សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

ប៉ូលិស​ថៃ​ចុះចាញ់​ក្រុម​អ្នក​តវ៉ា​មុន​ចម្រើន​ព្រះជន្ម

131204_1
ក្រុមបាតុករ​ថៃដែល​ប្រ​ឆាំងនឹង​​រដ្ឋាភិបាល​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា គ្រវី​ទង់​ជាតិ​ពេលចូលដល់វិមានរដ្ឋាភិបាល​ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​។ រូបថត AFP
 ប៉ូលិស​ថៃ បាន​បោះបង់​ការ​ការពារ​វិមាន​រដ្ឋាភិបាល​របស់​ខ្លួន ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​កាលពី​ថ្ងៃ​អង្គារ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក តវ៉ា ដែល​ពិបាក​គ្រប់គ្រង​ឆ្លងកាត់​របាំង​ការពារ នៅក្នុង​ទង្វើ​មួយ ដែល​បាន​បន្ធូរ​ភាព​តានតឹង នៅ​មុន​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ​ជា​ទីគោរព​របស់​ពួកគេ​។
ការ​ប្រយុទ្ធ​តាម​ដងផ្លូវ​ជាច្រើន ថ្ងៃ​រវាង​បាតុករ​និង​កម្លាំង​សន្តិសុខ​ភ្លាមៗ ក៏​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ឱបរឹត​គ្នា​និង​ការ​ញញឹមញញែម​ដាក់​គ្នា បន្ទាប់ពី​ក្រុម​ប៉ូលិស​បាន​និយាយ​ថា ពួកគេ​លែង​ប្រើ​កម្លាំង​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដែល​ព្យាយាម​សម្រុក​ចូល ការិយាល័យ​នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង​ទីស្នាក់ការ​ផ្ទាល់​ខ្លួន​ផង​ដែរ​។
មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ភ្លាមៗ​នោះ​មិន ទាន់​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​ប្រទេស​នេះ កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ព្រះរាជពិធី​ចម្រើន​ព្រះជន្មាយុ​ទី​៨៦ របស់​ព្រះមហាក្សត្រ​ភូមិ​បុល អាឌុលយ៉ាដេត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​មួយ​ដែល​តាម​ធម្មតា​បញ្ជាក់​ពី​ស្មារតី​ស្ងប់ស្ងាត់ និង​ក្តី​គោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះមហាក្សត្រ​។
ប្រមុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ លោក​ផារ៉ាដន ផាត់តាណាតា បុត បាន​ប្រាប់​AFP ថា៖ «មាន​ការ​យោគយល់​គ្នា​ថា អ្វី​គ្រប់​យ៉ាង​ត្រូវ​តែ​ស្ងៀមស្ងាត់​និង​មាន​របៀប​រៀបរយ​នៅ​ថ្ងៃ​ដ៏​ល្អបវរ​នេះ»។

លោក​បាន​បន្ថែម​ថា៖ «វា​ជា​សញ្ញា​វិជ្ជមាន​មួយ ហើយ​ការចរចា​អាច​ត្រូវ​ធ្វើ បន្ទាប់ពី​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ»។
ស្នងការ ប៉ូលិស​ក្រុង​ឧត្ដមសេនីយ៍ឯក កាំរ៉ុនវីត ធូកក្រាចាង បាន ប្រាប់ AFP ថា៖ «​ថ្ងៃនេះ នឹង​មិន​មាន​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទេ​។ បើ​សិន​យើង​មិន​ព្រមចាញ់​នោះ​នឹង​មាន​ការ​រងរបួស​កាន់​តែ​ច្រើន ហើយ​យើង​ជា​ថៃ​ទាំងអស់​គ្នា»។
ការ​តវ៉ា​ដែល​មាន​បំណង​រំលំ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ និង ជំនួស​វិញ​ដោយ​«​ក្រុម​ប្រឹក្សា​ប្រជាជន​»​មួយ គឺជា​ភាព​ចលាចល​ថ្មី​បំផុត​ក្នុង​ព្រះរាជាណាចក្រ​នេះ​ចាប់​តាំងពី ក្រុម​ឧត្ដមសេនីយ៍​រាជានិយម បាន​បណ្ដេញ​បងប្រុស​លោកស្រី​យីងឡាក់ គឺ​លោក ថាក់ស៊ីន ក្នុង​រដ្ឋប្រហារ​ពី​៧​ឆ្នាំ​មុន​។
មេដឹកនាំ​តវ៉ា​លោក ស៊ូថេប ធឿកស៊ូបាន អតីត​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយ​ថា ការ​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ចប់​ទេ។
លោក បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ ថា៖ «ជ័យជម្នះ​មួយ​ផ្នែក ប៉ុន្តែ វា​មិន​ទាន់​ដល់​ទីបញ្ចប់​នៅ​ឡើយ ព្រោះ​របប​ថាក់ស៊ីន នៅ​នឹង​កន្លែង​នៅ​ឡើយ​។ អ្នក​មិន​អាច​ត្រឡប់​ទៅវិញ​ទេ។ យើង​ត្រូវ​តែ​បន្ត​ការ​តស៊ូ​របស់​យើង»។
ជម្លោះ​នយោបាយ​ដែល​អូសបន្លាយ របស់​ថៃ​នេះ ជា​ការ​តតាំង​គ្នា​រវាង​ក្រុម​ឥស្សរជន​នៅក្នុង​ក្រុង​បាងកក​ដែល គាំទ្រ​ពី​យោធា និង​ព្រះរាជវាំង​ប្រឆាំង​នឹង​ក្រុម​អ្នក​បោះឆ្នោត​វណ្ណៈ​កសិករ​ជនបទ ដែល​ស្មោះត្រង់​នឹង លោក ថាក់ ស៊ីន ដែល​ជា​មហាសេដ្ឋី​ជំនួញ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​។
នៅក្នុង​របត់​ថ្មី​បំផុត​នេះ ក្រុម​បាតុករ​ត្រូវ​បាន​គេ​អនុញ្ញាត​ដោយ​មិន​នឹក​ស្មាន​ឲ្យ​ចូល​ទៅ​ជិត ហើយ​ក្រោយ​មក​ចូល​ទៅក្នុង​បរិវេណ​នៃ​វិមាន​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ​សោះ​។ ពួកគេ​បាន​ជួបជុំ​គ្នា​នៅក្នុង​បរិវេណ​នោះ ប្រមាណ​ជាមួយ​ម៉ោង មុន​ពេល​ចាកចេញ​ទៅ​វិញ​។
ក្រុម អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​នៅតែ​ពាក់​ម៉ាស់​មុខ និង​វ៉ែនតា​ការពារ​ប្រឆាំង​នឹង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ក៏​បាន​ចូល​ទៅក្នុង​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ដែល​ពួកគេ​ត្រូវ​បាន​មើល ឃើញ​ថា កំពុង​ចាប់​រលាក់​ដៃ​ជាមួយ​ក្រុម​មន្ត្រី​ប៉ូលិស​ផង​ដែរ​។ គ្រឿងចក្រ​ប៊ូលដូហ្ស៊ែរ​១​គ្រឿង ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឈូស​របាំង​រាំង​ផ្លូវ​ចេញ៕ 

No comments:

Post a Comment

yes