សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

ក្រុមបាតុករអាវលឿង​ប្រើប្រាស់កូនប្រុស​លោកស្រីយីងឡាក់​ឲ្យប្រឆាំងនិងម្ដាយ

(លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ព្រមទាំងប្ដីនិងកូនប្រុសឈ្មោះSupasek Amornchat)
លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ព្រម
ទាំងប្ដីនិងកូនប្រុសឈ្មោះSupasek Amornchat

ប្រភពពី​សារព័ត៌មាន​ថៃ​បាន​ឲ្យដឹង​ថា​ក្រុម​បាតុករ​អាវលឿង​បាន​ប្រើប្រាស់​កូនប្រុស​របស់​លោកស្រីយីងឡាក់​ឈ្មោះស៊ូផាស៊ិក អេម៉នឆាត(Supasek Amornchat)​ដែល​កំពុង​រៀន​នៅ​សាលា​មួយ​ក្នុងទីក្រុង​បាងកកឲ្យ​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​។

​អ្នក​វិភាគ​យល់ថា ក្រុម​បាតុករ​អាវលឿង​ធ្វើ​បែបនេះ​គឺ ក្នុង​បំណង​បង្ហាញ​ឲ្យ​សាធារណៈ​មតិ​យល់​ច្រឡំ​ថា​ សូម្បីតែ​កូន​បង្កើត​របស់​លោកស្រី​យីង​ឡាក់​ក៏​ប្រឆាំង​និង​ការ​ដឹកនាំ​របស់​លោក​ស្រី​ដែរ​។
កាល​ពី​ថ្ងៃសៅរ៍​ទី៣០​ខែវិច្ឆិកា​លោកស្រី​យីងឡាក់​បានមាន​ប្រសាសន៍​ទៅកាន់​បណ្ដាញ​សារព័ត៌​មាន​ថា លោកស្រី​សុំចិត្ត​ក្រុម​អ្នកតវ៉ា​កុំយក​កូនប្រុស​សំណព្វចិត្ត​របស់​លោកស្រី​ដើម្បី​ អូសទាញ​ឲ្យ​ប្រឆាំង​នឹង​អ្នក​ម្តាយ​ខ្លួនឯង​អី​។​លោកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​ដែល​មាន​ព័ត៌មាន​លេច​ឮ​ថា​កូន​ប្រុស​របស់​លោកស្រី​ត្រូវ បាន​គេ​លើក​ទឹកចិត្ត​ឲ្យ​ប្រឆាំង​និងម្តាយ​នៅឯ​សាលា​រៀន​។

លោកស្រី​មាន​ប្រសាសន៍​ថា​“កូនប្រុស​របស់ខ្ញុំ​ Supasek Amornchat ជា​ក្មេង​គ្មាន​កំហុស​នោះទេ​គាត់ មិន​ដឹង​អ្វី​នោះទេ​អំពី​ជម្លោះ​នយោបាយ​បច្ចុប្បន្ន​” ​។លោកស្រី​ថ្លែង​ទៀតថា​“ ​ខ្ញុំ​មិន​រត់​ចោល​ប្រទេស ជាតិ​ខ្ញុំ​នោះទេ​ ថ្វី​ត្បិត​តែ​ខ្ញុំ​ជា​ស្រ្តី​តែ​ខ្ញុំ​នឹង​នៅ​ប្រឈម​ជានិច្ច​និង​បញ្ហា​ទាំងឡាយ​ដែល​កើត​ឡើង​ក្នុងប្រទេស​នេះ ” ​៕

No comments:

Post a Comment

yes