លោក ហ៊ុន សែន ដែលបានកាន់កាប់អំណាចជាង ៣ ទស្សវត្សរ៍កន្លងមកនេះ បានអះអាងថា កូនប្រុសទាំង៣ របស់លោក គឺជាកម្មសិទ្ធិជំនាន់ក្រោយ ដែលនឹងអាចក្លាយជាមេដឹកនាំដ៏ល្អ។ នេះបើយោ ងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន នៅថ្ងៃទី ៧ ខែធ្នូ នេះ។
ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន បានដកស្រង់សម្តីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយលោក ហ៊ុន សែន បានលើកសរសើរពីកូនប្រុសទាំង ៣របស់ខ្លូន ដែលមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ថានឹងអាចក្លាយជាមេដឹកនាំកម្ពុជា សម្រាប់ជំនាន់ក្រោយ បន្ទាប់ពីរូបលោក ដែលជាបុរសខ្លាំងកម្ពុជា។
ទីភ្នាក់ងារព័ត៌មានក្យូដូ ក៏បានសរសេរផងដែរថា កូនរបស់លោកហ៊ុន សែន ដែលជាបុរសខ្លាំងកម្ពុជា អាចនឹងត្រូវបន្តវេន ដែលមានសមត្ថភាពដឹកនាំប្រទេសកម្ពុជានាពេលខាងមុខនេះ។ លោក ហ៊ុន សែន បានកាន់កាប់ដំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៨៥ មកម្ល៉េះ។
ក្នុងចំណោមកូនប្រុសទាំងបីរបស់លោក ហ៊ុន សែននោះ លោក ហ៊ុន ម៉ាណែត ដែលមានអាយុ ៣៦ ឆ្នាំ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកថ្នាក់បណ្ឌិតផ្នែកយោធា និងបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស។
បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថា ធ្វើការផ្នែកយោធា ដែលមានឋានៈជាឧត្តមសេនីយ៍ឯកពាក់ផ្កាយ ។ កូនប្រុសទី ២ គឺលោក ហ៊ុន ម៉ានិត បច្ចុប្បន្នជានាយរងខុទ្ធការិយាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលជាឪពុក។ និងកូនប្រុសទី ៣ គឺលោក ហ៊ុន ម៉ានី ទើបតែជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺកាលពីអាណត្តិទី ៥ កន្លងទៅថ្មីៗនេះ៕
No comments:
Post a Comment
yes