សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 10, 2013

ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបំពេញបេសកកម្មការងារនៅក្រៅប្រទេស

លោក សម រង្ស៊ី ក្នុងពីធីកិច្ចប្រជុំ Cald នៅហ្វីលិពីន

លោក កឹម សុខា សំណេះសំណាលជាមួយពលរដ្ឋនៅអូស្ត្រាលី

ស្តាប់សម្លេង



លោកប្រធាន សម រង្ស៊ី អមតំណើរដោយលោកស្រី ជូ ឡុងស៊ូមូរ៉ា លោកស្រី មូរ សុខហួរ កញ្ញា គឹម មនោវិទ្យា លោក សេង ម៉ារាឌី និងថ្នាក់ដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បាននិងកំពុងតែបំពេញបេសកកម្មការងារនៅប្រទេស ហ្វីលីពីន ។

វត្តមានរបស់លោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ នៅប្រ ទេសហ្វីលូពីន ពេលនេះគឺចូលរួម​កិច្ចប្រជុំ​ខួប​លើក​ទី២០ នៃ​ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី (CALD) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែលក្នុងនោះលោកប្រធាន សម រង្ស៊ី ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ ហើយមានវត្តមាន​គណបក្ស១១តំណាង​ឲ្យ​ប្រ​ទេស១១​ចូល​រួមផងដែរ ។


នៅក្នុងកិច្ចប្រជុំលោកប្រធាន សម រង្ស៊ី បានលើកឡើងពីវិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្រោយ​​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ដំណោះស្រាយ​ដែល​គណបក្ស​ស្នើ​ទ្បើង ព្រមទាំងធ្វើការបញ្ជាក់​អំពីសាមគ្គីភាពរវាងអ្នកប្រជាធិបតេយ្យដូចគ្នានៅទ្វីបអាស៊ី ការលើកឡើងអំពីសមាជិកអាស៊ានគួររួបរួមគ្នា លើគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ដោយ​យក​គំ​រូតាមសហភាពអឺរ៉ុប ដែលបានសម្រេចជោគជ័យ ទាំងក្នុងវិស័យនយោបាយ ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច និងការដាក់ផែនការណ៏ការងារដែល ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី ( CALD ) បានបំពេញថ្មីៗនេះ ព្រមទាំង​គំ​រោងសម្រាប់អនាគត ផងដែរ ។


សកម្មភាពនៃកិច្ចប្រជុំ Cald

សូមជំរាបថាលោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំ ក្រុមការងារគណបក្សសង្គ្រោះជាតិ ចូល​រួមប្រជុំខួប​លើក​ទី២០ នៃ​ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី (CALD) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន គឺមានចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ វិច្ឆិកា ។
ចំណែកឯលោកអនុប្រធាន កឹម សុខា នៅពេលនេះរួមជាមួយលោក អ៊ូ ចាន់ឬទ្ធិ ព្រម​ទាំងថ្នាក់​ដឹកនាំ និងក្រុមការងារគណបក្សមួយចំនួនទៀត ក៏បាននិងកំពុងតែមានវត្តមាននៅប្រទេស​អូស្ត្រាលី ផងដែរ ។

លោក កឹម សុខា និងសហការី ជួបពលរដ្ឋខ្មែរនៅអូស្ត្រាលី

វត្តមារបស់លោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ នៅ ប្រទេសអូស្ត្រាលីនៅពេលនេះ គឺដើម្បីជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពល​រដ្ឋខ្មែរ​នៅប្រទេសអូស្តា្រលី ធ្វើការជំរាបជូនពួកគាត់នូវការវិវត្តន៍​នៃ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា ព្រមទាំងផែនការណ៏សកម្មភាពការងារនៅពេលខាងមុខរបស់គណបក្សសង្គ្រោះជាតិ ផងដែរ ។


សូមជំរាបថាលោកអនុប្រធាន កឹម សុខា ព្រមទាំងសហការរី និងជួបសំណេះសំណាលជា​មួយ​​ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១១ វិច្ឆិកា 

No comments:

Post a Comment

yes