សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 8, 2013

ពលរដ្ឋខ្មែររស់នៅរដ្ឋម៉ាស្សាឈូសេត្តសហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌ជូនគ្រួសារលោកញ៉ែមសារឿនឪពុកសពយុវជនញ៉ែមបញ្ញា

លោក វីរជន (ស្តាំ ) លោក ញ៉ែម សារឿន ( ឆ្វេង ) ឪពុកសពយុវជន ញ៉ែម បញ្ញា
លោក វីរជន ប្រគល់ថវិការសប្បុរសជន១០០ដុល្លា របស់ពលរដ្ឋខ្មែរនៅរដ្ឋម៉ាស្សាឈូសេត្ត
ជូនលោក ញ៉ែម សារឿន

ស្តាប់សម្លេង


ពលរដ្ឋខ្មែររស់នៅរដ្ឋម៉ាស្សាឈូសេត្ត សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត បានរៃអង្គាសថវិការ បានចំនួន១០០ដុល្លាបន្ថែម តាមរយៈលោកស្រី មាស បុណ្ណារី លើទឹកប្រាក់ដែល​បាន​រៃ​អង្គាស​កាលពីពេលកន្លងទៅ ដើម្បីយកមកជួយដល់គ្រួសាររបស់លោក ញ៉ែម សារឿន ជាឪ​ពុក​របស់សពយុវជន ញ៉ែម បញ្ញា ដែលត្រូវបានឃាតករមិនស្គាល់មុខ​សម្លាប់នៅក្នុង​អំឡុង​ពេលមកចូលរួម​មហា​បាតុកម្មអហិង្សារបស់គណ​បក្សសង្គ្រោះជាតិ​ កាលពីថ្ងៃទី១៥-១៦និង​១៧ កញ្ញា ។

សូមជំរាបថា បើគិតមកដល់ថ្ងៃនេះ មានចំនួនជិតពីរខែហើយ សមត្ថកិច្ចឃុំកំពង់អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល នៅមិនទាន់វែកមុខជនដៃដល់ ដែលបានសម្លាប់យុវជន ញ៉ែម បញ្ញា ដើម្បីយកមកផ្តន្ទាទោសនៅឡើយទេ ។

ជាមួយគ្នានេះលោក ញ៉ែម សារឿន ឪពុកសពយុវជន ញ៉ែម បញ្ញា បានឲ្យដឹងថា ចំពោះជន សង័្សយ សម្ថកិច្ចបានស្គាល់មុខសញ្ញាហើយ តែនៅមិនទាន់មានចំណាត់ការណាមួយ ចំពោះ​ជននោះនៅឡើយទេ ។ 



សូមរំលឹកថា សពយុវជន ញ៉ែម បញ្ញា ត្រូវ​បានឃាតករដៃដល់​ កាប់​នឹង​ពូថៅ​ត្រូវ​ក្បាល និង​កញ្ចឹង ក ហើយ​បានអូសយកទៅទំលាក់ទឹក ចម្ងាយ​ជាង២គីឡូម៉ែត្រ​ពី​ផ្ទះ​ដែល​ជា​ភូមិ​កំណើត​របស់​គាត់​នៅ​ភូមិព្រែក​តា​ព្រហ្ម ឃុំកំពង់អុស ស្រុពញ្ញាឮ ខេត្តកណ្តាល ៕

No comments:

Post a Comment

yes