សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្តក្រចេះ​រក​ឃើញ​ក្រុមហ៊ុន​ឯកជន​កាប់​រាន​ព្រៃឈើ​មិន​មាន​អាជ្ញា​ប័ន​ស្របច្បាប់​​

បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡ​ង់ ប្រមាណ​ជា​៥០​នាក់ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចុះ​ល្បាត​នៅ​ចំណុច​មួយ​នៃ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ រកឃើញថា ក្រុមហ៊ុន​ស៊ីការ​អូ​ទិច កំពុងតែ​កាប់​ព្រៃឈើ ដោយ​មិន មាន​អាជ្ញា​ប័ន​ស្រប​ច្បាប់​នោះទេ​។​

​តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​ក្រចេះ លោក មឿង ពៅ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ០១ ខែ​ធ្នូ​នេះ​ថា នៅ​ថ្ងៃនេះ​លោក​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់​បាន​ចុះ​ល្បាត​ព្រៃ​រក​ឃើញ​ថា ក្រុមហ៊ុន​ស៊ីការ​អូ​ទិច មាន​ម៉ាស៊ីន​អារឈើ​ប្រហែលជា​៤០​គ្រឿង បាន​នឹង​កំពុង​កាប់​ព្រៃឈើ នៅត្រង់ចំណុច តាមូ​ទឹកជ្រោះ ឃុំ​កំពង់ចាម ខេត្ត​ក្រចេះ​។ លោក​បន្តថា នៅពេល​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចូល ទៅ​សាកសួរ​តំណាង​ក្រុមហ៊ុន​នោះ ឆ្លើយថា​ពួកគេ​មិន​មាន​អាជ្ញា​ប័ន​នោះ​ទេ ។​

​លោក មឿង ពៅ អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ពិនិត្យ​ឡើងវិញ ករណី​ក្រុមហ៊ុន​មួយចំនួន មិន​មាន​អាជ្ញា​ប័ន​ស្រប​ច្បាប់ ដែល​ហ៊ាន​កាប់​រាន​ព្រៃឈើ​តាម​អំពើ​ចិត្ត ដោយ​មិន​មាន​អាជ្ញាធរ​ចុះទៅ​ត្រួតពិនិត្យ​។​

​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃ​ឡង់​នេះដែរ ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡ​ង់ ខេត្ត​ផ្សេងៗ​ទៀត​បានឲ្យដឹងថា ព្រៃឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​នេះ ត្រូវ​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ពលរដ្ឋ​សាមញ្ញ​ក៏​ពុំ​អាច​ទាញ​អនុផល​ពី​ព្រៃ​ឡង់​នេះ​បាន​ជា​លក្ខណៈ គ្រួសារ​ដូច​មុន​ទៀតឡើយ​។

VOD មិនទាន់​បាន​ទាក់ទង​ក្រុមហ៊ុន​ស៊ីការ​អូ​ទិច ឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​របស់​ប្រជា សហគមន៍​នេះ​ទេ​។​


ព្រៃ​ឡង់​គ្រប់​ដណ្តប់​លើ​ខេត្ត​ចំនួន​៤​គឺ​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង ខេត្ត​ព្រះវិហារ កំពុង​រង​ការ កាប់បំផ្លាញ​ពី​ឈ្មួញ និង ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​។

No comments:

Post a Comment

yes