សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 4, 2015

ជនដៃដល់៣នាក់ ចូលខ្លួនសារភាព ករណីប្រើហិង្សាលើអ្នកតំណាងរាស្ដ្រគណបក្ស សង្គ្រោះជាតិ ចំនួនពីររូប

ដោយ៖ ចាន់រតនា «វិទ្យុសង្គ្រោះជាតិ»

គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតករណីហិង្សាលើតំណាងរាស្រ្ត គណ​បក្ស សង្រ្គោះជាតិ បានប្រកាសថា បុរស៣នាក់បានចូលខ្លួនមកសារភាព កាលពីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ ពាក់ព័ន្ធ នឹងការប្រើអំពើហិង្សា លើតំណាងរាស្រ្តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នំា២០១៥ ឲ្យដឹងថា នៅម៉ោង៤និង៣០នាទី ថ្ងៃទី០៣ ខែ វិច្ឆិកា ម្សិលមិញ ជនដៃដល់បង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតនៃក្រ សួងមហាផ្ទៃ ករណីបង្ករបួសស្នាមលើតំណាងរាស្រ្ត ។

សេចក្តីប្រកាសព័ត៌មានដដែរឲ្យដឹងទៀតថា ជនសារភាពទាំង៣នាក់នោះរួមមាន លោក ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល លោក ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅភូមិ៥ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែងនិងលោក សុត វណ្ណនី អាយុ៤៥ ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សេចក្តីប្រកាសព័ត៌មានបន្តថា គណៈកម្មការនឹងចាត់វិធានការ បញ្ជូនជនសារភាពទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

សូមរឮកថា បើតាមវីដេអូ ដែលត្រូវបានបង្ហោះលើប្រព័ន្ធសង្គមហ្វេស ប៊ុក ជនដៃដល់ដល់វាយលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា មានគ្នាលើសពីបីនាក់ មិនមែនមានតែបីនាក់នោះទេ ។

កាលពីថ្ងៃទី២៨ ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ជនដៃដល់ដែលបង្កហិង្សា លើអ្នកតំ ណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ ពីររូបឲ្យរងរបួសធ្ងន់ឲ្យបាន និងអំពាវនាវឲ្យជនដៃដល់ចេញមុខមកសារភាព ដែលលោកចាត់ទុកថាជារឿងល្អបំផុត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវក្រុមបាតុករដែលគាំទ្រគណបក្សប្រជាជនព្រួតគ្នាវាយយ៉ាងចាស់ ដៃ បង្ករឲ្យរបួសធ្ងន់ នៅពេលក្រុមបាតុករមួយក្រុមបាននាំគ្នាទៅតវ៉ានៅខាងមុខរដ្ឋសភា ខណៈក្រុមបាតុករបានធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១ រដ្ឋសភានោះ ៕

No comments:

Post a Comment

yes