សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

លោកស្រីយីងឡាក់អំពាវនាវឲ្យក្រុមបាតុករកុំយកកូនអ្នកស្រីមកពាក់ព័ន្ឋនឹងនយោបាយ


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា បាន សុំចិត្ត​ក្រុមអ្នកតវ៉ា កុំយកកូនប្រុសសំណព្វចិត្ត របស់លោកស្រី អូសទាញឲ្យប្រឆាំងនឹងអ្នកម្តាយខ្លួនឯង ខណៈដែលព័ត៌មានមួយចំនួនលិចលឺថា កូនប្រុសរបស់លោកស្រី ត្រូវបានគេលើកទឹកចិត្ត ឲ្យ​ប្រឆាំងនឹង ម្តាយនៅសាលារៀន ។
លោកស្រីបាននិយាយថា ក្រុមអ្នកតវ៉ាគួរបញ្ចេញកំហឹងរបស់ពួកគេ មកលើលោកស្រីតែម្នាក់បាន​ហើយ កុំយកកំហឹងជះទៅកូនក្មេង ដែលមិនដឹងអី ពិសេសលើ កូនប្រុសលោកស្រី គឺកុមារឈ្មោះ Supasek Amornchat ។
លោកស្រីមានប្រសាសន៍ថា “ កូនរបស់ខ្ញុំ ជាក្មេងគ្មានកំហុសនោះទេ គាត់គ្មានដឹងអ្វីនោះទេ អំពីជម្លោះ នយោបាយបច្ចុប្បន្ន”។
លោកស្រីថ្លែងបន្តថា កូនរបស់លោកស្រីនៅបន្តចូលសាលារៀនធម្មតា ដោយលោកស្រីរំពឹងថា កូននៅតែ រឹងមាំ ទោះម្តាយប្រឈមបញ្ហាដោះស្រាយរឿងជម្លោះនយោបាយ​យ៉ាងណាក៏ដោយ​ខណៈដែលពួកក្រុមតវ៉ា នៅបន្តកាន់កាប់ក្រសួង ការិយាល័យសំខាន់របស់រដ្ឋាភិបាល​នៅទីក្រុង​បាង​កកប្រទេសថៃ ។

ព័ត៌មានមួយចំនួនលិចលឺថា កូនប្រុសរបស់លោកស្រី ត្រូវបានគេលើកទឹកចិត្ត ឲ្យប្រឆាំងនឹងម្តាយ នៅ សាលារៀន ប៉ុន្តែត្រូវបានខាងសាលាបដិសេធ ។
សាលាអន្តរជាតិ The Harrow ដែលជាកន្លែងដែលកូនប្រុសរបស់លោកស្រី យីងឡាក់ កំពុងសិក្សាបាន ចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ពាក្យចចាមអារាម ដែលផ្សព្វផ្សាយ អំពីការប៉ុន ប៉ងរំលោភសន្តិសុខ មានការជំរុញខាងនយោបាយនៅសាលា គឺមានមិនពិតនោះទេ ។
សេចក្តីថ្លែងការណ៍ របស់សាលាបានឲ្យដឹងថា “ តំណាងឲ្យសាលា សាលាសូមអំពាវនាវ ឲ្យឪពុក-ម្តាយ កុំយកកូនមកពាក់ព័ន្ឋនឹងនយោបាយឲ្យមានការតវ៉ាណាមួយ ព្រោះសាលាជាទីដែលក្មេងត្រូវរីករាយ នឹង ការសិក្សា”។
លោកស្រីបានថ្លែងសង្កត់ធ្ងន់ថា “ ខ្ញុំមិនរត់ចោលប្រទេសជាតិនោះទេ ទោះខ្ញុំជាស្រ្តី ខ្ញុំនៅតែប្រឈមនឹង បញ្ហានានា”៕

No comments:

Post a Comment

yes