទាប់ពី​ទឹកជំនន់ ក្នុង​អាង​កំពីងពួយ ឡើង​ហៀរ​ចេញ​លើ​ខ្នង​ទំនប់ និង​ប្រេះ ២ កន្លែង​។​
​    ​
​លោក វ៉ាន់ សា​វ៉ុ​ន មេភូមិ​តា​ង៉ែ​ន បាន​ឲ្យ​ដឹងថា អាង​កំ​ពី​ពួយ ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទឹកជំនន់​ក្នុង​អាង​កំ​ពី​ពួយ បាន​ឡើង​តាំងពី​ម៉ោង ១២ យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣​។ នៅវេលា​ម៉ោង ៤ ជិត​ភ្លឺ​ថ្ងៃទី​៨ ខែតុលា ទឹកជំនន់​បាន​ឡើង​ពេញ​ហៀ​រលើ​ខ្នង​ទំនប់ (​ខាងកើត​សំណង់​ទីមួយ​)​។ ពេលនោះ​អាជ្ញាធរ​បានប្រកាស​អាសន្ន និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​រស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន ក្បែរ​អាង​កំពីងពួយ​មាន​ចំនួន ៧៧១ ខ្នង​ផ្ទះ (​ស្មើ ៧៧១ គ្រួសារ ឬ​មនុស្ស​ចំនួន ៣៣៦២ នាក់​) ចេញពី​លំនៅដ្ឋាន ដើម្បី​ទី​រក​ទីទួល​សុវត្ថិភាព​ភ្លាមៗ​ដែរ​។​
​    ​
​លោក វ៉ាន់ សា​វ៉ុ​ន បាន​បញ្ជាក់ថា អាជ្ញាធរ​ស្រុក​ខេត្ត​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​បី​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ទាំង ៧៧១ គ្រួសារ និង​សត្វពាហនៈ ទៅ​ស្នាក់នៅ​រងចាំ​មើល​ទឹកជំនន់​ស្រក​វិញ​។ 

​លោក​បាន​បន្តថា ទឹកជំនន់​ដែល​ឡើង​ក្នុង​អាង​កំពីងពួយ គឺ​មូលហេតុ​មកពី​បាក់​ទំនប់​ប៉ង់ នៅ​ពី​ទិស​ខាងលិច និង​ខាងត្បូង ស្ថិតក្នុង​ភូមិ​បឹង​ក្រសាល និង​ភូមិ​តា​ង៉ែ​ន​ដែរ (​ជាប់​ព្រំប្រទល់​គ្នា​) ហើយ​ទឹក​ហូរ​ចូលមកក្នុង​អាង​កំពីងពួយ ទាំង​ទឹកស្ទឹង​មកពី​ប៉ៃលិន មកពី​សាលា​ក្រៅ​ផងដែរ​។​
​    ​
​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣​នោះ គេ​ឃើញ​សមត្ថកិច្ច​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​រយ​នាក់ ចុះទៅ​ជួយ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដឹកជញ្ជូន​ចេញពី​លំនៅដ្ឋាន​ដើម្បី​ទៅរក​ទីទួល​សុវត្ថិភាព ខ្លះ​មាន​មធ្យោបាយ​ដូចជា គោយន្ត​កន្ត្រៃ ឬ​ឡានតូច​-​ធំ បាន​រើ​ឥ​វ៉ាន់​ដឹក​ដោយ​ខ្លួនឯង​ផងដែរ​៕​ 

No comments:

Post a Comment

yes