លោក កឹម សុខា និងលោក សម រង្ស៊ី
មេគណបក្សសង្គ្រោះជាតិ បញ្ជាក់នៅក្នុងសន្និសីទកាសែតថ្ងៃទី៧ មករា ថា លោកទាំងពីរបានរៀបចំមេធាវីអន្តរជាតិម្នាក់ ឈ្មោះ រីឆាត រ៉ជ័រ (Richard Rogers) ដើម្បីដឹកនាំមេធាវីមួយក្រុមវិភាគភស្តុតាងឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលកម្ពុជា ក្នុងការបាញ់ប្រហារលើក្រុមបាតុករធ្វើបាតុកម្មអហិង្សាក្នុងសប្ដាហ៍កន្លងទៅ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី៧ មករា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានអះអាងថា បក្សសង្គ្រោះជាតិ គ្រោងប្ដឹងករណីអាជ្ញាធរបាញ់សម្លាប់ក្រុមបាតុករនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ៕
No comments:
Post a Comment
yes