សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 13, 2013

រោង​​​ចក្រ​​​SLមាន​​​បញ្ហា​​​ច្រើន​​​ដោយ​​​សារ​​​មិន​​​ដក​​​អ្នក​​​គ្រប់​​​គ្រង​​​

សមត្ថកិច្ចបង្ក្រាបបាតុកររោងចក្រ SL នៅស្ទឹងមានជ័យ

កម្មករ​​​នៅ​​​រោង​​​ចក្រកាត់​ដែរ SL ​បាន​ធ្វើ​កូដកម្ម​កាន់​តែ​ខ្លាំង​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗនេះ​​​ និង​​​ជួន​​​កាល​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា​​​នៅ​​​ក្នុង​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ ដើម្បី​​​ឲ្យ​​​ថៅកែ​​​រោង​​​ចក្រ​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​សុំ​​​ឲ្យ​​​មាន​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​ជាង​​​មុន​​​។
ការ​​​ប៉ះទង្គិច​​​គ្នា​​​កាលពី​​​ម្សិលមិញ​​​ជា​​​មួយ​​​នគរ​​​បាល​​​នៅ​​​ជិ​​​ត​​​ស្ពាន​​​ស្ទឹង​​​មាន​​​ជ័យ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ដែល​​​​នគរ​បាល​បាន​បាញ់​​​ត្រូវ​​​​ស្ត្រី​​​ម្នាក់​​​ស្លាប់​​​ និង​​ធ្វើ​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​នាក់​​​ទៀត​​​រង​​​របួសនោះ គឺ​​​ជា​​​លើកទី៣​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​កញ្ញាមក ដែល​​​ការ​​​តវ៉ា​​​របស់​​​កម្មករ​​​នៅ​​​រោងចក្រ​​​ SL បាន​​​ក្លាយ​​​ជា​​​ហិង្សា​​​។​ ការ​​​ទាម​​​ទារ​​​​ជា​ធម្មតា​របស់​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​ SL គឺ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​ប្រាក់​​​​​ឧបត្ថម្ភ​​​អាហារ​​​ថ្ងៃត្រង់​​​ ប៉ុន្តែ​​​​ការ​ទាម​ទារ​​​​ផ្សេងៗ​​​ទៀត​​មិន​មែន​ជា​​រឿង​ធម្ម​តា​ឡើយ​។
ក្នុង​​​ចំណោម​​​កា​​​រ​​​ទាម​​​ទារ​​​ដ៏សំខាន់​​​របស់​​​កម្មករ​​​ គឺ​​​ឲ្យ​​​​​​​​​លោក មាស សុថា ជាប្រធាន​​​រដ្ឋបាល​​​ និង​​​ជា​​​​ម្ចាស់​ភាគ​​​ហ៊ុន​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ SL នោះលា​​​ឈប់ ដែល​​​កម្មករ​​​និយាយ​​​ថា ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ដាក់​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​ ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​​ខែ​​​​ថ្មីៗ​​​នេះ ដើម្បី​​​បំភិត​​​បំភ័យ​​​​​កម្ម​​​ករ​​​ដែល​​​មាន​​​បំណង​​​បង្កើត​​​សហជីព។

