សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

ពលរដ្ឋ​បរាជ័យ​ក្នុង​ការ​ឈរ​ឈ្មោះ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ

131128_07b
ពលរដ្ឋ​តវ៉ានឹង​ការឈូស​កម្ចេច​ឈាប​នដ្ឋាន​របស់​វត្ត​ខ្ទរ​​​
រូបថត ហេង ជីវ័ន
អ្នក​ភូមិ ខ្ទរ និង​គណៈកម្មការ​អាចារ្យ​វត្ត ពោធិព្រឹក្ស ហៅ​វត្ត ខ្ទរ កាល​ពី​ម្សិលមិញ​បាន​បរាជ័យ​ក្នុង​ការ​រៀបចំ​បោះឆ្នោត ជ្រើសរើស​អ្នក​តំណាង​ម្នាក់​របស់​ខ្លួន​ដើម្បី​ឲ្យ​ទៅ​បំពេញ​កិច្ចការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​វាស់​វែង​កំណត់​ព្រំ​ប្រទល់​ទីតាំង​ដី ឈាបនដ្ឋាន និង​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ជា​ទ្រព្យ​សម្បត្តិ​វត្ត និង​សហគមន៍​វត្ត ខ្ទរ។
លោក ហឿន ប៊ុនហន ដែល​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រាំ​នាក់ ដែល​ត្រូវ​បាន​ជ្រើស​ឲ្យ​ឈរ​ឈ្មោះ​ដើម្បី​ឲ្យ​អ្នក​ភូមិ​បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​អ្នក​តំណាង​របស់​ប្រជា​សហគមន៍​វត្ត ខ្ទរ បាន​ថ្លែង​ថា​ការ​បោះឆ្នោត​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ភ្លាមៗ​ទេ ខណៈ​អ្នក​ភូមិ​ភាគ​ច្រើន​នៅ​តែ​មាន​មន្ទិល​ជុំវិញ​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​លើ​អចលន​ទ្រព្យ​ទីតាំង​ដី​ឈាបនដ្ឋាន ដែល​អាជ្ញាធរ​គ្រោង​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ។
លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ​អ្នក​ភូមិ​យើង​កំពុង​មាន​មន្ទិល និង ក្ដី​បារម្ភ​ថា ការ​ទាមទារ​របស់​អាជ្ញាធរ ដែល​ចង់​ឲ្យ​យើង​ផ្ដិត​មេដៃ​គាំទ្រ​និង​ជ្រើស​រើស​អ្នក​តំណាង​ម្នាក់ ឲ្យ​ទៅ​សហការ​វាស់​វែង​កំណត់​ព្រំ​ប្រទល់​ទីតាំង​ដី​ឈាបនដ្ឋាន​និង ការ​រៀបចំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​អចលន​ទ្រព្យ​នេះ គឺជា​ល្បិច​កល ដើម្បី​ច្បាម​យក​ទីតាំង​ដី​ឈាបនដ្ឋាន​វត្ត ខ្ទរ នា​ពេល​អនាគត»។

អ្នក​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី សូ សុវណ្ណ បាន​និយាយ​ថា ក្ដី​បារម្ភ​របស់​អ្នក​ភូមិ​គឺ​ខ្លាច​គេ​យក​ស្នាម​មេ​ដៃ​ទៅ​បំភ្លៃ និង​ប្រើ​ប្រាស់​ខុស​ពី​គោល​បំណង ដែល​សហគមន៍​ចង់​បាន។
​អ្នក​ស្រី​ថ្លែង​ថា៖ «តើ​ចាំ​បាច់​អ្វី​ត្រូវ​ការ​ស្នាម​មេ​ដៃ​របស់​យើង​ទាំង​អស់​គ្នា។ បើ​សិន​ជា​ពួក​យើង​ផ្ដិត​ឲ្យ ហើយ​ត្រូវ​គេ​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ពី​ការ​ចង់​បាន​របស់​ពួក​យើង ដោយ​ឃុប​ឃិត​ជាមួយ​ក្រុមហ៊ុន និង​មន្ត្រី​អាជ្ញាធរ​ណា​មួយ​នោះ ពួក​យើង​ប្រឈម​នឹង​ខាត​បង់»។
អ្នក​តំណាង​សហគមន៍​ភូមិ ខ្ទរ ម្នាក់​ទៀត អ្នក​ស្រី តេង ផល្លី បាន​ថ្លែង​ថា​គ្មាន​អ្វី​ដែល​ពិបាក​ដោះស្រាយ​នោះ​ទេ​នៅ​ពេល​នេះ ព្រោះ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល ស.ជ.ណ [ចាស់] ដោយ​រក្សា​ទុក​ទី​តាំង​ដី​ឈាបនដ្ឋាន​វត្ត ខ្ទរ ឲ្យ​ស្ថិត​នៅ​ក្នុង ទីតាំង​ចាស់​ដដែល មាន​ន័យ​ថា​រាជ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា​ទីតាំង​និង​ទំហំ​ដី​ឈាបនដ្ឋាន​វត្ត ខ្ទរ នេះ​ជា «ទ្រព្យ​សម្បត្តិ​របស់​វត្ត​និង​ប្រជា​សហគមន៍​ភូមិ ខ្ទរ»។
សូម​រំឭក​ថា​កាល​ពី​សប្តាហ៍​មុន ក្រោយ​ពី​ក្រុមហ៊ុន​លួច​វាយ​ប៉ាឆា​ទាំង​យប់ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បាតុកម្ម​តប​ដោយ​ដុត​គ្រឿង​ចក្រ និង​ទុយោ​បូម​ខ្សាច់​តម្លៃ​រាប់​ម៉ឺន​ដុល្លារ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល សម្រេច​ចិត្ត​ជា​បន្ទាន់​មួយ​ដោយ​ចេញ ស.ជ.ណ ថ្មី​មោឃភាព​លើ​លិខិត​ចាស់ លេខ ៤៤៥ ស.ជ.ណ ចុះ​ថ្ងៃ ទី២៥ ខែ មេសា ឆ្នាំ ២០១២ កន្លង​មក​នេះ​ដោយ​រក្សា​ទុក​ទីតាំង​ដី​ឈាបនដ្ឋាន​វត្ត ខ្ទរ ឲ្យ​នៅ​កន្លែង​ដើម​ដដែល និង​ចាត់​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​វត្ត និង​ប្រជា​សហគមន៍ ខ្ទរ៕

No comments:

Post a Comment

yes