លោក ញ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅនឹងការចុះផ្សាយនោះ នៅថ្ងៃទី៣ ធ្នូ ថា ជាល្បិចរបស់គណបក្សប្រជាជនកម្ពុជា បង្ខូចកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ៖ «យើងដឹងហើយថា នេះជាល្បិចដដែលជាដដែល ជាការញុះញង់បំបែកបំបាក់ម្ចាស់ជំនួយ ជាពិសេសម្ចាស់ជំនួយនៅអឺរ៉ុប អាមេរិក និងអូស្ត្រាលី បំភិតបំភ័យពួកគេឲ្យអស់ជំនឿលើគណបក្សសង្គ្រោះជាតិ»។
កាសែតក្នុងស្រុកមួយចំនួនបានចុះផ្សាយថា មានមន្ត្រីគណបក្សសង្គ្រោះជាតិ ខ្លះចាយលុយជំនួយខ្ជះខ្ជាយ ហើយមន្ត្រីខ្លះបានយកប្រាក់ជំនួយសង់វីឡាផ្ទាល់ខ្លួនទៀតផង។ តែ លោក ញ៉ែម បុញ្ញឫទ្ធិ បកស្រាយថា ការពិតមិនមានមន្ត្រីគណបក្សសង្គ្រោះជាតិ ណាម្នាក់ចាយវាយប្រាក់ជំនួយដោយមិនមានការសម្រេចត្រឹមត្រូវជាមុននោះទេ៕
No comments:
Post a Comment
yes