សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 19, 2013

សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ធ្វើ​មហាបាតុកម្ម​ប៉ុន្តែ​កំណត់​ចំនួន​មនុស្ស​

ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​ប្រមូលផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​អហឹង្សារ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​ ៧​កញ្ញា។
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​ប្រមូលផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ធ្វើ​
បាតុកម្ម​អហឹង្សារ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​ ៧​កញ្ញា

បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជា​គោលការណ៍ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា​នេះ​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​មាន​បាតុករ​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ បញ្ជាក់​ថា​មាន​មនុស្ស​ចូលរួម​ពី​២​ដល់​៥​ម៉ឺន​នាក់។ យ៉ាងណាក៏ដោយ​ក្រសួង​មហាផ្ទៃ​គឺ​ជា​អ្នក​សម្រេច។

សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាតិ​ឱ្យ​លោក សមរង្ស៊ី និង​លោក​កឹម សុខា​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ហើយ។ ប៉ុន្តែ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ១​ម៉ឺន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៨​តុលា​នេះ។ 

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក​ហូរ វ៉ាន់ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា​មែន។ ប៉ុន្តែ​សាលា​រាជធានី​នៅ​តែ​ប្រកាន់​គោលការណ៍​កំណត់​ចំនួន​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដដែល។ ពោល​គឺ​បាតុករ​មិន​ត្រូវ​លើស​ពី​១​ម៉ឺន​នាក់​នោះ​ឡើយ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​គ្រោង​មាន​អ្នក​ចូលរួម​រួច​រាល់​ហើយ​ចន្លោះ​ពី​២​ទៅ​៥​ម៉ឺន​នាក់។ ហើយ​លោក​ថា ក្បួន​ដង្ហែ​របស់​គណបក្ស​ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​បណ្តា​ស្ថាន​ទូត​ក្នុង​ទី​ក្រុង​ភ្នំពេញ​នោះ​ទៀត​សោត ក៏​ត្រូវ​បាន​អនុញ្ញាត​ដែរ ប៉ុន្តែ​ចំនួន​អ្នក​ដង្ហែ​ក្បូន​ត្រូវ​តែ​មាន​ចំនួន​តិច​តួច ដែល​ខុស​ឆ្ងាយ​ពី​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រោង​មនុស្ស​២​ម៉ឺន​នាក់​ដើរ​ដង្ហែ​ក្បួន។


លោក ហូរ វ៉ាន់ អ្នក​ទទូល​បន្ទុក​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះជាតិ បាន​បន្ថែម​ថា ក្នុង​កិច្ច​ប្រជុំ​រយៈពេល​២​ម៉ោង​កន្លះ នៅ​ព្រឹក​មិញ​នេះ គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ស្នើ​សុំ​ដល់​សមត្ថកិច្ច មិន​ឱ្យ​មាន​ជន​ណា​ម្នាក់ យក​អាវុធ​ចូល​ក្នុង​ក្បួន​បាតុកម្ម​ឡើយ បើទោះបី​ជា​អ្នកនោះ​ជា​សមត្ថកិច្ច​ក៏​ដោយ។

សម្រាប់​ភាគី​សាលា​រាជធានី​ភ្នំពេញ​វិញ លោក​ឡុង ឌីម៉ង់ ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​លើក​ហេតុផល​ថា​នៃ​ការ​ដាក់​លក្ខ​ខណ្ឌ​ថា ទី​លាន​ប្រជាធិបតេយ្យ​អាច​ដាក់​ត្រឹម​តែ​១​ម៉ឺន​នាក់​តែប៉ុណ្ណោះ។ ហើយ​ការ​ដង្ហែ​ក្បួន​ដែល​គណបក្ស​សង្គ្រោះជាតិ​ស្នើ​សុំ​២​ម៉ឺន​នាក់​នោះ គឺ​មិន​អាច​អនុញ្ញាត​បាន​ឡើយ ព្រោះ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍ ដែល​នឹង​ត្រូវ​បិទ​ផ្លូវ​សម្រាប់​សម្រួល​ការ​ធ្វើ​មហា​បាតុកម្ម ខណៈ​ដែល​ភ្នំពេញ​កំពុង​តែ​មាន​បញ្ហា​ចរាចរណ៍​ស្រាប់​នោះ។

គួរ​រំលឹក​ថា ក្នុង​លិខិត​ផ្ញើរ​ជូន​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦​តុលា​នោះ គណបក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា   គឺ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​គោលការណ៏​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នៅ​ក្នុង​ថ្ងៃ​មហា​បាតុកម្ម​នោះ​ដែរ ញត្តិ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ស្ថានទូត​បារាំង អាមេរិក អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និង​ឥណ្ឌូនេស៊ី។
 

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ហូរ វ៉ាន់ និង​លោក​តំណាង​រាស្ត្រ​ឡុង រី នៅតែ​ទទួច​សុំ​ធ្វើ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ដដែល។ យ៉ាងណាក៏ដោយ ចំពោះ​ចំណុច​មិន​ទាន់​ឯកភាព​គ្នា​លើ​ចំនួន​អ្នក​ចូលរួម និង​ការ​ដង្ហែ​ក្បួន​នោះ អាជ្ញាធរ​សាលា​រាជធានី ភ្នំពេញ​នឹង​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួងមហាផ្ទៃ។នេះ​បើតាម​លោក​ឡុង ឌី​ម៉​ង់៕

No comments:

Post a Comment

yes