សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ប្រជា​សហគមន៍​បឹងកក់​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ធ្វើ​របង​ប៉ះ​ផ្លូវ​ធ្វើដំណើរ​​

​ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​១០០​នាក់​ ប្រមូលផ្តុំ​នៅ​ភូមិ​២៣​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រឆាំង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ ដែល​ធ្វើ​របង​ ហើយ​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​របស់​ពួកគាត់ ចំ​នួ​ន​បី​ភូមិ​ គឺ​ភូមិ​២ ភូមិ​២១ និង​ភូមិ​២៣​។
​តំណាង​សហគមន៍​ភូមិ​២៣ អ្នកស្រី នី សណ្តោស ប្រាប់​VOD ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន កំពុងតែ​ធ្វើ​របង​ក្បែរ​ផ្លូវ​រថភ្លើង​ចាក់​ទៅ​ទួល​សង្កែ ដែល​នាំ​ឲ្យ​ប្រជា​សហគមន៍​របស់​ខ្លួន​មិន​មាន​ផ្លូវចេញចូល​។ អ្នកស្រី​បន្ត​ថា ប្រសិន​​បើ​ការប្រមូលផ្តុំ​ព្រឹក​នេះ មិន​មាន​ដំណោះស្រាយ ពួក​គាត់​អាច​នឹង​ហែ​ក្បួន​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ក្រុម​ហ៊ុន​ផ្អាក​ធ្វើរ​បងសិន ព្រោះ​ពួកគាត់​​បារម្ភ​ថា ពេល​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង ដូច​ជា​ភ្លើង​ឆេះ​ជា​ដើម​នោះ អត់​មាន​ផ្លូវ​រត់​ចេញ​។​
​ប្រជាពលរដ្ឋ​ឲ្យដឹងថា ដោយសារ​តែ​ក្រុមហ៊ុន​ស៊ូ​កាកូអ៊ីន​ពង្រីក​ផ្លូវបិ​ទរបង ធ្វើឲ្យ​ប៉ះពាល់​ផ្លូវដើ​ររបស់​ប្រជាជន​ចំនួន​បីភូមិ​ គឺ​ភូមិ​២ ភូមិ ២៣ និង​ភូមិ​២១ ហើយ​ពួកគេ​បានស្នើ​អាជ្ញា​​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​មួយ​ទៀត​សម្រាប់​ចេញចូលតែ​មកដល់​ពេល​នេះ​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ស្នើ​នោះ អាជ្ញាធរ​ធ្វើ​មិន​ទាន់​ហើយ​ទេ៕

No comments:

Post a Comment

yes