សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 12, 2013

មើល​រូប​​ភាព​ដែល​​សមត្ថ​កិច្ច​​បាញ់​រះ​ទៅ​លើ​​ហ្វូង​​បា​តុ​ករនៅ​​មុខ​​វត្ត​​ស្ទឹង​មាន​ជ័យ​

 ពួកអាពត២០១៣ សម័យ តេជោ សែន 

 ស្រ្តីអ្នកលក់បាយ ដែលត្រូវសមត្ថកិច្ចបាញ់បណ្តាលឲ្យស្លាប់
ពេលមានការបង្ក្រាបបាតុកររោងចក្រ SL នៅស្ទឹងមានជ័យ

គ្រាប់កាំភ្លើងដែលសកម្ថកិច្ចបាញ់បង្ក្រាបបាតុកររោងចក្រ SL

អា​ជ្ញា​ធរ​​អត់​​ចេះ​​ដោះ​ស្រាយ​​ប​ញ្ហា បាន​​ប​ញ្ជា​​ឲ្យ​​ស​មត្ថ​កិច្ច​​បាញ់​រះ ទៅ​លើ​​ហ្វូង​​បាតុ​ករ​​ជា​ច្រើន​​គ្រាប់ ប​ណ្ដាល​​ឲ្យ​​​ក​ម្ម​​ករ​ជា​ច្រើន​​នាក់ ​​របួស​ធ្ងន់​ស្រាល​​នៅ​ខាង​មុខ​​វ​ត្ត​​ស្ទឹង​មាន​ជ័យ និង​​ស្លាប់​​ស្ត្រី​​អ្នក​លក់​​បាយ​​ម្នាក់​​ឈ្មោះ អេង សុ​ខុម អាយុ​៤​៩​ ឆ្នាំ ដោយ​សារ​​ត្រូវ​​គ្រាប់​កាំភ្លើង​របស់​សមត្ថ​កិច្ច​។ ចំណែកឯ​បាតុករ ដែល​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ ដំណោះស្រាយ​រយៈពេល ៣ ខែ​មកហើយ រាប់​សិន​នាក់​ផ្សេងទៀត ក៏​រងរបួស​ធ្ងន់​ដោយសារ សមត្ថកិច្ច​វាយ​បង្ក្រាប ដោយ​មិន​រើសមុខ​ផងដែរ​។​ 
  
​ក្រុម​សមត្ថកិច្ច​បានដាក់​ពង្រាយ​កងកម្លាំង​រាប់រយ​នាក់ និង​ឡានទឹក​ជាច្រើន​គ្រឿង នៅ​ម្ដុំ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រារាំង​មិន​ឲ្យ​ក្រុមកម្មករ ដើរ​ដង្ហែ​ក្បួន​ទៅមុខ និង​បាន​បង្ក្រាប​ក្រុមបាតុករ ដោយ​បាញ់​ទឹក ចំណែក​ក្រុមបាតុករ ក៏​តបត​ទៅវិញ​ដោយមាន គប់​ដុំថ្ម​ដាក់​សមត្ថកិច្ច​។ 



ហេតុការណ៍​នេះ​កើតឡើង​នៅពេល ក្រុមកម្មករ​រោងចក្រ អែ​ស​.​អិ​ល ប្រមាណ ២ ពាន់​នាក់​ដង្ហែ​ក្បួន​បាតុកម្ម ចេញពី​រោងចក្រ​ស្ថិតក្នុង​សង្កាត់ ស្ទឹងមានជ័យ សំដៅទៅ​មុខផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ អនុវត្ត​កិច្ចសន្យា​ដែល​បាន ព្រមព្រៀងគ្នា​កន្លងមក​៕ 

No comments:

Post a Comment

yes