សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 13, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តអង្គតាភេមនិងវត្តសសាំងធម្មរាសី

លោក កឹម សុខា ក្នុងពិធីសូត្រមន្តបុណ្យកឋិនទាន

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ វិច្ឆិកា ២០១៣ វេលាម៉ោង២រសៀល និង​ធ្វើ​ពិធីសូត្រមន្ត អង្គកឋិនទាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ផ្ទះលេខ៧២-៧៤ ផ្លូវ៥៩៨ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អង្គកឋិនទានដង្ហែដល់វត្តអង្គតាភេម

បន្ទាប់មកព្រឹកថ្ងៃទី១៣ វិច្ឆិកា លោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះ​ជាតិ ជាច្រើនរូបទៀតដង្ហែអង្គកឋិនទានទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស​ក្នុងពុទ្ធសីមា វត្តអង្គតាភេម ស្ថិតនៅក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់​ស្ពឺ ។

ជាមួយគ្នានោះ នៅថ្ងៃទី១៤ វិច្ឆិកា វេលាម៉ោង៣រសៀល ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ធំ ក៏និងរៀបចំពិធីសូត្រមន្ត សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និង​សម្តែង​ធម្មទេសនាអង្គកឋិនទានផងដែរ នៅផ្ទះលេខ១៦៨ ផ្លូវ ១១១ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។



លុះព្រឹកឡើងថ្ងៃទី១៥ វិច្ឆិកា ដង្ហែអង្គកឋិនទានទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រី មាសក្នុងពុទ្ធសីមា វត្តសសាំងធម្មរាសី ហៅវត្តស្រឹង ស្ថិតនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ហើយនៅវេលាម៉ោង១១ព្រឹក ដង្ហែអង្គកឋិនទាន ប្រទក្សិណបីជុំ ព្រះវិហារ និងវេរអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ៕

No comments:

Post a Comment

yes