លោក អ៊ុំ វិសាល តំណាង​​​សម្ព័ន្ធ​សហ​​​ជីព​​​​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​កម្ពុជា (ស៊ី​​​ខាវឌូ)​​​​នៅ​​​រោង​​​ចក្រ​​​នេះ ​​​បាន​​​រៀ​​​ប​​​ចំ​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​របស់​​​សមាជិក​​​ខ្លួន​មាន​​​​មាន​​​រយៈ​​​ពេល​​​បី​​​ខែ​​​ហើយ​​​​រហូត​មក​ទល់​ពេល​នេះ នៅ​​​រោង​​​​​​​​​ចក្រ​​​ SL។​ លោក​​​ វិសាល បាន​​​និយាយ​​​ថា ចាប់​​​តាំង​​​ពី​​​លោក មាស សុថា បាន​​​ចូល​​​កាន់​​​កាប់​​​តួនាទី​​​គ្រប់គ្រង​​​រោ​​​ង​​​ចក្រ​​​នេះ​​​កាល​​​ពីពាក់​​​កណ្ដាល​​​ឆ្នាំ​​​នេះ​មក​ កង​​​កម្លាំង​​​​​​ប្រដាប់​​​អាវុធ​​​ត្រូ​​វ​​​បាន​​​ដាក់​​​នៅក្នុង​​​ និង​​​ជុំវិញ​​​រោង​​​ចក្រ​​​​​​នេះ​​​​​​ ប្រធាន​​​សហជីព​​​គឺ​​​ជា​​​គោល​​​ដៅ​​​ចំពោះ​​​ការ​​​បំភិត​​​បំភ័យ​​​ និង​​​ការ​​​បង្ក្រាប​​​កូដកម្ម​​​​​យ៉ាង​ចាស់​ដៃពី​សំណាក់​​អាជ្ញាធរ​។​លោក វិសាល បាន​​​និយាយ​​​ថា “នេះ​​​ហើយ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​កម្ម​​​ករ​​​ទាំង​​​អស់​​​ស្អប់គាត់​​​ខ្លាំង​​​”។
កាលពី​​​ថ្ងៃ​​​ទី​​​៦ ខែកញ្ញា កម្មករ​​​ចំនួន​​​៧០០​​​នាក់​​​ដែល​​​​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​ដោយ​​​សារ​​​ការ​​​​​​តវ៉ា​​​នោះ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ធ្វើការ​​​​​​វិញ​​​ បន្ទាប់ពី​​​មាន​​​ការ​​​ចរចា​​​រវាង​​​សហជីព​​​ ស៊ីខាវឌូ គណៈគ្រប់​​​គ្រ​​​ង​​​រោង​​​ចក្រ​​​ លោក បា៉ សុជាតិវង្ស អភិបាល​​​រាជធានីភ្នំពេញ។ ប៉ុន្តែ​​​ការ​​​ចរចា​​​នេះ​​​មិន​​​បាន​​​ទប់​​​ស្កាត់​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ SL ទេ។
បី​​​សប្ដាហ៍ក្រោយ​​​មក​​​ កូដ​​​កម្ម​​​បាន​​​ផ្ទុះ​​​ឡើង​​​​ដែល​នៅ​​​ក្នុង​​​នោះកម្មករ​​​តវ៉ា​​​ចំនួន​​​៣០០​​​នាក់​​​​​​បាន​​​សម្រុក​​​ចូល​​​​​​បរិវេណ​​​រោង​​​ចក្រ​​​នេះ ហើយ​​​បាន​​​បំផ្លាញ​​​រថយន្ត​​​ជាង​​​៣០​​​គ្រឿង ព្រម​​​ទាំង​​​កុំព្យូទ័រ​​​ និង​​​ម៉ាស៊ីន​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​។ ការ​​​ទាម​​​ទារ​​​មួយ​​​ក្នុង​​​ចំណោម​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​​​ទាំង​​​នេះ គឺ​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​ដក​​​លោក សុថា ចេញ ហើយ​​​លោក សុថា បា​​​ន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា