សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

កម្មករ​រោងចក្រ​នៅ​បាវិត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ១ក្រោយ​គ្មាន​មន្ត្រី​អើពើ

IMG_9941
កម្មករតវ៉ាបិទផ្លូវកន្លងមក។ រូបថត ម៉ៃ វីរៈ
កម្មករជាង ១ ០០០ នាក់​របស់​រោង​ចក្រ ​ជីង​ខូ ខេមបូឌា បាន​នាំគ្នា​តវ៉ា​ដោយ​ធ្វើ​ការ​បិទ​ផ្លូ​វជាតិ​លេខ​១ ក្នុង​​ក្រុង​​បាវិត ​ខេត្ត​ស្វាយ​រៀង ​​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ទាម​ទារ​ឲ្យ​មានការ​ដោះ​ស្រាយ​នូវ​លក្ខ​ខណ្ឌ​​មួយ​ចំណុច​​តែ​ប៉ុណ្ណោះ។
លោក​ ប៉ាវ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា ​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ដោះ​ស្រាយ​ជូន​កម្មករ​ថា កម្មករ​បាន​ធ្វើ​ការ​តវ៉ា​ជាង​១០​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ ទើប​ពួក​គេ​សម្រេច​​ឈាន​ដល់​ការ​បិទ​ផ្លូវ​នេះ​។
លោក​បាន​ថ្លែង​ថា​៖ «អ្វី​ដែល​ពួក​គេ​ទាម​ទារ​មិន​មាន​អី​ធ្ងន់​ធ្ងរ​ដែល​មិន​មែន​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ តែ​មិន​មាន​មន្រ្តីណា​អើ​ពើ​ចំពោះ​ពួក​គេ​»។
លោក​បាន​និយាយថា​ កម្មករ​ទាម​ទារ​ចំនួន ​៣ ​ចំណុច តែ​ត្រូវ​បាន​ដោះ​ស្រាយ​ពីរ​ចំណុច​រួច​ហើយ នៅ​តែ​មួយ​ចំណុច​ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​មិន​ឲ្យ​មាន​ការ​កាត់ប្រាក់​ឈ្នួល​​ និង​ប្រាក់​រង្វាន់​ទៀង​ទាត់​ក្នុង​ថ្ងៃ​ដែល​ពួក​គេ​ធ្វើ​ការ​តវ៉ា​។

លោក​ ទួន សារ៉ែន មន្រ្តី​ដោះ​ស្រាយ​វិវាទ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ចល​នា​កម្មករ​ប្រចាំ​ខេត្ត​ ស្វាយរៀង ​បាន​និយាយ​ថា​ កម្មករ​បាន​បិទផ្លូវជាតិ​លេខ​១ នេះ​​តាំង​ពី​ម៉ោង​ជិត ​៨​ ព្រឹក រហូត​មក​ដល់​ម៉ោង​ ១០ ​ទើប​ពួក​គេ​យល់​ព្រម​បើក​ផ្លូវ​ដោយ​មាន​ការ​អន្តរាគមន៌​ពី​លោក​អភិបាល​ខេត្ត។
លោក​បាន​ថ្លែង​ថា​៖ «កម្មករ​បាន​ព្រម​បើក​ផ្លូវ​វិញ​ហើយ​ ដោយ​លោក​អភិបាល​ខេត្ត​សន្យា​ថា​នឹង​ដោះ​ស្រាយ​ជូន​ពួក​គេ​»។

លោក​បាន​និយាយ​ថា​ ការ​បិទ​ផ្លូវ​នេះ​ធ្វើ​ឲ្យ​ចរាចរណ៌​មាន​ការ​កកស្ទះ​ប្រមាណ​ជា ​​៦ ​គីឡូម៉ែត្រ​។

No comments:

Post a Comment

yes