អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela ថ្លែងក្រោយពេលលោកត្រូវបានផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកច្បាប់នៅសាកលវិទ្យាល័យ University of Galway ប្រទេសអៀរឡង់ (២០ មិថុនា ២០០៣)
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob
Zuma បានប្រកាសអំពីមរណភាពរបស់វីរបុរសជាតិគឺលោក
Nelson Mandela នៅក្នុងសេចក្តីថ្លែងដ៏ក្រៀក្រមមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០៥ខែធ្នូ
ដែលត្រូវបានផ្សាយបន្តផ្ទាល់ភ្លាមៗនៅទូទាំងពិភពលោក។
ជីវិតលោក Mandela មានរយៈកាលអស់ជាង៩ទសវត្សរ៍
ហើយលោកបានតម្រែតម្រង់ប្រទេសឲ្យឃ្លាតចេញពីយុគងងឹតបំផុតដែលបានស្ថិតនៅក្រោមរបបផ្តាច់ការប្រកាន់ពូជសាសន៍
អាផាថេត (Apartheid) ឲ្យក្លាយមកជាប្រទេសអាហ្វ្រិកខាងត្បូងមួយដែលមានភាពចម្រុះនិងមានប្រជាធិបតេយ្យរស់រវើកដែលគេស្គាល់ថា«ប្រជាជាតិឥន្ធនូ» (Rainbow Nation) សព្វថ្ងៃនេះ។
No comments:
Post a Comment
yes