គាត់​​​គ្មាន​​​គម្រោង​​​លាឈប់​​​នោះទេ ព្រោះ​​​គាត់​​​ជា​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​ម្នាក់​​​នៅ​​​ក្នុង​​​​​​រោង​​​ចក្រ​​​នេះ។ គាត់​​​ក៏​​​បាន​​​សន្យា​​​ប្ដឹង​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ខូច​​​ខាត​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​ដែរ​​​។
ចាប់​​​តាំង​​​ពី​​​ពេល​​​នោះមក កម្មករ​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា មាន​​​ការ​​​ដាក់​​​កង​​​រាជ​​​អាវុធហត្ថ​​​ជា​​​ប្រចាំ​​​​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​ ជា​​​ទង្វើ​​​មួយ​​​ដែល​​​មន្ត្រី​​​សា​​​លា​​​​​​​​​​​​​​​រាជធានីអះអាង​​​ថា ជាការ​​​ចំាបាច់​​​ដើម្បី​​​​​​​​​​​​រក្សា​​​សណ្ដាប់​​​ធ្នាប់​​​​​​របស់​​​កម្មករ​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ខែតុលា កម្មករ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុន សែន នៅ​​​កណ្ដាល​​​រាជធានី​​​ភ្នំ​​​ពេញ ​ហើយ​​​​ប្រធាន​​​សហជីព​​​និយាយ​​​ថា ​កម្ម​ករ​បាន​ប្រើ​​​​វិធីសាស្ត្រ​​​ថ្មីមួយ​​​ ដោយ​​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​សួន​​​ច្បារ​​​នៅ​​​ក្បែរ​​​នោះ ដើម្បី​​​កុំ​​​​​​ឲ្យ​​​មាន​​​ការ​​​សង្ស័យ​​​ពី​​​អាជ្ញា​​​ធរ​​ រហូត​​​ដល់​​​ពួកគេ​​​បាន​​​ធ្វើ​​​បាតុកម្ម​​​ពេញ​​​លេញ​​​​​​​​​​​​​​​នៅ​​​ខា​​​ង​​​មុខ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​​​​​​​រដ្ឋមន្ត្រី។
នគរ​​​បាល​​​បង្ក្រាប​​​កុប​​​កម្ម បាន​​​រុញ​​​ច្រាន​​​អ្នក​​​​​​​​​តវ៉ា​​​ទាំង​​​នោះ​​​​​​ឲ្យ​​​ចេញពី​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​​​ក្រោយ​​​​​​​​​​​​មក​​​​​​បាន​​បែក​​​គ្នា​​វិញ​​​​​​បន្ទាប់ពី​​​លោក អាត់ ធន់ ប្រធាន​​​​​​​​​សហជីព​​​ស៊ីខាវឌូ និង​​​លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​ព្រម​​​ព្រៀង​គ្នា​​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ​​​នៅ​​​តុ​​​ចរចា​​​។ ប៉ុន្តែ​​​​ការ​ចរចា​​​​នោះមិន​​​បាន​​​កើត​​​​​​ឡើង​​​ទេ។
