សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​ហិង្សា​លើ​ស្ត្រី

បឹង​កក់ ៣០៥
អ្នក​ភូមិ​បឹងកក់​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រមាណ ១០០​នាក់ ត្រូវ​សមត្ថកិច្ច​
ចាប់​ក្រៀក​ឡើង​រថយន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ 
នៅ​ថ្ងៃ​២១ ខែ​មេសា ឆ្នាំ​២០១១

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល រួម​ទាំង​សង្គម​ស៊ីវិល​ប្រមាណ ៤០០​នាក់ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​ប្រារព្ធ​ទិវា​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី ឬ​យេនឌ័រ។
ការ​ហែ​ក្បួន​នេះ ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​វត្ត​ភ្នំ នៅ​ពេល​ព្រឹក ទៅ​ក្រសួង​កិច្ចការ​នារី រួច​ត្រឡប់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ និង​ឆ្ពោះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ។
គោល​បំណង​នៃ​ការ​ហែ​ក្បួន​នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ ឈប់​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​សាធារណៈ ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​សិទ្ធិ​សេរីភាព។
សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​១២ ប្រកាស​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​លើក​ករណី​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ឥត​រើស​មុខ ជាពិសេស ការ​បង្ក្រាប​លើ​ស្ត្រី ដោយ​លើក​ឧទាហរណ៍ ករណី អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដី​ធ្លី​សហគមន៍​បឹងកក់ ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌ ដោយសារ​ការ​ទាមទារ​សិទ្ធិ​ដី​ធ្លី ការ​បាញ់​សម្លាប់​ស្ត្រី​ដែល​គ្មាន​កំហុស​នៅ​ស្ទឹងមានជ័យ កន្លង​មក ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ក្រុម​បាតុករ​រោងចក្រ និង​ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​រះ​លើ​ក្រុម​បាតុករ​នៅ​ខេត្ត​ស្វាយរៀង ហើយ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ជាដើម។

នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ណាលី ពីឡូក ត្រូវ​បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ស្រង់​សម្ដី​ថា៖ «អំពើ​ហិង្សា​នៅ​ទី​សាធារណៈ​ដែល​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ទីតាំង​ឯកជន មិន​អាច​ត្រូវ​បាន​ព្រងើយ​កន្តើយ​នោះ​ឡើយ មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​កម្ពុជា មាន​អត្រា​ខ្ពស់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ពេល​ដែល​អាជ្ញាធរ​ខ្លួន​ឯង​ប្រើប្រាស់​ហិង្សា​ដោយ​មាន​និទ្ទណ្ឌភាព»។

No comments:

Post a Comment

yes