សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

គណបក្ស​សង្គ្រោះ​ជាតិព្រួយបារម្ភ​ពី​សុវត្ថិភាព​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ីនិង​សាំង​ហ្គា​ពួ​រ​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ដាក់​លិខិត​ទៅ​ស្ថានទូត​ចំនួន​ពីរ គឺ​ស្ថានទូត​ម៉ាឡេស៊ី និង​សាំង​ហ្គា​ពួ​រ ដោយ​ជំរុញ​ឲ្យ​ស្ថានទូត​ទាំង​ពីរ យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅប្រទេស និង​ស្នើ​ឲ្យមាន​តម្លាភាព​លើ​កិច្ចព្រមព្រៀ​ង ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​០៤​ ខែតុលា​ឲ្យដឹងថា ដែល​ដាក់​ទៅ​ស្ថានទូត​ម៉ាឡេស៊ី និង​ស្ថានទូត​សាំង​ហ្គា​ពួ​រ បង្ហាញ​ពី​ការព្រួយបារម្ភ​សុវត្ថិភាព​លករ​ខ្មែរ ដែល​កំពុង​បម្រើការ​នៅ​ក្រៅប្រទេស​។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ប្រទេស​ចុះ​ហត្ថលេខី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​យកចិត្តទុកដាក់ និង​មាន​តម្លាភាព​លើ​កិច្ចព្រមព្រៀង​ក្នុង​ការការពារ​ពលក​រ​ខ្មែរ​។​
​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គោលបំណង​នៃ​ការ​ដាក់​លិខិត​នេះ ដើម្បី​ឲ្យ​ស្ថានទូត​ទាំង​ពីរ​យកចិត្តទុកដាក់​គោរព​សិទិ្ធ​ពលករ​ឆ្លងដែន ឲ្យស្រប​ទៅតាម​កិច្ចព្រមព្រៀ​ង​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​។ លោក​បន្តថា ការអនុវត្ត​កន្លងមក​របស់​រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការធានា​សុវត្ថិភាព និង​ធានា​សិទិ្ធ​មូលដ្ឋាន​ជូនព​លករ​នៅ​ឡើយ​ទេ​ ​៖ “​គឺ​សព្វថ្ងៃនេះ​គឺ​អត់​មាន​ការទទួលខុសត្រូវ ក្នុង​ការធានា​សិទ្ធិ​របស់​ពលករ​គឺ​ដូចជា​ប្រើប្រាស់​អំណាច យក​ពលករ​ខ្មែរ​ធ្វើ​ដូច​សត្វ​ធាតុ​ចឹង យក​ទៅ​បោះបង់ចោល​ប្រទេស​គេ ហើយ​គ្មាន​កិច្ច​ការពារ​ធានា​សិទ្ធិ​រស់នៅ សិទ្ធិ​ទទួលបាន​ផល​ពី​ការងារ​ត្រឹមត្រូវ​របស់​ពលករ​ទេ ហើយ​យើង​ឃើញ​មាន​ការសម្លាប់​ក៏មាន ការរំលោភ​ផ្លូវភេទ​លើ​ពលករ​យើង​តាម​ចិត្ដក៏មាន ហើយ​ករណី​ខ្លះ​ដែល​មិន​អាច​ទទួលយក​បាន​គឺ​បង្ខំ​ឲ្យ​ពលករ​ខ្មែរ​ហ្នឹង​ទទួលទាន​លាមក​ខ្លួនឯង​ជាដើម​អីហ្នឹង គឺ​វា​អាក្រក់​ហួសហេតុ​” ។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ រដ្ឋាភិបាល​កម្ពុជា​មុន​ពេល​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅប្រទេស គួរតែបង្កើត​យន្តការ​ការពារ​ណាមួយ ​ដើម្បី​ធានា​នូវ​សិទិ្ធ​ជូន​ពលករព​លការនី​ខ្មែរ​បាន​។​ លោក​បន្តថា ឲ្យ​រដ្ឋាភិបាល​បញ្ជូន​ទៅ​ហើយ​គួរ​យកចិត្តទុកដាក់ និង​ពិនិត្យ​ការលំបាក​ដែល​ពលករ​ជួបប្រទះ និង​រក​វិធីសាស្ត្រ​ដោះ​ជូន​ពួកគាត់​ ​៖ “​យើង​ជា​សង្គម​ស៊ីវិល​យើង​បាន​ទទូច​យូរ​ហើយ​ថា សូមឲ្យ​មាន​ការផ្អាក​នាំ​ពលករ​ទៅ​ប្រទេស​ហ្នឹង​សិន បើសិនជា​យើង​អត់​ទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ធានាថា ពលករ​ខ្មែរ​យើង​នឹង​ទៅ​អាច​ធានា​ការពារ​សន្ដិសុខ​ជូន ពលករ ពល​ការិនី​ខ្មែរ​យើង​បាន​ណាស់ ទី​ពីរ​សូមឲ្យ​រដ្ឋាភិបាល​បើ​បញ្ជូនទៅហើយ​សូម​យកចិត្ដទុកដាក់ បានន័យថា រដ្ឋាភិបាល​ឫ​ក៏​ភ្នាក់ងារ​ក្រុមហ៊ុន​ដូចគ្នា ក្រសួង​ការងា​រចឹង​ត្រូវតែ​មាន​យន្ដការដើ​ម្បី​ត្រួតពិនិត្យ​” ។​
VOD មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​ តែ​កន្លងទៅ ប្រធាន​នាយកដ្ឋាន​មុខរបរ​ នៃ​ក្រសួង​ការងារ លោក ហែម ប៊ុន​នី ធ្លាប់​ប្រាប់ VOD​ថា កម្ពុជា​មិនទាន់​សម្រេច​ឲ្យ​បញ្ជូន​ពល​ការិនី​ទៅប្រ​ទេស​ម៉ាឡេស៊ី​នៅឡើយ​ទេ ព្រោះ​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​ម៉ាឡេស៊ី​ចំពោះ​ការចុះ​អនុសារណៈ​យោគយល់​យល់​គ្នា​សិន​។  លោក​បន្ថែមថា ក្រសួង​ការងារ​បាន​សម្រេច​ប្តូរ​ការអនុវត្ត​អនុក្រឹត្យ​ចាស់​លេខ​៥៧ មក​អនុវត្ត​តាម អនុក្រឹត្យ​ថ្មី​លេខ ១៩០​វិញ ដោយ​មាន​ចំណុច​ជាច្រើន​បាន​ការពារ​ពល​ការិនី​ខ្មែរ​។ លោក​ថា ក្រសួង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្កើត​ប្រកាស​មួយចំនួន ដើម្បី​អនុវត្ត​បន្ថែម​លើ​អនុក្រឹត្យ​នេះ ដូចជា យន្តការ​ទទួល​ពាក្យបណ្តឹង អធិកា​ររ​កិច្ច ការលើកសរសើរ ការដាក់វិន័យ និង​ការប្រើប្រាស់​ប្រាក់​កក់ ដើម្បី​ជួយ​ពល​ការិនី​ដែល​រងគ្រោះ​ជា​ដើម​។​
​គណបក្ស​សង្គ្រោះជាតិ ឲ្យដឹងថា ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ជាង​៦​ម៉ឺន​នាក់​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​។ មន្ត្រី​ក្រសួង​ការងារ ឲ្យដឹងថា រហូតមកដល់​ពេលនេះ ក្រសួង​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១២​នាក់ ដើម្បី​ទៅ​បម្រើការ​នៅ​ទីនោះ​។ ក្រសួង​គ្រោង​នឹង​បញ្ជូន​ជាង​៤០០​នាក់ ជា​ការសាកល្បង​លើកដំបូង​។ តាម​ការប៉ាន់ប្រមាណ ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ស្របច្បាប់ និង​ខុសច្បាប់ នៅប្រទេស​ថៃ​មាន​ជាង៤​សែន​នាក់​៕

No comments:

Post a Comment

yes