សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 19, 2013

សហជីព​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ​ចូល​រួម​កូដកម្ម​ថ្ងៃ​ទី​២២-២៣

ជា មុនី ៣០៥
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា 
លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​
សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ

សហជីព​សេរី​កម្មករ បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ដល់​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​របស់​ខ្លួន​នៅ​តាម​បណ្ដា​រោងចក្រ សហគ្រាស ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុន​នេះ។ កូដកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ គោរព​សិទ្ធិ​ការងារ សិទ្ធិ​កម្មករ និង​លក្ខណៈ​ការងារ​ល្អ។

សហជីព​សេរី​កម្មករ អះអាង​ថា កម្មករ​នឹង​ធ្វើ​កូដកម្ម ឬ​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​បុគ្គលិក​សហជីព និង​កម្មករ​រោងចក្រ ៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​ដោយ​គ្មាន​លក្ខខណ្ឌ និង​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន ៦០​ម៉ឺន​រៀល ឬ ១៥០​ដុល្លារ​ក្នុង​១​ខែ។
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​នៅ​ថ្ងៃ​ទី​១៩ តុលា ថា ការ​អំពាវនាវ​នេះ មាន​បំណង​ជំរុញ​ឲ្យ​តុលាការ​ដោះ​លែង​បុគ្គលិក​សហជីព និង​កម្មករ​រោងចក្រ​សាប៊្រីណា (Sabrina) ទាំង ៨​នាក់ ដែល​តុលាការ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៤​ខែ ទាំង​អយុត្តិធម៌ និង​ទី​២ សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ដល់​ចំនួន ៦០​ម៉ឺន​រៀល។ លោក​ថា នេះ​គឺ​ជា​សារ​មួយ​ឲ្យ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​ចំពោះ​កម្មករ​ថា ពួក​គាត់​ប្រាកដ​ណាស់​កំពុង​យល់​ដឹង​ពី​សិទ្ធិ ហើយ​ចង់​បាន​យុត្តិធម៌។

កម្មការិនី សយ ណាគ្រី ដែល​បម្រើ​ការ​នៅ​រោងចក្រ យូ.អែស (US) ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ បាន​ថ្លែង​ថា នាង​មិន​ខ្លាច​ទេ។ នាង​នឹង​ចូល​រួម​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទទួល​បាន​សិទ្ធិ​ពី​ថៅកែ។ បើ​ទោះ​បី​ជា​ការ​ចូល​រួម​ធ្វើ​កូដកម្ម​នោះ ពួក​គាត់​នឹង​ខាត​បង់​ប្រាក់​អត្ថប្រយោជន៍​នានា​ពី​រោងចក្រ​ក្ដី។
ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​សិទ្ធិ​សេរី​ភាព​របស់​សហជីព ដែល​អំពាវនាវ​ដូច្នេះ។ ប៉ុន្តែ ពិត​ណាស់ លោក​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​របស់​រោងចក្រ ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​បញ្ជា​ទិញ​ជាមួយ​ម្ចាស់​រោងចក្រ និង​ក៏​ប៉ះពាល់​ទៅ​ដល់​កម្មករ​ខ្លួន​ឯង​ផ្ទាល់ ដែល​ខាត​បង់​ប្រាក់​ដោយសារ​ខក​ខាន​ការងារ​ផង​ដែរ។
តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ឃុំ​ខ្លួន​ថ្នាក់​ដឹក​នាំ​សហជីព​សេរី​កម្មករ ៨​នាក់ ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត ក្រោម​បទ​ចោទ​ចំនួន​២ គឺ​ទី​១ ផ្ដើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​ទី​២ ផ្ដើម​គំនិត​ឲ្យ​មាន​ការ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី។ ការ​ឃុំ​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ផ្ទុះ​ហិង្សា​កើត​ឡើង ដែល​មាន​កម្មករ​ជិត ២​ពាន់​នាក់ ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៤​ដុល្លារ​បន្ថែម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។ កូដកម្ម​នោះ បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ ២​នាក់ រលូត​កូន និង​កម្មករ​ច្រើន​ទៀត​រង​របួស៕

No comments:

Post a Comment

yes