សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ADBផ្តល់​ជំនួយ៤,៥លាន​​​ដុល្លារ​បន្ថែម​លើ​ការការពារព្រៃឈើ

DSC00136
ធនាគារ​អភិវឌ្ឍ​អាស៊ី ​ADB​ បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម​ប្រមាណ​ជិត​ ៤,៥ ​លាន​ដុល្លា​ដល់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្នុង​តំបន់​ចំនួន​ពីរ​ គឺ​ខេត្ត​កោះ​កុង​ និង​មណ្ឌល​គីរី​ ដើម្បី​បន្ត​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​​ប្រសើរ​​ឡើង​នូវ​ កម្ម​វិធី​ទប់​ស្កាត់​នូវ​ការ​ប្រែប្រួស​អាកាស​ធាតុ និងការ​ការ​ពារ​ធន​ធាន​ព្រៃ​ និង​ជីវៈ​ចម្រុះ​​នៅ​​ប្រទស​កម្ពុជា ​។
គម្រោង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ខណៈ​ដែល​កម្ពុជា​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​បណ្តាល​មក​ពី​ការ​រិច​រិល​ព្រៃ​ធម្ម​ជាតិ​ ហើយ​ផល​វិបាក​នេះ​បាន​ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ស្បៀង​ និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ ដោយ​សារ​លទ្ធ​ភាព​នៃ​ការ​យល់​ដឹង​របស់​ពួក​គេ​ នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ការ​បន្សុំា​ខ្លួន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​។
ថ្លែង​នៅ​ក្នុង​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​លើក​ចុង​ក្រោយ​ នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ សមត្ថ​ភាព​ធន់​ទ្រាំង នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​​​នេះ​​​បាន​ឲ្យ​ដឹង​ថា​ លោក ​សុខ​ ហេង​ ប្រធាន​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ព្រៃ​ឈើ​ សត្វ​ព្រៃ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា ​ប្រមាញ់​ និង​នេសាទ​បាន​ធ្វើការ​បញ្ជាក់​អំពី​កញ្ចប់​ថវិកា​របស់​ធនាគារ​ ADB ​ខាង​លើ​នេះ​ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​នៅ​ក្នុង​ឆ្នាំ ​២០១៤ ​ខាង​មុខ​ ដោយ​ផ្តោត​លើ​សកម្ម​ភាព​​ជា​ច្រើន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​បន្សុំា​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​​ធាតុ​ក្នុង​តំបន់​រស់​នៅ​ជា​ដើម​។​

No comments:

Post a Comment

yes