សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

អង្គការ​១៦និង​សហគមន៍​មាន​ជម្លោះ​ដីធ្លីគ្រោង​ដាក់​ញត្តិ​នៅ​ថ្ងៃនេះ​​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ហិង្សា​​លើ​ស្ត្រី​​

អង្គការ​ក្នុង​ស្រុក​១៦ ដែល​​ធ្វើកា​រ​លើ​​វិស័យ​​ច្បាប់ សិទ្ធិ​មនុ​ស្ស សេ​ដ្ឋ​កិច្ច និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រួមទាំង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​​គ្រោង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រ​សួង​​កិច្ចការនារី និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​​ឲ្យ​បញ្ឈ​ប់​​រាល់​ហិង្សា​ ដែល​​ប្រព្រឹត្ត​ដោយ​ភ្នាក់ងារ​​រដ្ឋ​ទៅលើ​ស្ត្រី​អ្នក​តវ៉ា​ដោយ​​អហិង្សា​។​
​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ទាំង​១៦ សហគមន៍​បឹងកក់ និង​បុរី​កី​ទ្បា ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា សេចក្តីអំពាវនាវ​នេះ​​ ក៏​មាន​បំណង​ចូល​រួម​​​យុទ្ធនាការ​អន្តរជាតិ​​បំពាក់​បូ ស ១៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​។
​សេចក្តីថ្លែងការណ៍​បន្ត​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកភូមិ​មាន​ជម្លោះ​ដីធ្លី នឹង​ដង្ហែ​ក្បួន​ពី​រមណីយដ្ឋាន​វត្តភ្នំ នៅ​ម៉ោង​៨​ព្រឹក ទៅ​ក្រសួង​កិច្ចការនារី​។ សេចក្តីថ្លែងការណ៍​ឲ្យដឹង​ដែរថា  អំពើហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា កើនឡើង​ខ្ពស់​គួរឲ្យ​ព្រួយបារម្ភ​។ ជាពិសេស អាជ្ញាធរ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ជា​សាធារណៈ​ទៅ​លើ​ស្ត្រី​ឈាន​មុខ ដែល​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ ដូចជា​ករណី​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ស្ត្រី​រងគ្រោះ​នៅ​ស្ទឹងមានជ័យ និង​កម្មការិនី​​​រោង​ចក្រ​នៅ​ស្វាយរៀង​ជាដើម​។
​សេចក្តីថ្លែងការណ៍​ថា ករណី​ទាំង​នោះ​កម្រ​មាន​ការស៊ើបអង្កេត ហើយ​មាន​ស្ត្រី​ជា​ជនរងគ្រោះ​មួយ​ចំនួន​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ និង​ផ្តន្ទាទោស​ដោយ​មិន​សម​ហេតុផល​។

សេចក្តីថ្លែងការណ៍​បង្ហា​ញ​ថា ទាក់ទង​ហិង្សា​លើ​យែន​ឌ័​រ ការស្រាវជ្រាវ​រកឃើញ​ថា ជិត​២០​ភាគរយ​នៃ​បុរស​ដែល​ត្រូវបាន​សម្ភាសន៍ សារភាពថា​ ខ្លួន​ធ្លាប់ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​ដៃគូ ខណៈ​ជាង​២០​ភាគរយ​ទៀត​សារភាព​ថា ​បាន​ប្រើ​ហិង្សា​ផ្លូវភេទ​។​
​នៅ​ពាក់កណ្តាល​ដើមឆ្នាំ​២០១៣ អង្គការ​លីកាដូ បាន​ទទួល​ពាក្យបណ្តឹង​ករណី​ហិង្សា​ក្នុង​គ្រួសារ​ជិត​១០០​ករណី និង​បាន​អង្កេត​លើ​ករណី​រំលោភ​សេព​សន្ថវៈ​ជាង​៤០​ករណី​៕

No comments:

Post a Comment

yes