សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

សហភាព​សហជីព​កម្ពុ​ជា​អំពាវនាវ​សាធារណជន​ចូលរួម​ហែ​ក្បួន​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​​

សហភាព​សហជីព​កម្ពុ​ជា​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ហែ​ក្បួន​​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា តាម​ទីតាំង​ដែល​នៅ​ជិត​ដោយ​ធ្វើដំណើរ​ឆ្ពោះ​មក​ភ្នំពេញ​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អប​អរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​បង្កើត​សន្តិភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​
​សេចក្តីអំពាវនាវ​របស់​សហភាព​សហជី​ព​កម្ពុជា​ចុះ​ថ្ងៃ​ទី​០២ ​ខែ​ធ្នូ អំពាវនាវ​ដល់​សមាជិក សមាជិកា លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​ប្រ​ទេ​ស​​ចូលរួម​ជាមួយ​ធម្ម​យាត្រា សិទ្ធិ​យាត្រា ដោយ​អហិង្សា និង​សន្តិវិធី​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ គម្រប់​ខួប​ទី​៦៥ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ី​វិល សមាគម និង​សហជីព​។​
​ប្រជាពលរដ្ឋ​ហែ​ក្បួន​ពី​ខេត្ត​ចំនួន​៥ ក្នុង​រយៈពេល ១០​ថ្ងៃ​មក​កាន់​រាជធានី​ភ្នំពេញ អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​បង្កើត​សន្តិភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​
​ការហែក្បួន​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ​ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ដដែល​។ ខេត្ត​ទាំង​៥​ដែល​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​កំណត់​យក​ជា​គោលដៅ​នោះ​រួមមាន ខេត្ត​ស្វាយរៀង ហែ​តាម​ផ្លូវជាតិ​លេខ​១ ខេត្ត​កំពត ហែ​តាម​ផ្លូវជាតិ​៣ ខេត្ត​កំពង់ស្ពឺ ហែ​តាម​ផ្លូវជាតិ​៤ ខេត្ត​ពោធិ៍សាត់ ហែ​តាម​ផ្លូវជាតិ​៥ និង​ខេត្ត​កំពង់ធំ ហែ​តាម​ផ្លូវជាតិ​៦​។​

​តាម​គម្រោង​អ្នក​ហែ​ក្បួន​ទាំង​៥​ក្រុម នឹង​មក​ជួបជុំគ្នា​នៅ​មុខ​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ ដើម្បី​ដាក់​របាយការណ៍​ពី​ស្ថានភាព​ស្ថានភាព​សិទ្ធិមនុស្ស​នៅ កម្ពុជា​ជូន​តំណាងរាស្ត្រ​៕

No comments:

Post a Comment

yes