សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

កាសែត​ប្រឆាំង​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រតិកម្ម​​


កាសែត​មនសិកា​រខ្មែរ ដែល​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​​រដ្ឋាភិបាល​ប្រតិកម្ម​ដាក់​កំណត់​ឲ្យ​ឆ្លើយបំភ្លឺ ចំពោះ​អត្ថបទ​មួយ​ដែល​ដកស្រង់​ប្រសាសន៍ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ផ្សាយ​។​
​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ធ្វើលិខិត​មួយ​ទៅ​​សារព័ត៌មាន​មនសិកា​ខ្មែរ ឲ្យ​បំភ្លឺ​លើ​អត្ថបទ​របស់​កាសែត​ម​ន​សិការ​ខ្មែរ ចេញផ្សាយ​ថ្ងៃ​ពុធ​ ទី​១៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣ ដែល​សរសេរ ចំណងជើង​ធំៗ​ថា «​កឹម​សុខា៖ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការបន្លំ​លទ្ធផល​បោះឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​មក​​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យជំនះ​ប្រជារាស្ត្រ​ខ្មែរ​»​។​
​ប៉ុន្តែ​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា អ្វី​ដែល​លោក​សរសេរ​នោះ ​គឺ​យោង​តាម​ប្រសាសន៍​ លោក កឹម សុខា ដែល​មាន​វីដេអូ​តាម​ហ្វេ​សប៊ុក​ទៀតផង​ ៖ “​បាទ​ខ្ញុំ​អត់​មាន​អី​បង្ហាញ​ទៀត​ទេ ហើយ​បើ​អ្វី​ដែល​លោក ផៃ ស៊ីផា​ន ហ្នឹង​លោក​ចង់​បាន​ខ្ញុំ​ឲ្យអស់​ហើយ​ទាំង​វីដេអូ Clip ដែល​ខ្ញុំ​បាន​ដកស្រង់​ចេញពី​ហ្វេ​សប៊ុក​របស់​ឯកឧត្ដម​អនុ​ប្រធាន កឹម សុខា យកមក​រៀបចំ​ជា​អត្ថបទ​កាសែត​ដែល​ខ្ញុំ​បាន​ចេញផ្សាយ​ហ្នឹង​” ។
​អនុប្រធាន​នៃ​អង្គភាព​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា លោក​គ្រាន់តែ​ចង់​ឲ្យ​កាសែត​នេះ​បំភ្លឺ​តែប៉ុណ្ណោះ ដោយ​មិនដឹងថា ចំណងជើង​អត្ថបទ​នោះ គេ​ចង់​មាន​ន័យ​យ៉ាងណា​? ៖ “​អត់​ទាន់​មាន​ទេ មិនមែន​ការបកស្រាយ គ្រាន់តែ​បំភ្លឺ​ទេ​ក្មួយ​[​អ្នក​សម្ភាសន៍​] បំភ្លឺថា ហ្នឹង​ជា​ភាសា​របស់​អ្នកណា តែ​ប៉ុណ្ណឹង នៅក្នុង​លិខិត​នេះ គ្រាន់​ចង់​ឲ្យ​គាត់​ឆ្លើយថា ពាក្យ​របស់​អ្នកណា ហើយ​អត្ថបទ​ហ្នឹង​មាន​បំណង់​យ៉ាងម៉េច​” ។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា លោក​មិន​បាន​និយាយ​ចំៗ​ដូច​កាសែត​មនសិការ​ខ្មែរ​ចុះផ្សាយ​ទេ ហើយ​កាសែត​នេះ​ក៏​មិន​បាន​សម្ភាស​ន៍​លោក​បន្ថែម​ទៀត​ដែរ ៖ “​ទី​មួយ​ខ្ញុំ​អត់​ដែល​បាន​និយាយ​អំពី​កង​ប្រដាប់អាវុធ​ទេ ខ្ញុំ​និយាយ​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត ធម្មតា ដោយ​គ្មាន​ការបង្ហាញ​ការពិត រឿង​បញ្ហា​កង​ប្រដាប់អាវុធ​ព័ទ្ធ​ហ៊ុំព័ទ្ធ​អី នោះ​ខ្ញុំ​អត់​បាន​និយាយ​ទេ យើង​និយាយ​តែ​ពី​រឿង​ពេល​បាតុកម្ម​ហ្នឹង បដិសេធ​នៅ​អ្វី​ដែល​គេ​ថា ខ្ញុំ​អ្នក​អាន​” ។​
​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន សមរភូមិ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ផ្ញើ​លិខិត​ស្នើ​បំភ្លឺ​ទៅ​កាសែត​មនសិការ​ខ្មែរ កាល​ថ្ងៃទី​១៥ ​វិច្ឆិកា និង​បាន​ដាក់​កំណត់​ការបំភ្លឺ​អោយបាន​មុន​ថ្ងៃទី​៣០ ​វិច្ឆិកា​នេះ​។
​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ អះអាងថា លោក​បាន​បំភ្លឺភ្លាមៗ​តាម​អ៊ី​ម៉ែ​ល ដោយ​មាន​ភ្ជាប់​វីដេអូ ដែល​លោក កឹម សុខា មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។​
​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ធ្លាប់​ជាប់​ពន្ធនាគា​ររ​យៈ​ខ្លី ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល ចំពោះ​អត្ថបទ​កាសែត​នេះ នៅពេល​ដកស្រង់​ប្រសាសន៍ លោក សម រង្ស៊ី ដែល​ថ្លែង​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរក្រហម​៕

No comments:

Post a Comment

yes