មេបញ្ជាការកងទ័ពការពារព្រំដែន កម្ពុជា និង ថៃ ជួបគ្នានៅម៉ោង៨ព្រឹកនេះ នៅមុខប្រាសាទព្រះវិហារ ជាចំណុចមានទំនាស់នៃប្រទេសទាំងពីរ ដើម្បីពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់បញ្ចៀសសង្គ្រាម។
ក្នុងជំនួបនេះ ខាងភាគីកម្ពុជាដឹកនាំដោយលោក ស្រី ឌឹក មេបញ្ជាការកងពលអន្តរាគមន៍លេខ៣ ប្រចាំតំបន់ប្រាសាទព្រះវិហារ ជួបជាមួយមេបញ្ជាការកងពលតូច លេខ៦របស់ ថៃ នៅក្នុងបរិវេណប្រាសាទព្រះវិហារ។ ក្នុងជំនួបនោះ ភាគីទាំងពីរផ្តោតសំខាន់លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជៀសវាងការប៉ះទង្គិចរវាងភាគីទាំងពីរ។
ការជួបគ្នារវាងមេបញ្ជាការយោធា កម្ពុជា និង ថៃ ធ្វើឡើងបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានបកស្រាយសាលដីកាឆ្នាំ១៩៦២លើករណីប្រាសាទព្រះវិហារ កាលពីថ្ងៃចន្ទម្សិលមិញដោយសម្រេចឲ្យដី ៤,៦ គីឡូម៉ែត្រការេឲ្យជាកម្មសិទ្ធិរបស់កម្ពុជា៕
No comments:
Post a Comment
yes