សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 13, 2013

​ស្នងការដ្ឋាន​នគរបាលសម្រេចដោះលែងមនុស្ស២៩នាក់និងឃុំខ្លួនជនសង្ស័យជាយុវជន២នាក់ក្នុងករណីហិង្សានៅស្ពានស្ទឹងមានជ័យ​

ព្រឹត្តការណ៏ដ៏យ៉ុងខ្នងរបស់សមត្ថកិច្ចធ្វើមកលើបាតុកររោងចក្រ SL

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជនសង្ស័យ​២៩​នាក់ ដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ជាមួយ​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ តែ​ឃុំខ្លួន​ពីរ​នាក់ ដោយ​សង្ស័យថា​បាន​ប្រើ​ហិង្សា​ក្នុង​ពេល​​មាន​ការប៉ះទង្គិច​។​
​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក អេង សោភា ប្រាប់​អ្នកសារ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ក្រោយ​ពី​ការ​ស៊ើបសួរ​ជនសង្ស័យ​៣១​នាក់ ដែល​បាន​ចាប់ខ្លួន យុវជន​២​នាក់ ត្រូវបាន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច ដោយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។ ជនសង្ស័យ​ទាំង​ពីរ ត្រូវ​ចោទ​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ប្រើ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច​។ លោក​បញ្ជាក់ថា ជនសង្ស័យ​ពីរ​នាក់ ដែល​ត្រូវ​ចោទ​នោះ មិនមែន​ជា​កម្មករ​រោងចក្រ​SL​ទេ​។​
​លោក អេង សោភា បន្តថា ក្នុង​ចំណោម​ជនសង្ស័យ​២៩​នាក់ ដែល​ត្រូវ​ដោះលែង កម្មករ​SL មានតែ​១​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ជា​អ្នកធ្វើដំណើរ ម៉តូ​ឌុប និង​ពលរដ្ឋ​នៅ​តំបន់​នោះ​។​
​ជនសង្ស័យ​ម្នាក់ អាយុ​១៥​ឆ្នាំ មានមុខ​រើស​អេតចាយ និង​ម្នាក់​ទៀត អាយុ​១៩​ឆ្នាំ មុខរបរ​ជាអ្នករត់​រ​ម៉ក់​ដឹក​ខ្សាច់​។ អ្នក​ទាំង​ពីរ រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្នងការរង​រាជធានី​ភ្នំពេញ លោក ជួន ណារិន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នោះ ខណៈ​ដែល​ប៉ូលិស​ចំនួន​៥​នាក់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង លោក បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន ចំនួន​៥០​នាក់ ដោយ​ប្រើប្រាស់​តែ​អាវុធ​បាញ់​ផ្សែង និង​គ្រាប់​សិប្បនិម្មិត​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា គ្រាប់​ពិត ដែល​បាញ់​សម្លាញ់​ស្ត្រី​ម្នាក់​ឲ្យស្លាប់​នោះ គឺ​អាច​បណ្តាលមកពី​ជន​ទី​៣ ឆ្លៀត​ឱកាស​បង្កចលាចល ៖ “​ខ្ញុំ​បញ្ជូន កម្លាំង​របស់​ខ្ញុំ​ទៅ​៥០​នាក់​នោះ ប្រើ​ប្រាស់​​តែ​អាវុធ​បាញ់​ផ្សែង និង​គ្រាប់​សិប្បនិម្មិត​ទេ សុទ្ធតែ​កាណុង​វែងៗ គ្រាន់​ប្រាប់ថា ចំពោះ​ខ្ញុំ​ដឹង​នាំ​ទៅ​នេះ គឺ​កម្លាំង​ខ្ញុំ​អត់​មាន​ប្រើប្រាស់​អាវុធ​ពិត​ទេ ដូច្នេះ​នៅ​កន្លែង​នោះ គឺ​មាន​ភាពអនាធិបតេយ្យ​ច្រើន ហើយ​សូម្បី​តែ​យើង​ឃាត់​មកនេះ ក៏​មិនមែន​ជា​បាតុករ​កម្មករ​SL ដែរ​សុទ្ធតែ​ជន​ទី​បី ដែល​មក​បំផ្លិចបំផ្លាយ​ទ្រព្យសម្បត្តិ​រដ្ឋ​”​។​
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ គ្រាប់​បែកផ្សែង រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រាប់កាំភ្លើង ត្រូវបាន​ប្រើ ដើម្បី​បង្ក្រាប​ក្រុម​បាតុករ​។​ចំណែក​កម្មករ បាន​ប្រើ​ដុំថ្ម​ចោល​លើ​សមត្ថកិច្ច​វិញ និង​បាន​ដុត​បំផ្លាញ​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង​របស់​សមត្ថកិច្ច​។​
​សេចក្តីថ្លែងការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ឲ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប៉ះ​ទង្គិច​នោះ ជន​ឱកាសនិយម​មួយក្រុម ដែល​មិនមែន​ជា​កម្មករ បាន​ឆ្លៀត​ញុះញង់​បញ្ឆេះ​បង្ក​ឲ្យមាន​អំពើហិង្សាម​លើ​សមត្ថ​កិច្ច ដោយ​គប់​ដុំ​ថ្ម បាញ់​ទឹក​ចំ​ពាម​គ្រាប់​ដែក និង​វាយ​ដុត​បំផ្លាញ​មធ្យោបាយ ព្រមទាំង​ហ៊ុំព័ទ្ធ ចាប់ខ្លួន​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៥​នាក់ នៅ​វត្ត​ស្ទឹងមានជ័យ​។​សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចាប់បង្ខំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​វិធានការ​សមស្រប ដើម្បី​ការពារ​ខ្លួន រាំង​ស្កាត់​អំពើហិង្សា​កុំឲ្យ​រីក​រាលដាល និង​ការពារ​សន្តិសុខ សុវត្ថិ​ភាព​ជូន​កម្មករ ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។​
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កម្មករ​ជាង​១​ពាន់​នាក់ ភាគច្រើន​ជា​បុរស មកពី​រោងចក្រ​SL ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គ្រោង​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រារាំង​ត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ត្រើយ​ខាងលិច ដោយ​សមត្ថកិច្ច​ប្រមាណ​៣០០​នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់​។ ការរារាំង​នេះ រហូត​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​៕

No comments:

Post a Comment

yes