សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 22, 2013

សង្គម​ស៊ីវិ​លមាន​ទំនុក​ចិត្ត​តិចតួច​ទៅលើ​ការ​ចុះវាស់វែង​ដីជាថ្មី​របស់​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្តថា​អាចបញ្ចប់​ទំនាស់​ដីធ្លី​នៅកម្ពុជា​

ឡាន​ទាហាន​​ដឹក​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ដីធ្លី
ឡាន​ទាហាន​​ដឹក​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ដីធ្លី

ការ​​ចុះ​វាស់​​វែង​​ដី​ធ្លី​​នៃ​​ក្រុម​​និស្សិត​​ស្ម័គ្រ​​ចិត្ត​​របស់​​លោក​​នាយក​​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន នឹង​​ផ្ដើម​​សកម្ម​ភាព​​ឡើង​​វិញ​​នៅ​​ពេល​​ឆាប់​ៗ​​ខាង​​មុខ​​នេះ ​ដើម្បី​​វាស់​​វែង និង​​កំណត់​​ព្រំ​ដី​​នៅ​​ទូទាំង​​ប្រ​ទេស។ វា​ជា​​ផ្នែក​​មួយ​​នៃ​​គម្រោង​​ផ្ដល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​របស់​​លោក​​នាយក​រដ្ឋ​​មន្ដ្រី ហ៊ុន សែន ដែល​​ត្រូវបាន​​ផ្អាក​​មួយ​​រយៈ​​មុន​ការ​​បោះ​ឆ្នោត​​ជាតិ ក្នុង​​ខែ​​កក្កដា​​កន្លង​​ទៅ។ សកម្ម​ជន​​​ឃ្លាំ​​មើល​​បញ្ហា​​ដី​ធ្លី​​របស់​​អង្គការ​​សង្គម​​ស៊ីវិល​​មួយ​​ចំនួន​​នៅ​​កម្ពុជា ​បាន​​លើក​​ឡើង​​ថា ពួក​​គេ​​មាន​​ទំនុក​​ចិត្ត​តិច​​តួច​​នៅ​​លើ​​កម្ម​វិធី​​នេះ ដែល​​ថា​អាច​​នឹង​​បញ្ចប់​​រឿង​​ដី​ធ្លី​​នៅ​​កម្ពុជា​​បាន​​នោះ។ ពី​ព្រោះ ការ​​ចុះ​វាស់​​វែង​ដី​​របស់​​ក្រុម​​និស្សិត​​ស្ម័គ្រ​​ចិត្ត​​ទាំង​​អស់​​នោះ ធ្វើ​​ឡើង​​គ្មាន​​ជំនាញ​​បច្ចេកទេ​ស​ពិត​​ប្រាកដ និង​​បាន​​ប្រព្រឹត្ត​​អំពើ​​ពុក​រ​លួយ បក្ស​ពួក​​និយម​៕

No comments:

Post a Comment

yes