ដោយ​​​ឥឡូវ​​​នេះ មាន​​​ការ​​​បាញ់​​​ស្លាប់​​​​​​​​​​​​​ឈ្មោះ អេង សុខុំ អ្នក​​​លក់​​​ម្ហូប​​​អាហារ​​​នៅ​​​តាម​​​​ចិញ្ចើម​​​​​​ផ្លូវអំឡុង​​​ពេល​​​តវ៉ា​​​កាលពី​​​ម្សិលមិញ​​​នេះ ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​រោង​​​ចក្រ​​​ SL បាន​​​ធ្វើ​​​​​​ឲ្យ​​​មា​​​​​​ន​​​មនុស្ស​​​ស្លាប់​​​ជា​​​លើក​​​ដំបូង​​​។ ដោយ​​​មិន​​​គិត​​អំពី​​ការ​ក​​​ស្លាប់ ឬ​​​ការ​​​​រង​​​របួស​​​នោះ លោក សុថា ម្ចាស់​​​ភាគ​​​ហ៊ុន​​​រោង​​​ចក្រ​​​នេះ​​​បាន​​​និយាយ​​​កាលពីម្សិលមិញ​​​ថា គាត់​​​នៅ​​​តែ​​​គ្មាន​​​គម្រោង​​​លា​​​ឈប់​​​ដដែល​​​ ហើយ​​​គាត់​​​បាន​​​បន្ថែម​​​ថា គាត់​​​មិន​​​មែន​​​​​​ជា​​​អ្នកទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​របស់​​​នគរ​​​បាល​​​ និង​​​មិន​​​សម​​​ទទួល​​​ការ​​​​​​ស្អប់​​​ខ្ពើ​​​ម​​​ពី​​​កម្មករ​​​នោះទេ។
លោក​​​ សុថា បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្មាន​​​សិទ្ធិ​​​បញ្ជា​​​ឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បង្ក្រាប​​​អ្នក​​​តវ៉ា​​​ទេ ប៉ុន្តែ​​​អាជ្ញាធរ​​​មាន​​​ភារកិច្ច​​​រក្សា​​​សន្តិ​​​សុខ​​​សម្រាប់​​​ប្រជា​​​ជន​​​”​​​​​​។ គាត់​​​បាន​​​បន្ថែម​​​ថា “ កម្មករ​​​ស្អប់​​​ខ្ញុំ​​​ពីព្រោះ​​​ពួកគេ​​​យល់​​​ច្រឡំ​​​”។
លោក កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា ដែល​មាន​  ​​​រោង​​​ចក្រ​​​ SL ជា​​​សមាជិក​​​មួយ​​​ដែរ​​​នោះ បាន​​​និយាយ​​​ថា ដោយ​​​មិន​​​គិត​​​អំ​ពី​​​ការ​​​កើត​​​ទុក្ខ​​​​​​មិន​​​សុខ​​​ចិត្ត​​​របស់​​​ពួកគេ​​​នោះ សហជីព​​គ្មាន​​​​សិទ្ធិ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​​​​​​​ការ​​​ផ្លាស់​​​ប្ដូរ​​​គណៈគ្រប់​​​គ្រង​​​​រោង​ចក្រ​នេះទេ​​​។ លោក កែន លូ បាន​មាន​ប្រសា​សន៍​ថា “កម្ម​ករ​ ឬ​សហ​ជីពគ្មាន​សិទ្ធិ​​សម្រេច​ថា តើ​​​​នរណា​ជា​អ្នក​ដែល​ត្រូវ​ក្រុម​ហ៊ុន​សម្រេច​​​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​​ត​ំណាងអ្នក​គ្រប់គ្រង់​របស់ ខ្លួននោះឡើយ”។
លោក​បាន​សួរ​ថា “ប្រសិនបើ​បញ្ហា​នេះ​កើត​​ឡើង​នៅ​រោង​ចក្រ​មួយ រោង​ចក្រ​ផ្សេង​នឹង​ស្នើសុំ​​​ឲ្យ​ធ្វើ​ដូច​គ្នានេះដែរ​​ ដូច្នេះ​តើ​ឯ​​​ណាទៅ​ទី​បញ្ចប់​នោះ?”។
លោក កែន លូ បាន​មាន​ប្រសាសន៍​ថា អ្នក​​​​គ្រប់​គ្រង​រោង​ចក្រ​អាច​ពិចារណា​​ចំពោះ​សំណើ​សុំឲ្យ​មាន​ការ​ដក​កង​កម្លាំង​សន្តិសុខ​ចេញ​ពី​រោង​ចក្រ ​​ជា​ជាង​ដក​លោក​ សុថា។ លោក​បាន​មាន​ប្រសាសន៍ថា “ពិត​មែន​ហើយ ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ SL​បាន​ដាក់​កម្លាំង​សន្តិ​​​សុខ​ទាំង​អស់​​នេះ”។

