សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 8, 2013

ខេត្ត​ចំនួន​៦​​នៃ​ប្រទេស​កម្ពុជា​​នឹង​ទទួល​ឥទ្ធិពល​​ព្យុះហាយ​យ៉ាន់ពី​ថ្ងៃ​ទី​​១០ដល់​១១​វិច្ឆិកា​​


ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​សុក្រ​​នេះ អំពាវនាវ​ឲ្យ​​ប្រជាជន និង​​អាជ្ញាធរ​​ដែនដី​​នៅ​​តំបន់​ខ្ពង់​រាប​​ភាគ​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​​កម្ពុជា ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​​ចំពោះ​​ព្យុះ ឈ្មោះ ហាយ​យ៉ាន់ (HAIYAN)​។​
​សេចក្តីជូនដំណឹង​របស់​​ក្រសួង ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ​​វិច្ឆិកា​នេះ ព្យុះ​ទី​៣០ ឈ្មោះ ហាយ​​យ៉ាន់ កំពុងស្ថិត​នៅ​លើ​ប្រទេស​ហ្វីលីពីន​។ ព្យុះ​នេះ​នឹង​មក​ដល់​​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល នៅ​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា​។  
​សេចក្តីជូនដំណឹង​បន្តថា ព្យុះ​ហាយ​យ៉ាន់ នឹង​ធ្វើឲ្យ​កម្ពុជា​ទទួលរង​ឥទ្ធិពល ដោយ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន រួម​ទាំង​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង ចាប់ពី​​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ រន​ត​គិរី មណ្ឌលគិរី  និង​ខេត្ត​ក្រចេះ​៕

No comments:

Post a Comment

yes