សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 13, 2013

ពលរដ្ឋ​នៅ​ទី​រួម​ខេត្តព្រះវិហារ​ពុះកញ្ជ្រោល​ពេលឮ​លោក​សមរង្ស៊ី​ថា​រួមគ្នា​ដោះដូរ​ក្រុម​ផ្ដាច់ការ​​

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ព្រះវិហារ​ពុះកញ្ជ្រោល​នៅ​ពេលឮ​ លោក​ សម ​រង្ស៊ី​ អំពាវនាវ​ឲ្យមាន​ការដោះដូរ​ក្រុម​ជន​ផ្ដាច់ការ​នៅ​កម្ពុជា ខណៈ​ លោក​ចុះ​ជួប​សំណេះសំណាល​ប្រជាពល​រដ្ឋ​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​នៅ​ ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ​ដែល​បាន​មក​ស្ដាប់​ លោក​ សម​ រង្ស៊ី​ ឡើង​ថ្លែង​អំពី​បរិបទ​នយោបាយ​កម្ពុជា គឺ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ក្នុង​ដៃ​កាន់​ឯកសារ​ដីធ្លី​ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​​មាន​អំណាច ហើយ​ដៃស្ដាំ​កាន់​ក្បាល​មេក្រូ​​ស្ទើ​មិន​ជាប់​ក្នុង​ដៃ​ ហើយ​ធ្វើ​កាយវិការ​យ៉ាង​រស់រ​វើក​នៅលើ​វេទិកា បាន​ស្រែក​ដោយ​អារម្មណ៍​ពុះ​កញ្ជ្រោល ថា ប្រជាពលរដ្ឋ​លែង​ធ្វើ់​កញ្ជះគេ​ហើយ ​គឺ​ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​សេរីភាព​ និង​សិទ្ធិមនុស្ស​ ទាន់​ លោក ​សម ​រង្ស៊ី​ បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ ស្ត្រី​រូប​នេះ បន្ត​ថា​ ត្រូវ​នាំ​គ្នា​ក្រោក​ឈរ​​ឡើង​កុំ​ចុះ​ញ៉ម​ឲ្យសោះ​ ចំពោះ​ក្រុម​អ្នកមានអំណាច ​ដែល​ដើរ​តែ​គាបសង្កត់​ប្រជាជន​។
​អារម្មណ៍​របស់​ស្ត្រី​រូបនេះ ធ្វើឲ្យ​វេទិកា​ពោរពេញដោយ​ភាព​រីករាយ​ និង​ម្នាក់ៗ​ដែល​ចូលរួម​ស្ដាប់​មាន​អារម្មណ៍​ក្លាហាន​មួយ​រំពេច ​ហើយ​ពួកគេ​បាន​លើកដៃ​សុំ​ឡើង​វេទិ​កា​ ដើម្បី​សម្ដែង​មតិ​។​
​ភាព​ពុះ​កញ្ជ្រោ​ល​របស់​ប្រជាពលរដ្ឋ​ទីរួមខេត្ត​ព្រះវិហារ ដែល​មក​ចូលរួម​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ខេត្ត​មួយ​មាន​ប្រជាពល​រដ្ឋ តែ​មួយ​អាសនៈ​សភា ហើយ​អ្នក​នយោ​បាយ​មិនសូវ​ឲ្យ​តម្លៃ គឺ​កើតឡើង​ចំពេល លោក​ សម ​រង្ស៊ី បាន​ថ្លែង​លើ​វេទិកា​នោះ អំពាវនាវ​ឲ្យមាន​ការផ្លាស់ប្ដូរ​ក្រុម​ផ្ដាច់ការ​នៅ​កម្ពុជា ដែល​លោក​ចោទ​ថា ​ក្រុម​នេះ ជា​អ្នក​ជិះជាន់​សង្កត់សង្កិន​ប្រជាជន ឆក់​ប្លន់​ដី​កសិករ ​ដើម្បី​ធ្វើ​មាន​ខ្លួនឯង ចង់​រាស្ត្រ​ក្រ​វេទនា​ក៏នៅតែ​មិន​ឈឺក្បាល​។

​ព្រះវិហារ ​គឺជា​ខេត្ត​មួយ​ជាប់​ព្រំដែន​ប្រទេស​ថៃ​។ ​ខេត្ត​នេះ ក៏​ស្ថិតនៅ​ក្នុង​ចំណោម​ខេត្ត​ជាច្រើន​ទៀត​នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​រឿង​ជម្លោះដីធ្លី​ ហើយ​ម្ដងម្កាល​មាន​ការចាប់​ប្រ​ជា​ពលរដ្ឋ​ឃុំខ្លួន​ទៀតផង​។ តែ​ទោះជា​យ៉ាងណា​ ទាំង​ លោក​ សម ​រង្ស៊ី និង​ប្រជាពលរដ្ឋ ​ដែល​ឡើង​ថ្លែង​លើ​វេទិកា​មិន​បាន​និយាយ​ចំៗ​ថា​ ក្រុម​ផ្ដាច់ការ​កម្ពុជា​ដែល​ខ្លួន​ចង់​ផ្លាស់ប្ដូរ ​គឺ​ក្រុម​ណាមួយ​ពិតប្រាកដ​ឡើយ​។ នេះ​ជា​លើកទីមួយ​ហើយ នៃ​ការធ្វើ​ទស្សនកិច្ច​របស់​ លោក​ ស​ម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  ដែល​បាន​ទៅកាន់​ខេត្ត​ដ៏​ឆ្ងាយ​មួយនេះ បន្ទាប់ពី​លោក​បាន​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក្រោយពី​លោក​ស្ថិត​នៅ​និ​រទេស​ខ្លួន​ជិត៤​ឆ្នាំ​មក​នោះ​៕

No comments:

Post a Comment

yes