លោក កែន លូ បាន​​​បន្ថែម​​​ថា  “ប្រសិន​បើ​​​​អ៊ីចឹង​មែន ​កម្មករ​​គួរ​តែ​តវ៉ា​ឲ្យ​មាន​ការ​​ដក​កម្លាំង​​ប្រដាប់​អាវុធ​ចេញ​ពី​រោង​ចក្រ​នេះ​​។​ប្រសិន​​បើ​​មាន​ការ​ទាម​ទារ​បែប​​​នោះមែន ខ្ញុំគិត​ថា​រោង​ចក្រ​នឹង​ធ្វើ​ការ​ពិចារណា​”។
ប៉ុន្តែ លោក​ មឿន តុលា ប្រធាន​កម្ម​វិធី​ការ​​​​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍​ បាន​មាន​ប្រសាសន៍​ថា ការ​ដែល​​លោក​ សុថា នៅ​​បន្ត​ធ្វើ​ជា​ប្រធាន​រដ្ឋបាល​នៅ​រោង​ចក្រ​​​នេះទៀ​ត​នោះនឹង​រារាំ​ង​មិន​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​​វិវាទ​រវាង​កម្មករ​ និង​អ្នក​គ្រប់​គ្រងឡើយ។ លោក មឿន តុលា បាន​​​មាន​ប្រសា​សន៍​ថា ចាប់​​​​តាំង​ពី​​បុគ្គល​នេះ​​​ចូល​​​​មក​ធ្វើការ​នៅ​​​រោង​​​ចក្រ​​​នេះ​​​​មក មាន​​​​​​​វិវាទ​កើត​ឡើង​ច្រើន​ណាស់​​រវាង​អ្នក​​​​​​​គ្រប់​គ្រង​ ​​​​​​​និង​កម្មករ​” ។​
​លោក​​ចាត់​ទុក​ការ​​​​ដាក់​ពង្រាយ​​​​​​​កម្លាំង​សន្តិ​សុខ​ប្រដាប់​អាវុធ និង​​​​​​​ការ​រឹត​ត្បឹត​លើ​សកម្មភាព​របស់​សហជីពថា​ ជា​​​​ចំណាត់​ការ​​មិន​ទទួលបាន​ប្រជា​​​ប្រិយ​​​ភាព​​​សោះ​​​របស់​​​​​​លោក​ សុថា នៅរោង​ចក្រ​ SL នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​កម្មករ​នៅ​រោង​ចក្រ​ SL ទេ លុះ​ណាតែ​ការ​ទាម​ទារ​សុំ​ឲ្យ​ដក​លោក មាស សុថា ចេញ ​ត្រូវ​បាន​ឆ្លើយត​​ប​។
នៅ​ពេល​ដែល​យើង​​និយាយ​ទៅ​កាន់​កម្មករ​​ គាត់​គឺ​ជា​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​ក​ម្មករ​​ចេញ​មក​​តវ៉ា”។ លោក ដេវ វេល នាយក​ប្រចាំ​ប្រទេស​នៃ​​​​មជ្ឈ​​​​​​​​​មណ្ឌល​សាម​គ្គីភាព​ ជា​អង្គ​ការ​គាំ​ទ្រ​សិទ្ធិ​​កម្មករ​​ ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​ មាន​​​​ប្រសាសន៍​ថា  ​បញ្ហា​​នេះ​អាច​ដោះ​ស្រាយ​​​​​​​​​​បាន​ ​​​ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​។
លោក វេល បាន​មាន​ប្រសាសន៍​ថា “ អ្វី​ដែល​សហជី​ព​ត្រូវ​ដោះ​ស្រាយ​នោះ​ គឺការ​គំរាម​កំហែង​ដល់​​រាង​កាយ​ និង​ការ​មិន​អាច​​​ពិភាក្សា​ជារួម​បាន​។ ​ហើយ​​ប្រសិន​បើ​​រោង​ចក្រ​​អាច​ដោះ​ស្រាយ​​បញ្ហា​​ទាំង​នេះ​បាន​​ច្រើន ភាព​តាង​តឹង​​នឹ​ង​ថយចុះ”។

លោក ខៀវ សាវុធ ប្រធាន​គណៈ​កម្មកា​រ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការ​ងារ បាន​មាន​ប្រសាសន៍​ថា លោក​បាន​អញ្ជើញ​តំណាង​សហជីព​​រោ​ង​ចក្រ​ SL មក​ចូល​រួម​ប្រជុំ​នៅ​រសៀល​ថ្ងៃ​នេះ​ដើម្បី​ព្យាយាម​ដោះ​​​​​​​ស្រាយ​វិវាទ​នោះ៕ គឹមហឿន​​​

No comments:

Post a Comment

yes