សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

ព្រះសង្ឃនិង​ពលរដ្ឋ​ជិត​៥០០​នាក់ដើរ​ដង្ហែ​យក​ញត្តិ​ទៅ​កាន់​ស្ថាប័នរដ្ឋឲ្យ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​​

(រូបថតដោយ ញឹម សុខន)

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ផ្តើម​ដើរ​ដង្ហែ​ចេញពី​រមណីយដ្ឋាន​វត្ត​ភ្នំ ឆ្លង​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​កិច្ចការនារី ដោយ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បញ្ឈ​ប់​រាល់​ហិង្សា​លើ​ស្ត្រី​តវ៉ា​ដោយ​អហិង្សា​។​
​អ្នកចូលរួម​ទាំង​នោះ​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​២០​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​សហជីព​កម្មករ ចំណីអាហារ និង​សេវាកម្ម​ជាដើម​។ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ទើប​ចេញពី​មន្ទីរឃុំឃាំង កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ ក៏​មាន​វត្តមាន​ក្នុង​ការដើរ​ដង្ហែ​នេះដែរ​។ ចំណែក កម្លាំង​នគរបាល​ជាង​៥០​នាក់​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ឃ្លាំ​មើល​សកម្មភាព​នេះ​។​
​ប្រជាពលរដ្ឋ​ក៏​គ្រោង​ដើរ​ដង្ហែ​ទៅ​ដាក់​ញត្តិ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​នេះ​ចាត់ការ​ពាក្យបណ្តឹង​របស់ខ្លួន​។ អ្នក​មាន​ជម្លោះ​ដីធ្លី​រំលឹកថា កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ដែល​មាន​ដំបងឆក់ និង​ជំ​ពាម​កៅស៊ូ បាន​បង្ក្រាប​តំណាង​ជាច្រើន​របស់​អ្នកភូមិ​ ដែល​ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ​ពី​ផ្ទះ​ក្នុង​សហ​គ​ម​ន៍​បឹងកក់ ខណៈ​ពួកគាត់​ធ្វើ​កូដកម្ម​អត់​អាហារ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​។ ស្ត្រី​៤នាក់​រងរបួស​ដោយ​ការបង្ក្រាប​នេះ​។
ពួកគាត់​ឲ្យដឹងថា រហូតមកដល់​ពេលនេះ គ្មាន​ជនដៃដល់​ណា​ម្នាក់​​ត្រូវបាន​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទ្បើយ​៕

No comments:

Post a Comment

yes