សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

ហិង្សា​​នយោបាយ​​កំពុង​អង្រួន​​ទីក្រុង​​បាងកកនាំ​​ឲ្យ​​អ្នក​​ស្លាប់​​កើន​​ដល់​​២​នាក់​​

ហិង្សានៅថ្ងៃរវាងក្រុមបាតុករ និងបាតុករ (រូបថត thegardian)

នគរ​បាល​​ថៃ​​ បាន​​ប្រើ​​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក និង​ទឹក​​បាញ់​​លើ​​ហ្វូង​​បាតុករ នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ ខណៈ​​បាតុករ​​ព្យាយាម​​ចូល​​កាន់​កាប់​​វិ​មាន​​រដ្ឋាភិបាល ដើម្បី​​បណ្តេញ​ ​លោកស្រី​ យី​ង​ឡាក់ ​ចុះ​ចេញ​​​ពី​​តំណែង បណ្តាល​​ឲ្យ​​អ្នក​​ស្លាប់​​កើន​​ដល់​​២​នាក់ និង ៤៥​នាក់​​ផ្សេង​​ទៀត​​រង​របួស​។​
សារ​ព័ត៌មាន ​Channel News Asia ចុះផ្សាយ​ថា នៅ​ថ្ងៃ​អាទិត្យ​​នេះ បាតុករ​​បាន​​ប្រមូល​ផ្តុំ​​នៅ​ក្រៅ​​វិមាន​​រដ្ឋាភិបាល ហើយ​​ព្យាយាម​​ចូល​​ទៅ​​ខាង​​ក្នុង​ដើម្បី​​ដាក់​​សម្ពាធ​​ឲ្យ​​លោក​ស្រី យី​ង​ឡាក់ ចុះចេញ​ពី​តំណែង​​នាំឲ្យ​មាន​ហិង្សា​ផ្ទុះ​ឡើង​។ នៅ​​តំបន់​​ផ្សេងៗ​នៃ​​ទីក្រុង​​បាងកក ក៏​ស្ថិត​ក្នុង​ការ​​ឃ្លាំ​មើល​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​ពី​​សមត្ថ​កិច្ច​​ដែរ​។​
នគរបាល​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក និង​បាញ់​ទឹក​ជា​បន្តបន្ទាប់ នៅ​ពេល​​ដែល​​បាតុករ ព្យាយាម​​ទម្លុះ​​របាំង កាត់​​ខ្សែ​​ខណ្ឌ​​ការ​ពារ​វិមាន​​រដ្ឋាភិបាល ដែល​​មាន​​ការ​ការ​ពារ​យ៉ាង​តឹងរឹង ពី​សន្តិសុខ និង​​យោធា ​មិន​មាន​អាវុធ​នៅក្នុង​ដៃ​។ ឧស្ម័ន​​បង្ហូរទឹកភ្នែក​ ក៏បាន​ប្រើ​រហូត​ដល់​​កន្លែង​ជិត​ស្នងការ​នគរបាល​​ក្រុង​​បាង​កក ជា​កន្លែង​ដែល​បាតុករ​តែង​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​ផងដែរ​។​
ហិង្សា​ហាក់​​មាន​​កំដៅ​ឡើង​ បន្ទាប់ពី​ក្រុមបាតុករ​អាវ​លឿង​ប្រឆាំង ​លោក​ស្រី យី​ង​ឡាក់ ប៉ះ​ទង្គិច​​ជាមួយ​​ក្រុម​​បាតុករ​​អាវ​​ក្រហម គាំទ្រ​​លោក​​ស្រី​ ​យី​ង​ឡាក់ កាលពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​។​

ក្រុម​ទាំង​ពីរ​កំពុង​ចោទប្រកាន់​​គ្នា​​ទៅវិញទៅមក ជុំវិញ​​ការបង្កឲ្យ​​មាន​ហិង្សា​​នេះ​។ សមត្ថកិច្ច នៅ​មិនទាន់​​កំណត់​បាន​ថា អ្នកណា​ក្រុម​ណា​ជា​បង្ក​ឡើង​នោះ​​ទេ​។​
កាលពី​ឆ្នាំ​២០១០ យោធា​ធ្លាប់​បង្ក្រាប​​បាតុករ ក្រុម​អាវ​ក្រហម​​ដែល​គាំទ្រ​លោក ថាក់ ស៊ីន បង​ប្រុស​​របស់​ ​លោកស្រី​ យី​ង​ឡាក់ បណ្តាលឲ្យ​មនុស្ស​៩១​នាក់​​ស្លាប់​៕

No comments:

Post a Comment

yes