សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

លោកជួនសុវណ្ណ​៖​កម្លាំង​នគរបាល​ជាតិត្រូវតែ​ហ្វឹកហាត់​បន្ថែម​ទៀត​នៃ​យុទ្ធវិធី​ការពារ​ប្រឆាំង​បាតុករ​

លោក ជួន សុវណ្ណ​(​ខាងមុខ) អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ(រូបភាពពី ​ហ្វេ​សប៊ុក​ ​អគ្គស្នងការន​គ​របាល​ជាតិ)

អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យដឹងថា កម្លាំង​នគរបាល​ជាតិ​ត្រូវតែ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​ការងារការពារ និង​ប្រឆាំង​នឹង​បាតុករ​ដោយ​អហិង្សា កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​
​គេហទំព័រ​ហ្វេ​សប៊ុក​របស់​អគ្គស្នងការន​គ​របាល​ជាតិ ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​របស់​លោក ជួន សុវណ្ណ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្លាំង​នគរបាល​ជាតិ ត្រូវតែ​ហ្វឹកហាត់ បន្ថែម​ទៀត​នៃ​យុទ្ធវិធី​ការពារ ប្រឆាំង​បាតុករ ដែល​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា ដោយសារ​ការប្រឈមមុខ​ជា​ច្រើនលើក​ច្រើនសារ ដែល​មាន​ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​ការពារ​សន្តិសុខ​ស​ណ្ដាប់ធ្នាប់ និង​ក្រុមបាតុករ​។ លោក ជួន សុវណ្ណ បាន​លើក​ឧទាហរណ៍​ករណី​ការប៉ះទង្គិច​ចំនួន​ពីរ គឺ កាលពី​ថ្ងៃ​ទី ១៥ កញ្ញា ការប៉ះទង្គិច​គ្នា យ៉ាងធ្ងន់ធ្ងរ នៅ​ស្ពាន​អាកាស ក្បល​ថ្នល ហើយ​នឹង​ការប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​មួយទៀត គឺ​នៅ ថ្ងៃទី​១២ វិច្ឆិកា ស្ថិតនៅ​មុខ វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ លោក​បញ្ជាក់ថា​៖ «​ដើម្បី​ទុក​ជា​ការឆ្លើយ​តប​នឹង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ជាតិ ត្រូវ​ហ្វឹកហ្វឺន​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុង​ការអន្តរាគមន៍​បាន​ភ្លាមៗ​»​។​
​គេ​ហទំ​ព័រ​អគ្គស្នងការ​នគរបា​ល​ជាតិ ឲ្យដឹងទៀតថា កម្លាំង​នគរបាល​ជាតិ បាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត និង​ពង្រឹង​សមត្ថភាព​បន្ថែម​នូវ​យុទ្ធវិធី​ប្រឆាំង​បាតុករ ដែល​ធ្វើ​បាតុកម្ម ដោយ​​ហិង្សា ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការហ្វឹកហាត់​នេះ ជា​ការ​ល្អ​មួយ តែ​លោក​សង្ឃឹមថា ការទប់ស្កាត់​នឹង​បាតុកម្ម​លើក​ក្រោយៗ​ទៀត មិន​ត្រូវ​បង្ក​ឲ្យមាន​បាតុករ​រងរបួស និង​ស្លាប់ ដូច​កាល​នៅ​លើ​ស្ពាន​ស្ទឹងមានជ័យ​។ លោក​បញ្ជាក់ថា​៖ «.....​មាន​ភាព​យោគយល់​អត់ធ្មត់ កុំ​អា​ង​តែ​មាន​អាវុធ​បាញ់បោះ​តាមចិត្ត​។ ការធ្វើ​បាតុកម្ម​មិនមែនឲ្យ​ប្រើ​អំពើហិង្សា​លើគ្នា​ទេ គឺ​គ្រាន់​ចង់រ​ក​យុតិ្ត​ធម៌​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ »​។​
​កន្លងទៅ លោក ជួន សុវណ្ណ រង​ការរិះគន់​ច្រើន​ពី​ប្រជាជន​តាម​បណ្តាញ​ហ្វេ​សប៊ុក បន្ទាប់​ពី​ហិង្សា​កើតឡើង​ពីរ​កន្លែង​ផ្សេងគ្នា ក្នុង​រយៈ​បី​ខែ​ចុងក្រោយ​នេះ​។​ ហិង្សា​ទីមួយ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា រវាង​សមត្ថកិច្ច និង​អ្នកដំណើរ​នៅត្រង់​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​បណ្តាល​ឲ្យ​យុវជន​ឈ្មោះ ម៉ៅ សុ​ចាន់ អាយុ​២៩​ឆ្នាំ​ស្លាប់ និង​ជាង​២០​នាក់​រងរបួស​។ ចំណែក​ហិង្សា​ទី​២​ កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា រវាង​កម្មករ និង​សមត្ថកិច្ច​នៅត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ បណ្តាលឲ្យ​ស្ត្រី​អ្នក​លក់បាយ​ឈ្មោះ អេង សុខុម វ័យ​៤៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់ និង ប្រជាជន​ជិត​១០​នាក់​ផ្សេង​ទៀត​របួស​៕​

No comments:

Post a Comment

yes