សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 10, 2013

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ទទួល​ស្គាល់​ច្បាប់​ថវិកា​ជាតិ


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​មិន​ទទួល​ស្គាល់​ច្បាប់​ថវិកា​ជាតិ ដែល​រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ខាង​មុខ​នោះ​ទេ។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដើម្បី​ដាក់​ឲ្យ​អង្គ​ប្រជុំ​សភា​ពេញ​អង្គ​អនុម័ត​ច្បាប់​ថ្មី​នេះ និង​អនុញ្ញាត​ឲ្យ​រាជ​រដ្ឋាភិបាល​ចាយ​វាយ​លុយ​ជាតិ​ជាង ៣​ពាន់​លាន​ដុល្លារ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ហើយ​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​រាល់​កិច្ច​សន្យា ឬ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​បក្ស​កាន់​អំណាច​អនុម័ត​ឡើយ។ លោក​បន្ត​ថា ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ នា​ពេល​ខាង​មុខ គឺ​ផ្ទុយ​នឹង​ឆន្ទៈ​ពលរដ្ឋ។
មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី និង​លោក កឹម សុខា កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​នយោបាយ ហើយ​គ្រោង​នឹង​វិល​មក​វិញ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ចំ​ថ្ងៃ​ដែល​រដ្ឋសភា​បើក​កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤។ ប៉ុន្តែ មេ​បក្ស​ប្រឆាំង​មាន​គម្រោង​ចុះ​ជួប​ពលរដ្ឋ​នៅ​ទី​ជនបទ​ទៅ​វិញ ដោយ​មិន​មាន​គម្រោង​តវ៉ា​ជុំវិញ​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ទេ។ បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​នៅ​ឡើយ​ទេ។

កន្លង​មក សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​ថវិកា​ដោយ​មាន​សមាជិក​សភា​ចំនួន ៦៨ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ប្រជុំ​នោះ មិន​ខុស​ច្បាប់​ទេ ដោយសារ​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ការ​អនុម័ត​ថវិកា​ជាតិ​ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល៕

No comments:

Post a Comment

yes