សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

CITA​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អង្កេត​មន្ត្រី​អប់រំ​ខេត្តកណ្តាល​លើ​ករណី​ពុករលួយ​​

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​(CITA) នៅ​ថ្ងៃ​ចន្ទ​នេះ ស្នើ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ អង្កេត​ករណី​មន្ត្រី​អប់រំ​ស្រុក​គៀនស្វាយ និង​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​កណ្តាល ដែល​តម្រូវ​ឲ្យ​នាយក​សាលា​លក់​កម្រង​សំណួរ​សម្រាប់​ផលិត​ស្ថិតិ​បុគ្គលិក​អប់រំ​ឆ្នាំ​២០១៤ តម្លៃ​១០០០​រៀល​មួយ​សន្លឹក ជូន​លោកគ្រូ​-​អ្នកគ្រូ​។​
​លិខិត​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​CITA លោក រ៉ុង ឈុន ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន ឲ្យដឹងថា កម្រង​សំណួរ​សម្រាប់​ផលិត​ស្ថិតិ​បុគ្គលិក​អប់រំ​នោះ ទទួល​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប ប្រទេស​ស៊ុយអែត អង្គការ​យូ​នី​សេ​ហ្វ និង​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​(CDPF) ដើម្ប​ចែក​ជូន​លោកគ្រូ​-​អ្នកគ្រូ ដោយ​មិន​គិតថ្លៃ​ទេ​។
​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កណ្តាល លោក លី ជុង​ថេង ច្រាន​ចោល​ការ​លើកទ្បើង​របស់​CITA ៖ "​តាមពិត​ក្រសួង និង​មន្ទីរ​មាន​ត្រូវ​ណែនាំ​ឲ្យ​លោកគ្រូ​លក់​កិច្ចការ​អញ្ជឹងទេ ហើយ​បើ​លក់​ក៏​នៅ​ក្នុងករណី​តំលៃ​ថត ព្រោះ​ឧទាហរណ៍​គាត់​ទៅ​ថត ពីព្រោះ​ថត​ក្នុង​មួយ​សន្លឹក​ពីរ​រយ អាច​ថា​លក់​ពីរ​សន្លឹក​ប្រាំ​រយ វា​សមរម្យ​ក្នុង​ករណី​ដូច្នេះ យើង​ធ្វើ​មិនដឹងមិនលឺ​ចុះ ប៉ុន្តែ​ករណី​ឲ្យ​លក់​យកចំនេញ​អញ្ជឹង​អត់​ទេ ខ្ញុំ​នឹង​ត្រួតពិនិត្យ​រឿងនេះ ថា​តើ​បុគ្គល​ណា​ជា​អ្នក​ធ្វើ រឿងនេះ​វា​អាច​មាន​តែ​បុគ្គល​ខ្លះ តិចតួច​តែ​មើលទៅ​"​។​

​ចំណែក រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ CITA​ នៅឡើយ​ទេ ​៖ "​ទាល់តែ​ខ្ញុំ​ឃើញ​សំបុត្រ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យមើល​ថា​តើ​មានរឿង​អញ្ជឹង​មែន​ឬ​អត់​? មិនមែន​មាន​តែ​ករណី​ដែល​សមាគម​នេះ​គាត់​ប្តឹង​នេះ​វា​ត្រឹមត្រូវ​ទេ មាន​ករណី​គាត់​ធ្វើ​ទៅ​ក៏​អត់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែរ ប៉ុន្តែ​ករណី​ខ្លះ​វា​អញ្ជឹង​មែន ហើយ​ករណី​ខ្លះ​វា​មិន​ដូន្នោះ​ទេ​"​។​
​ប៉ុន្តែ លោក​ថា លោក​នឹង​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចុះ​ស៊ើបអង្កេត​ករណីនេះ​៕

No comments:

Post a Comment

yes