សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ស៊ូ​ថេបដាក់​ឱសានវាទ​២​ថ្ងៃ​ជា​ថ្មី​ឲ្យ​លោកស្រីយី​ង​ឡាក់ចុះចេញ​ពី​តំណែង​​

ការប៉ះទង្គិចគ្នានៃក្រុមបាតុករ​នៅថៃ​(រូបភាពពី បាងកកប៉ុស្ដិ៍)

លោក ​ស៊ូ​ថេប ថង​ស៊ូ​បាន មេដឹកនាំ​ក្រុមប្រឆាំង​ថៃ​បាន​ប្រកាស​ជា​ថ្មី​ទុកពេល​ឲ្យ​ លោកស្រី យី​ង ឡាក់ ពីរ​ថ្ងៃ​ឲ្យ​ចុះចេញ​ពី​តំណែង ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន ចាត់តាំង​មួយ ដើម្បី​ធ្វើ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការដឹកនាំ​។​
​លោក ស៊ូ​ថេប ថង​ស៊ូ​បាន ​ថ្លែង​ប្រាប់​បាតុករ​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល​នៅ​យប់​ថ្ងៃ​អាទិត្យ ម្សិលមិញ​ថា លោក​បាន​ជួប​លោកស្រី ​យី​ង​ឡាក់ ហើយ​បាន​ប្រកាស​ទុក​ពេល​ឲ្យ​លោកស្រី ពីរ​ថ្ងៃ​ត្រូវ​ចុះ​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា មិន​មាន​ការចរចា ឬ​សម្របសម្រួល​ណាមួយ​ក្រៅ​ពី​ការទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង​នោះទេ​។ លោក​ថា ជំនួប​នោះ​ធ្វើឡើង​ដោយ​​មាន​ការ​សម្របសម្រួល​ពី​ក្រុម​យោធា ដែល​តាំងខ្លួន​នៅ​អព្យាក្រឹត្យ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​
​លោក ស៊ូ ថេប បាន​ដាក់​ឱសានវាទ​ពីរ​លើក​មក​ហើយ ដែល​កំណត់ឲ្យ​លោកស្រី យី​ង​ឡាក់ ​ចុះ​ចេញពី​តំណែង ​គឺ​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​មុន និង​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ តែ​លោក​ស្រី​ យី​ង​ឡាក់ ​ស្នើ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ​ដើម្បី​ដោះស្រាយ​បញ្ហា តែ​ក្រុម​ប្រឆាំង​មិន​ព្រម​។​

​ទោះ​យ៉ាងណា​ការផ្ទុះ​ហិង្សា​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លងទៅ បាន​បណ្តាល​ឲ្យ​បាតុករ​យ៉ាងហោច​៤​នាក់​ស្លាប់ និង​រាប់សិប​នាក់​ផ្សេង​ទៀត​រងរបួស​៕

No comments:

Post a Comment

yes