សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 12, 2013

យ៉ាង​ហោច​​ណាស់មនុស្ស​​ម្នាក់​​ស្លាប់និង​​៨នាក់​​រង​របួស​ក្នុង​ហេតុការណ៍​ប៉ះគ្នា​នៅ​ស្ទឹង​មានជ័យ​


ការ​ប៉ះទង្គិចរ​វាង​កម្មករ​​រោង​ចក្រ SL និងកម្លាំង​សមត្ថ​កិច្ច 
(រូបថត តាត ឧត្តម)

យ៉ាងហោច​ណាស់​​ មនុស្ស​ម្នាក់​ស្លាប់ និង ៥​នាក់​ផ្សេង​ទៀត​​រងរបួស ក្នុង​ការ​​ប៉ះ​ទង្គិច​រវាង​កម្មករ​រោងចក្រ​SL និង​កម្លាំង​​សមត្ថកិច្ច នៅត្រង់​ចំណុច​ស្ពាន​​ស្ទឹង​មានជ័យ រាជ​ធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
នៅ​ព្រឹក​នេះ កម្មករ​រោងចក្រ​​SL មាន​ទី​តាំង​​នៅ​សង្កាត់​​​បឹងទំពុន ខណ្ឌ​មានជ័យ​ ជាង​១​ពាន់​​នាក់ បាន​ហែ​ក្បួន​ទៅកាន់​ផ្ទះ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​ នៅ​ក្បែរ​វិមាន​​ឯករាជ្យ តែ​​កម្លាំង​​សមត្ថកិច្ច​ប្រមាណ​​ជាង ​៣០០​នាក់ ដាក់​រ​បាំង​​រារាំង​​នៅត្រង់​ចំណុច​​ស្ពាន​ស្ទឹងមានជ័យ នាំឲ្យ​មាន​ការប៉ះទង្គិច​គ្នា​។ ពេល​ប៉ះទង្គិច​គ្នា សមត្ថកិច្ច​បាន​ប្រើ​គ្រាប់​បែក​ផ្សែង រថយន្ត​ពន្លត់ អគ្គិភ័យ និង​គ្រាប់កាំភ្លើង​បាញ់​លើក​ម្មករ ចំណែក​កម្មករ បាន​ប្រើ​ដុំថ្ម​ចោល​លើ​សមត្ថ​កិច្ច​។​
​តាម​ព័ត៌មាន​បឋម បានឲ្យដឹងថា អ្នក​ដែល​ស្លាប់​នោះ​​ជា​ស្ត្រី​ឈ្មោះ អេង សុខុម អ្នកលក់​បាយ នៅ​ក្បែរវត្តស្ទឺងមានជ័យ និង​អ្នករបួស ដោយសារ​គ្រាប់​ភ្លើង​ ​៨​នាក់ ជា​កម្មករ និង អ្នករត់​ម៉ូតូឌុប​។  
ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ កម្មករ​បាន ដុត​បំផ្លាញ​រថយន្ត​​​ពីរ​គ្រឿង និង​ម៉ូតូ​​ពី​រ​គ្រឿង របស់​សមត្ថកិច្ច​។​

​ហិង្សា​បានបញ្ចប់​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ សមត្ថកិច្ច បាន​ចាប់ខ្លួន​កម្មករ២៥នាក់​ និង ព្រះសង្ឃវត្តស្ទឹងមានជ័យ១២អង្គ​ ដើម្បី​យក​ទៅ​សាកសួរ​ជុំវិញ​ហេតុ​​ការណ៍​ប៉ះទង្គិច​គ្នា​នេះ​។​

ឡានសមត្ថកិច្ច​ពីរគ្រឿង​ដែល​រង​ការ​ខូច​ខាត (រូបថត តាត ឧត្តម)
រថយន្ត​និង​ម៉ូតូសមត្ថកិច្ច​ដែលត្រូវបានដុតបំផ្លាញ (រូបថត តាត ឧត្តម)
សមត្ថកិច្ច​ចុះបង្ក្រាបការតវ៉ារបស់ក្រុមកម្មករ​រោង​ចក្រ SL នៅស្ពាន​ស្ទឹងមានជ័យ (រូបថត តាត ឧត្តម)

No comments:

Post a Comment

yes