សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ផូលវ័កឃ័រតារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious»ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាព​របស់តារាភាពយន្ដ​មួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious(ល្បឿន​និងកំហឹង)»។ លោក ផូល វ័កឃ័រ (Paul Walker) តារាភាពយន្ដរបស់អាមេរិក អាយុ ៤០ឆ្នាំ ត្រូវបានគេ​ឃើញស្លាប់ នៅក្នុង​គ្រោះថ្នាក់រថយន្ដ ដ៏សោក សៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។
លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ 
បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។ (រូបថត Ferdaus Shamim/WireImage)


តារាភាពយន្ដ - ភ្នាក់ងាររបស់តារាភាពយន្ដ បានសរសេរនៅលើទំព័រផ្លូវការ ហ្វេសប៊ុកនិងទ្វីសធើរ របស់តារា​យ៉ាង​ដូច្នេះថា «ជារឿងមួយដ៏សោកសៅជាទីបំផុត ដែលយើងត្រូវប្រកាសថា ផូល វ័កឃ័រ បានទទួលមរណភាព នៅក្នុង​គ្រោះថ្នាក់ដ៏រន្ធត់មួយ»។ សាក្សីជាច្រើននៅក្នុងហេតុការណ៍បាន ស្គាល់ ជនរងគ្រោះភ្លាមថា ជាតារាភាពយន្ដ ហើយ​មានម្នាក់ពីក្នុងនោះបានសាកល្បងទាញ
 តារាភាពយន្ដ ពីគំនររថយន្ដនោះផង។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ដោយអាជ្ញាធរអាមេរិក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។

គេហទំព័រ TMZ បានផ្សាយឲ្យដឹងថា តារាភាពយន្ដបានអង្គុយអមនៅក្នុងរថយន្ដធុន ព័រសឺ (Porsche) ជា​កម្ម​សិទ្ធ និងបើកបរដោយមិត្តភ័ក្រម្នាក់ទៀត បន្ទាប់ពីពួកគេបានចូលរួម នៅក្នុងកម្ម វិធី ស្ម័គ្រចិត្តមួយឈ្មោះ «Fast andFurious» ដើម្បីរៃប្រាក់​វិភាគទាន ទៅជួនជនរងគ្រោះ ដោយ ខ្យល់ព្យុះ នៅហ្វីលីពីន ។ ហេតុការណ៍បានកើតឡើង​នៅរសៀលថ្ងៃសៅរ៍ វេលា​ម៉ោង ១៥និង ៣០ នាទី នៅក្នុងទីក្រុង សានតា ក្លារីតា  ជាយក្រុងឡូអេសជឺឡេស  រដ្ឋ​កាលីហ្វ័នី សហរដ្ឋអាមេរិក។


គេហទំព័រដដែលបានរាយការណ៍ថា អ្នកបើកបរបានបាត់បង់ ការបញ្ជាទៅលើរថយន្ដ ហើយបាន បោលទៅបុក​គល់​ឈើមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យ​ទាំងអ្នកបើកបរ ទាំងអ្នកជិះអម បានបាត់បង់ជីវិតទាំងពីរនាក់។

លោក ផូល វ័កឃ័រ បានឡើងកូដល្បីខ្លាំងជាតារាភាយន្ដអន្តរជាតិ បន្ទាប់ពីលោកបានចូលសម្ដែង តាំងពីឆ្នាំ​២០០១​មក ក្នុងកម្រងរឿង «Fast and Furious (ល្បឿននិងកំហឹង)» ជាមួយនឹង កំពូល តារាផ្សេងៗទៀត ក្នុងនោះមានលោក វីន ឌីយ៉េស៊ែល (Vin Diesel) ជាដើម។ 

នៅក្នុងកម្រងភាពយន្ដខ្នាតធំ នៃ«Fast and Furious (ល្បឿននិងកំហឹង)» ដែលមាន៦វគ្គចេញ បញ្ចាំងនៅលើផ្ទាំងសំពត់ស លោក ផូល វ័កឃ័រ បានចូលរួមសម្ដែងបាន៥វគ្គ។ នៅ«មុន»ពេល​លោក​ធ្វើមរណភាព លោកក៏កំពុងតែថតកម្រងរឿងនេះ ជាបន្តទៀតសម្រាប់វគ្គទី៧ ដែលនឹង ត្រៀមបញ្ចាំង​នៅឆ្នាំ​ក្រោយ។

មុនគេបង្អស់ លោក វីន ឌីយ៉េស៊ែល បានថ្លែងជាសារលើបណ្ដាញសង្គម អ៊ីនស្ដាហ្គ្រាម (Instagram) សោកស្ដាយ​មិត្តរួមអាជីពរបស់លោកថា «ប្អូនប្រុសសម្លាញ់ ឯងនឹងធ្វើឲ្យបង នឹកប្អូន ខ្លាំងណាស់។ បងនិយាយអ្វីលែងបាន​ទាំង​អស់។ មនុស្សមានទេពកោសល្យម្នាក់ទៀត បានធ្វើដំ ណើរឡើងទៅលើ(ថានសួគ៌)បាត់ហើយ។ ទៅឲ្យបាន​សុខ​ណាប្អូន។» ចំណែកឯតារាផ្សេងទៀត ដែលថតភាពយន្ដ «Fast and Furious (ល្បឿននិងកំហឹង)» រួមនឹងតារា​រង​គ្រោះ ក៏បានបញ្ចេញ វិយោគកថា ជាបន្តបន្ទាប់ដូចគ្នាដែរ។ តារា លូដាគ្រីស (Ludacris) បានសរសេរនៅទ្វីសធើរថា «(...) ទោះអ្នកនៅទីណាក៏ដោយ ក៏អ្នកបានទុកស្លាកស្នាមមួយជានិច្ច ព្រោះពួកយើងប្រៀប បានដូ ចបងប្អូនបង្កើត ... អ្នកស្ថិតនៅជានិច្ចជាមួយយើង នៅក្នុងបេះដូងរបស់យើង»៕
សូមទស្សនារូបភាព នៃគ្រោះថ្នាក់រថយន្ដដ៏រន្ធត់នេះដូចតទៅ៖

No comments:

Post a Comment

yes